ចំណេះដឹង

ភស្តុតាងថ្មីបង្ហាញថា លេខសូន្យឥណ្ឌា មានវ័យចំណាស់ជាងលេខសូន្យខ្មែរ

June 27, 2024
ថិញ រិទ្ធី
Heading
Option 1

បរទេសៈ កាលពីពេលកន្លងមកលេខសូន្យដែលមានវ័យចំណាស់ជាងគេ ត្រូវបានស្រាវជ្រាវ និងរកឃើញលើសិលាចារឹក K-127 នៅក្នុងប្រទេសកម្ពុជា។ សិលាចារឹក K-127 នេះ បានបង្ហាញពី ភស្តុតាង នៃគំនូសសញ្ញាលេខសូន្យយ៉ាងច្បាស់ដែលមានន័យថា នៅឆ្នាំ 604 ឝក ស្មើនឹងឆ្នាំ ៦៨២ គ.ស. ឬនៅសតវត្សរ៍ទី៧ខណៈលេខសូន្យដែលមានវ័យចំណាស់លំដាប់ទី២ ត្រូវបានក្រុមអ្នក ស្រាវជ្រាវរកឃើញនៅលើជញ្ជាំងប្រាសាទមួយកន្លែងនៅក្នុងប្រទេសឥណ្ឌានាសតវត្សរ៍ទី៩។

រូបភាពឯកសារ

ប៉ុន្តែបើយោងតាមការសិក្សាចុងក្រោយបង្អស់នៅឆ្នាំ២០១៧បានរកឃើញថា សាស្ត្រាមួយ ឈ្មោះថា Bakhshaliត្រូវបានរកឃើញនៅក្នុងឥណ្ឌាបង្ហាញពីគំនូសសញ្ញា លេខសូន្យដែលមាន វ័យចំណាស់ជាងគេក្នុងពិភពលោក។ ក្រុមអ្នកវិទ្យាសាស្ត្របានប្រើវិធីវាស់អាយុដោយ ប្រើបច្ចេកទេស Radiocarbon ទៅលើសាស្ត្រានេះបង្ហាញថា សាស្ត្រាដ៏ចំណាស់នេះ មានអាយុកាលតាំងពីសតវត្សរ៍ទី៣ ឬទី៤មកម៉េ្លះ ដែលលេខសូន្យរបស់ឥណ្ឌានេះ មានវ័យចំណាស់ជាងលេខសូន្យនៅលើសិលាចារឹកខ្មែរប្រមាណ៣សតវត្សរ៍និងចាស់ជាងលេខ សូន្យដែលមាននៅលើជញ្ជាំងប្រាសាទនៅក្នុងប្រទេសឥណ្ឌាខ្លួនឯង ជា៥សតវត្សរ៍។

លោក PeterGobets ជារដ្ឋលេខាធិការមូលនិធិគម្រោងសូន្យបាននិយាយថាលេខសូន្យ របស់ឥណ្ឌាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ឥណ្ឌាគឺជាអ្នកបង្កើតថ្មីនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

សូមជម្រាបថាអ្នកវិទ្យាសាស្ត្រនាបច្ចុប្បន្ននេះ សុទ្ធសឹងតែយល់ស្របថា លេខសូន្យគឺ មានដើម     កំណើតមកពីឥណ្ឌា ត្បិតឥណ្ឌាបុរាណមានអរិយធម៌រុងរឿង ទាំងសាសនា ក្បួនច្បាប់ ដែលឥទ្ធិពលរបស់ឥណ្ឌាបានរីកសាយភាយទៅកាន់បណ្តាប្រទេសនានាក្នុងពិភពលោក។

អត្ថបទពេញនិយម

គួរដឹង! ៧ចំណុចសំខាន់ នៃពិធីសែនក្បាលទឹក

កន្និដ្ឋា៖ «ខ្ញុំគ្រាន់តែចង់ចែករំលែកចំណេះដឹងតិចតួចដែលខ្ញុំដឹង»

សាលារៀនមួយនៅជប៉ុន ដាក់កិច្ចការផ្ទះឱ្យកុមាររៀន «ឱប» ព្យាបាលរបួសផ្លូវចិត្តពីគ្រោះរញ្ជួយដី

សាលារដ្ឋកាលីហ្វ័រញ៉ា ដាក់ប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជា ក្នុងកម្មវិធីសិក្សាដើម្បីសហគមន៍ចម្រុះជាតិសាសន៍

Google នឹងផលិតទូរសព្ទ Pixel និង Drone នៅក្នុងប្រទេសឥណ្ឌា