ចំណេះដឹង

វិធីសាស្រ្តចំនួន ៥ ទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាមនៅរដូវវស្សា

June 5, 2024
លៀប ទេពិទូ
Heading
Option 1

ជំងឺគ្រុនឈាម​តែងតែ​ផ្ទុះ​ឡើង​នៅ​ក្នុង​រដូវភ្លៀង​ធ្លាក់​ ដោយធ្វើអោយមានទឹកដក់ បង្កើតអោយមានមូសខ្លាដែលធ្វើអោយកើតជាជំងឺគ្រុនឈាមដ៏កាចសាហាវ។ គ្រុនឈាម គឺជាជំងឺឆ្លងដែលបង្កឡើងដោយមេរោគគ្រុន ឈាម ដែលចម្លងដោយមូសខ្លាញី Aedes មាន 4 ប្រភេទគឺ DENV-1, DENV-2, DENV-3 និង DENV-4 នៅពេលដែល មូស Aedes បឺតឈាមពីសត្វ។

កុមាររងគ្រោះដោយសារជំងឺគ្រុនឈាម។ រូបភាព៖ ភ្នំពេញប៉ុស្តិ៍
ដើម្បីការពារខ្លួនពីជំងឺគ្រុនឈាមមួយនេះ យើងគប្បីអនុវត្ត​តាម​វិធី​ទាំង៥ខាងក្រោមនេះ​៖

-       វិធានការទី១៖ អាណាព្យាបាល មាតាបិតា កុមារា កុមារីគ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ដូចជា ពាង អាងទឹក ថូ ធុង ពែង ជាដើម ដោយការផ្លាស់ប្តូរទឹកនិងលាងសម្អាតជាប្រចាំនិង ដាក់ថ្នាំ បាណកឃាដសម្លាប់ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹកកន្លែងដែលស្តុកទឹកជាដើម។

-       វិធានការទី២៖ ត្រូវធ្វើអនាម័យ បរិស្ថានឱ្យបានស្អាតនៅក្នុងបរិវេណផ្ទះរបស់យើងជាពិសេសត្រូវលុបបំបាត់វត្ថុដក់ទឹក និងថ្លុកដក់ទឹក ដើម្បីការពារកុំឱ្យដក់ទឹកលុបបំបាត់ប្រភព និងជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ។

-       វិធានការទី៣៖ ចៀសវាង​មូស​ខ្លាខាំ ត្រូវ​ការពារ​សុវត្ថិភាព​កូន​ៗ​របស់​លោក​អ្នកដោយ​សម្រាន្ត​ក្នុង​មុង​ជា​និច្ច​មិន​ថា​ក្មេង​ឬ​ក៏​មនុស្ស​ចាស់ទាំង​ពេល​ថ្ងៃ​និង​ពេល​យប់ ជា​ពិសេស​ត្រូវ​ស្លៀកពាក់​ខោជើងវែង និង​អាវដៃវែង ដើម្បី​បិទ​បាំង​អវយវៈ​គ្រប់​អង្រឹង​ដែល​ទារក​គេង​ត្រូវ​មាន​មុង​ឬ​ក្រណាត់​ស្តើង​ដែល​មាន​ជាតិ​ថ្នាំ។

-       វិធានការទី៤៖ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែងផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ និងសំលៀកបំពាក់ ទាំងនៅក្នុង និងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះដើម្បីកាត់បន្ថយជម្រកសត្វមូស មកតោងជ្រកទុំជិតខ្លួនយើង ហើយដែលអាចងាយនឹងខាំយើងបាន។

-       វិធានការទី៥៖ ករណ៏មានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ លើសពី ៣៨អង្សារសេ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាពនិងមន្ទីរពេទ្យ ដែលនៅជិតបំផុតជាបន្ទាន់ (មិនឱ្យយឺតជាង ៧២ម៉ោង បន្ទាប់ពីក្តៅខ្លួន)ហើយ សូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅ ខ្លាំងភ្លាមៗនេះ ដោយខ្លួនឯងឬពន្យារពេលតាមដានព្យាបាលជំងឺ នៅក្នុងសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមនេះឱ្យសោះ។

បើយោងតាម​របាយការណ៍​ពី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ​នៃ​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា ឆ្នាំ ២០២៣ជំងឺគ្រុនឈាម​សរុប​ចំនួន ៣៥ ៣៩០​ ករណី និង​ស្លាប់​ចំនួន​ ៩៩ ​នាក់ ​(​អត្រា​ស្លាប់០,២៨ភាគរយ​)​ គឺ​កើនឡើង​ជិត ៣ ​ដង​ ធៀប​នឹង​ករណី​ឆ្នាំ​ ២០២២ ដែលមាន ១២ ៩៨៥​ ករណីនិង​ស្លាប់ ១​ នាក់​៕

អត្ថបទពេញនិយម

៨ ចំណុចដែលអ្នកត្រូវដឹងពីការប្រគំតន្ត្រីសូឡូរបស់ ឱក សុគន្ធកញ្ញា ដែលមិនដល់មួយម៉ោងផងសំបុត្រលក់ដាច់ខ្ទេចគ្មានសល់

មិនថានៅកម្ពុជា ឬពិភពលោក ម៉ូដខោអាវកាលពីជាង ២០ឆ្នាំមុន ប្រែក្លាយជាហ្វេសសិនទាន់សម័យជាថ្មីម្ដងទៀត

ប្រាសាទទាំង ៥ នេះអាចលេងស្ទីលថត Temple Run ស្អាតប្លែកពីរូបនៅអង្គរវត្ត និងតាព្រហ្ម

Cinnamoroll តុក្កតាដ៏ពេញនិយមជាងគេក្នុងត្រកូល Sanrio ប្រចាំឆ្នាំ ២០២៤

ផ្កាព្រៃ ឬថាមពលបៃតង? ការជីករ៉ែលីចូម អាចគម្រាមកំហែងរុក្ខជាតិដ៏កម្រ