បច្ចេកវិទ្យា

Adobe ណែនាំគម្រូវីដេអូ AI នៅលើ Adobe Firefly សម្រាប់ការបង្កើតវីដេអូដែលមានគុណភាពខ្ពស់

September 12, 2024
SR Digital Content Creator
Heading
Option 1

Adobeបានបង្ហាញបច្ចេកវិទ្យាច្នៃប្រឌិតថ្មីបំផុតរបស់ខ្លួនគឺ FireflyVideo AI Model ដែលរចនាឡើងដើម្បីប្រកួតប្រជែងក្នុងទីផ្សារបង្កើតវីដេអូAI ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ម៉ូដែលថ្មីនេះបង្កើតនៅលើAdobe Firefly ដែល Adobe មានស្រាប់ និង​​ត្រូវបានប្រើសម្រាប់បង្កើតរូបភាព។

អ្វីដែលធ្វើឱ្យ Firefly មានភាពខុសប្លែកពីម៉ូដែល Video AI ដទៃទៀតនោះគឺថាវាប្រើតែទិន្នន័យដែលAdobeមានឬមានសិទ្ធិក្នុងការធានាថាវាត្រូវបានបណ្តុះបណ្តាលប្រកបដោយក្រមសីលធម៌និងសុវត្ថិភាពសម្រាប់ការប្រើប្រាស់ក្នុងគោលបំណងពាណិជ្ជកម្ម។ទិន្នន័យភាគច្រើនបានមកពី Adobe Stock។

 

គម្រូវីដេអូ Firefly នឹងមានបង្ហាញនានៅចុងឆ្នាំនេះជាជំនាន់បេតា ហើយ Adobe បានបើកឱ្យមានការចុះឈ្មោះរង់ចាំសម្រាប់អ្នកដែលចាប់អារម្មណ៍ក្នុងការសាកល្បងវា។ម៉ូដែលនេះអាចបំលែង​អត្ថបទទៅវីដេអូ រូបភាពទៅវីដេអូ និងកិច្ចការកែសម្រួលវីដេអូទាំងអស់នៅក្នុងប្រព័ន្ធតែមួយ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ វាមានសមត្ថភាពបង្កើតវីដេអូរត្រឹមតែ៥ វិនាទី នេះបើយោងតាមរបាយការណ៍ពី The Verge។

 

លទ្ធផលដំបូងបង្ហាញពីគុណភាពគួរឱ្យចាប់អារម្មណ៍

Adobeបានចែករំលែកឧទាហរណ៍ខ្លះៗនៃវីដេអូដែលបង្កើតជាមួយ Firefly ហើយពួកគេរំលេចនូវសមត្ថភាពគួរឱ្យចាប់អារម្មណ៍របស់ឧបករណ៍។ នេះជាឧទាហរណ៍ដែលសំណេរ​សន្ទនា Prompt៖

"Cinematiccloseup and detailed portrait of a reindeer in a snowy forest at sunset. Thelighting is cinematic, soft, and sun-kissed with golden backlight and dreamybokeh, and lens flares. The color grade is magical."

ឧទាហរណ៍​មួយ​ទៀត៖

"Slow-motionfiery volcanic landscape with lava spewing out of craters. The camera fliesthrough the lava, which splashes onto the lens. The lighting is moody andcinematic with dramatic, high-contrast colors."

វីដេអូទាំងពីរត្រូវបានបង្កើតក្នុងរយៈពេលតិចជាង ២​នាទី។

 

តួនាទីកាន់តែទូលំទូលាយរបស់ Firefly នៅក្នុង Adobe Creative Cloud

ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនក្នុងខែមីនា ឆ្នាំ ២០២៣ AdobeFirefly ត្រូវបានបញ្ចូលទៅក្នុងកម្មវិធី Adobe ដ៏ពេញនិយមផ្សេងទៀតដូចជា Photoshop, Illustrator និងLightroom។ បច្ចេកវិទ្យា AI ទាំងនេះ​អនុញ្ញាតឱ្យអ្នកប្រើប្រាស់បំពេញកិច្ចការបានយ៉ាងរហ័សដូចជាការបំពេញបន្ថែម (Generative Fill)ការលុបវត្ថុដែលមិនត្រូវការ (GenerativeRemove)និង អត្ថបទអក្សរ​ទៅ​គម្រូរចនា Text toTemplate ។ Adobe អះអាងថា រូបភាព និងវ៉ិចទ័រក្រាហ្វិក​ជាង១២ ពាន់លានត្រូវបានបង្កើតដោយប្រើ Firefly ។

 

មិនមែនសម្រាប់តែការបង្កើតវីដេអូប៉ុណ្ណោះទេ

ម៉ូដែលវីដេអូ Firefly លើសពីការបង្កើតវីដេអូសាមញ្ញ។វារួមបញ្ចូលបច្ចេកវិទ្យាកែសម្រួល AI (AI editing tool) ដ៏មានអានុភាព ឧទាហរណ៍លុបវត្ថុដែលមិនចង់បានចេញពីវីដេអូ ឬកែលម្អ Video Transition។ជាមួយនឹងការកើនឡើងនៃវីដេអូទម្រង់ខ្លី និងគម្រោងវីដេអូដែលមានពេលវេលាកំណត់ខ្លី អ្នកកាត់តវីដេអូកំពុងត្រូវការកាន់តែខ្លាំងឡើងដើម្បីធ្វើការឱ្យលឿនជាងមុន។ចាប់ពីការកាត់វីដេអូរហូតដល់ការកែពណ៌ ធ្វើចលនា (Animation) និង visual effects Fireflyអាចជួយសម្រួលកិច្ចការទាំងនេះ ដែលអនុញ្ញាតឱ្យអ្នកកាត់តវីដេអូផ្តោតការយកចិត្តទុកដាក់បន្ថែមទៅលើភាពច្នៃប្រឌិតនៃការងាររបស់ពួកគេ។

 

បច្ចេកវិទ្យានេះក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតបែបផែន​ (special effect) ដូចជា ភ្លើងផ្សែង និងទឹក ដែលអាចដាក់ស្រទាប់លើ (overlay) វីដេអូដែលមានស្រាប់ដែលសាកសមនឹងប្លង់ b-rolls និង macroshots ។

 

សរុបមក ម៉ូដែល Firefly Video AI របស់ Adobeមានគោលបំណងធ្វើឱ្យការបង្កើតវីដេអូកាន់តែងាយស្រួល និងលឿនជាងមុន ជាមួយការ​រក្សាបាននូវលទ្ធផលគុណភាពខ្ពស់៕​

ប្រភព៖ Venture Beat,The Verge

អត្ថបទពេញនិយម

«សួនផ្កាកេសរកូលអង្គរវត្ដ» ដ៏អស្ចារ្យនៅឧទ្យានពពក ទីដែលទេសចរខ្មែរមិនគួររំលេងពេលទៅលេងសិង្ហបុរី

ទន្តបណ្ឌិត សៀ សុងឡាយ៖ ការដាំបង្គោលធ្មេញក្នុងឆ្អឹង មានអត្ថប្រយោជន៍ និងពុំមានគ្រោះថ្នាក់ឡើយ

អ្នកជំនាញ៖ ការហាត់យូហ្គា ផ្តល់ប្រយោជន៍ដល់សុខភាពរាងកាយ និងផ្លូវចិត្ត

គន្លឹះខ្លះៗជួយឱ្យអ្នកត្រៀមខ្លួនបានល្អ ពេលទៅមើលសមរាត្រីនៅអង្គរវត្ត

ភស្តុតាងថ្មីបង្ហាញថា លេខសូន្យឥណ្ឌា មានវ័យចំណាស់ជាងលេខសូន្យខ្មែរ