សេដ្ឋកិច្ច

តាខ្មៅ​: ក្រោយពី​ដំណើរការ​ចាប់តាំងពីឆ្នាំ២០១៩ ​ឥដ្ឋ​អេកូ​រាប់សិបដុំ​ច្នៃ​ពី​សំរាមប្លាស្ទិក ទទួលបានការ​គាំទ្រ​ច្រើនពីអតិថិជនហើយ​ម្ចាស់សិប្បកម្ម​ក៏បានអះអាង​ដែរថា ផលិតផល​គ្រឿង​​វិស័យសំណង់​នេះ​មិនត្រឹមតែ​ជួយបរិស្ថានទេថែមទាំង​មានគុណភាពអាយុកាល​យូរអង្វែង​ក្នុង​វិស័យសំណង់។

លោក សុខ ធី ស្ថាបនិក​ក្រុមហ៊ុន Eco-Bricksបាន​ប្រាប់​សារព័ត៌មាន SR News ថា​​៖ «ឥដ្ឋ​របស់​យើង​អាចមាន​អាយុកាល​ជាង​១០០ ឆ្នាំនិង​មាន​កម្លាំង​ខ្លាំង​ជាង​ឥដ្ឋ​ដីឥដ្ឋ​ក្រហម​ស្តង់ដារ​ពី ៥​ទៅ ៦​ដង​»​។

ទំរាំ​តែ​មានថ្ងៃ​នេះ ក្រុមហ៊ុន​ផលិត​ឥដ្ឋ​អេកូ​បាន​ឆ្លង​កាត់​ឧបសគ្គជាច្រើនទាំងការ​ខ្វះ​ខាតដើម​ទុននិង​វត្ថុធាតុដើម​។

កាលណោះ លោក​ ធី ​មិនមាន​សូម្បីតែ​ម៉ាស៊ីន​សម្រាប់​កិន​ប្លា​ស្ទិ​ក។​លោក​ត្រូវ​ប្រើ​កន្ត្រៃ និង​កាំបិត ដើម្បី​កាត់​ប្លា​ស្ទិ​ក ជា​បំណែក​តូចៗ​។

តាមរយៈ​ការ​សិក្សា​ពី​អ៊ីនធើណិតគួបផ្សំ​នឹង​បទពិសោធន៍​ពីប្រទេស​​ថៃ ម៉ាឡេស៊ី ហ្វីលីពីន ចិន និង​ឥណ្ឌា​លោក​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ដំបូង​នៅ​ឆ្នាំ២០១៩។

រោងចក្រ​កែច្នៃ​សំរាម​ប្លា​ស្ទិ​ក​នេះ​ក៏បាន​បំផុសគំនិត​ឲ្យ​ប្រជាជន​ខ្មែរ​យល់ដឹង​ពី​ការកែច្នៃ​សំរាម​ទៅជា​ឥដ្ឋនិង​បានធ្វើ​ឲ្យ​ពួកគេ​បាន​ប្លា​ស់​ប្តូរ​ផ្នត់គំនិត​ពី​ការ​បោះចោល​សំរាមឬ​ដុត​ប្លា​ស្ទិ​ក​។  

លោក សុខ ធី បានឱ្យដឹងថា​៖ «​ប្លា​ស្ទិ​ក​ទម្ងន់​២ គីឡូក្រាម​អាច​ផលិត​ឥដ្ឋ​អេកូ​បាន​មួយ​ដុំហើយ​ឥដ្ឋ​មួយ​ដុំ​មានតម្លៃ​១០០០​រៀលហើយ​អតិថិជន​ក៏​អាចធ្វើ​ការជ្រើសរើស​ប្រភេទ​ឥដ្ឋ​អេកូ ទៅតាម​ការចង់បាន​ផងដែរដោយមាន​៣ ប្រភេទ​គឺ ឥដ្ឋ​ឡាំ​តូ ឥដ្ឋ​សម្បកឈើ និង​ឥដ្ឋ​ធម្មតា​»​។​

សូម្បី​តែដំណើរការ​ផលិត​ឥដ្ឋ​អេកូ ក៏លោក ធី បានព្យាយាមបញ្ចៀសផល​ប៉ះពាល់ដល់បរិស្ថានផង​ដែរ។

លោក​បាន​ឱ្យដឹងទៀតថា៖ «​យើង​ស​ម្ងួ​ត​ឥដ្ឋ​ដោយ​មិន​ប្រើ​ឈើ​ដុត​ស​ម្ងួ​ត​នោះទេដោយ​សង្វាក់​ផលិតកម្ម​របស់​យើង​ធ្វើតាម​បច្ចេកទេស​ដោយ​គ្រាន់តែ​ស្រោច​ទឹក​ប៉ុណ្ណោះ។​នេះ​ក៏​ជួយ​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​និង​កាត់បន្ថយ​តម្លៃ​ថ្លៃដើម​ផងដែរ​»​។​

​​ ​សព្វថ្ងៃនេះ ក្រុមហ៊ុន Eco-Bricksបានឈ្នះ​ពានរង្វាន់​ចំនួន​៤​សម្រាប់​សហគ្រិន​ឆ្នើម​ប្រចាំឆ្នាំ​និង​បាន​លក់គម្រូ​​អាជីវកម្ម​ជា​​ហ្វ្រេ​ន​ឆាយទៅ​​ចំនួន​១០​ក្រុមហ៊ុន​ផ្សេងទៀដោយបង្រៀន​​បច្ចេកទេស​ផលិត​ដល់ក្រុមហ៊ុនទាំងនោះ​ក្នុងការ​​ផលិត​ឥដ្ឋ​អេកូ​មានគុណ​ភាពដូចគ្នា​នឹងក្រុមហ៊ុន​មេ​។​

​​សិប្បកម្ម​ផលិត​ឥដ្ឋ​អេកូ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​ហូរ​លិចសង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ហ្វេ​ស​ប៊ុ​ក​ផេ​ក ឥដ្ឋ​អេកូ Eco-Bricks​ឬ​សូម​ទំនាក់ទំនងទូរ​សព្ទ​លេខ ០៨៥ ២២៤ ៤៦៦៕

ឥដ្ឋអេកូកែច្នៃពីសំរាមប្លាស្ទិក ជួយបរិស្ថាន ហើយមាំធន់សម្រាប់សំណង់

សាកគិតមើលទៅ ប្លាស្ទិកទម្ងន់២ គីឡូក្រាមអាចផលិតឥដ្ឋអេកូបានមួយដុំ ហើយឥដ្ឋមួយដុំមានតម្លៃតែ ១០០០រៀល។ អ៊ីចឹងផ្ទះមួយខ្នង ជួយកាត់បន្ថយសំរាមប្លាស្ទិកបានប៉ុន្មានដែរ?

ថិញ រិទ្ធី
Heading

ភ្នំពេញ : ​ស្ថិតនៅ​សិប្បកម្ម​មួយកន្លែងនៃសង្កាត់​ចោមចៅដប​ប្លា​ស្ទិ​កជាង​៤០០​តោន​នៅ​ក្នុងស្ដុក​កំពុង​​រង់ចាំ​កម្មករ​ដែល​កំពុងតែ​ញាប់​ដៃញាប់ជើង​ហូត​ជា​សរសៃៗ​ដើម្បី​កែច្នៃ​ជា​អំបោស​ប្រើប្រាស់​ប្រចាំថ្ងៃ។

​​ភាព​មមាញឹក​នៃចង្វាក់​ផលិតកម្ម​នេះ​ត្រូវបាន​ត្រួត​ពិនិត្យ​ដោយ​លោក​លោក ហាស់ គា ដែល​កំពុង​ឈរ​ក្នុង​រោង​សិប្បកម្ម​ផលិត​អំបោស​ខណៈ​​កម្មករ​ជាច្រើន​ពាក់ស្រោមដៃការពារ​ការមុត​កំពុង​អង្គុយ​ហូត​សរសៃ​ជ័រ​ចេញពី​ដប​ប្លា​ស្ទិក​។​

លោក​ គា ដែល​ជា​ម្ចាស់សិប្បកម្ម បានធ្វើ​ឱ្យ​​គំនិតផលិត​​អំបោស​ពី​ដប​ប្លាស្ទិក​​ក្លាយជា​អាជីវកម្ម​​ពិតៗ​តាមរយៈ​ការ​​មើលវីដេអូលើ​​យូ​ធូប​គួបផ្សំ​នឹង​ការ​ខិតខំ​​ស្រាវជ្រាវ​បន្ថែម។

​​លោក​​បាន​ប្រាប់​សារព័ត៌មាន SR News ថា៖ ​«​​ដំបូង​ខ្ញុំ​គ្រាន់តែ​មើល​យូ​ធូប​ឃើញ​វីដេអូបរទេស​បង្ហាញ​ពី​ការផលិត​អំបោស​ពី​ដប​​ទឹក​សុទ្ធ ពេលនោះ​ខ្ញុំ​គិតថា​នៅ​ស្រុក​យើងសម្បូរ​ដប​ទឹក​សុទ្ធ ហើយ​មានតម្លៃ ថោក​ទៀតផងខ្ញុំ​ក៏បាន​ស្រាវជ្រាវ​លំអិត​បន្ថែម​ពី​ដំណើរ​ការផលិត​»​។​

​​នៅក្នុង​ដើមឆ្នាំ​២០២៣ សិប្បកម្ម​កែច្នៃ​ប្លា​ស្ទិកក្នុង​ភូមិ​ព្រៃទា ២ សង្កាត់​ចោមចៅ ៣ ខណ្ឌពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​ត្រូវបាន​បង្កើត​និង​បានផ្ដល់​ការងារ​ដល់​អ្នក​រស់​នៅ​ជុំវិញ​​​នោះ​ប្រមាណ​ជា​ជិត៣០​នាក់។

​កម្មករ​ទាំងនោះ​សុទ្ធសឹងតែ​ជា​ស្ត្រី​វ័យ​ចំណាស់ៗនិង​មាន​ជីវភាព​ខ្សត់ខ្សោយ ដោយ​ពួកគាត់​ជា​អ្នក​កែច្នៃអំបោស​ពីដបប្លាស្ទិក ដែល​​កំពុងមាន​គាំទ្រ​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​។​

​លោក គាដែលជា​ម្ចាស់​សិប្បកម្ម​កែច្នៃ​អំបោស​ប្លា​ស្ទិក​បាន​សម្ដែងចំណាប់អារម្មណ៍ថា៖ «​ខ្ញុំ​សប្បាយចិត្ត​ដែលសិប្បកម្ម​របស់ខ្ញុំ​បានរួម​ចំណែក​ក្នុង​ការជួយ​សម្រាល​បន្ទុក​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ជាពិសេស​អ្នក​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ ថែមទាំង​បាន​ជួយ​បរិស្ថាន​បាន​មួយកម្រិត​​ទៀតផង»​។​

​អំបោស​ធ្វើ​អំពី​ដប​ទឹក​សុទ្ធធន់​​​មិនថា​ការ​​​បោស​ដី​ភក់ ​ស្លឹកឈើ ​សំរា​ម​សើម សំរាម​ស្ងួត លាមក​សត្វ គ្រួស​​​ថ្ម ជាដើម​ហើយ​ងាយ​លាង​ទឹកសម្អាតយក​មកប្រើប្រាស់ឡើងវិញ។

វត្ថុធាតុ​ដើម​​ក្នុងការ​ធ្វើអំបោស​មិន​មានអ្វី​ច្រើន​លើសពី​ដប​ប្លាស្ទិកដងឫស្សី លួស និង​សរសៃជ័រនោះទេ។

​លោក​ គា បាន​រៀបរាប់ពីដំណើរការ​ផលិត​ថា៖​«ដើម្បី​ផលិត​បានជា​អំបោស​ដ៏​រឹងមាំ​មួយ​បានយើង​ត្រូវការ​ដង​ឫស្សី មួយ ម៉ែត្រ​២​តឹក​យកមក​បំពាក់​ជើងក្អែក​លួស​២​លី​កន្លះ​ជាមួយនឹង​សរសៃ​ជ័រ​៥​​ខាំ​មក​រុំ​ចុង​អំបោស​យក​ប្រវែង​បួន​តឹករួច​ឃ្លុំបេ​ដោយ​ដប​ទឹក​សុទ្ធ​នៅជាប់​នឹង​​ក្បាល​អំបោស​ដើម្បី​ឲ្យ​មានសោភ័ណភាព​រួច​ក្រង​សរសៃ​ជ័រ​ដប​ទឹក​សុទ្ធ​ដោយ​ប្រើ​ខ្សែ​តាន់​ស្វិត​ដើម្បី​ឲ្យ​សរសៃ​អំបោស​រឹង​បន្តិច»​​។​

​​ក្នុង​មួយថ្ងៃៗ​សិប្បកម្ម​របស់លោក​អាច​ផលិត​អំបោស​បាន​ពី​២០០​ទៅ​៥០០​ដើម​ជាមួយ​​កម្លាំង​​កម្មករ ១​៦​នាក់​។​​អំបោស​១​ដើម​មានតម្លៃ​១០,០០០ រៀល​និង​១៥,០០០​រៀល​។​

​ម្ចាស់​អាជីវកម្ម​​វ័យ​៤០​ឆ្នាំ​រូបនេះ​បានបង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ​ពេល​មាន​ក្រុមហ៊ុន​បោសសម្អាត​តាម​ដងផ្លូវ​ទីសាធារណៈ​មួយ​បាន​កុម្ម៉ង់​អំបោស​ពី​សិប្បកម្ម​លោក​យកទៅ​ប្រើប្រាស់​ប្រចាំថ្ងៃ។

​លោក​រំពឹង​ថា បើ​​មាន​​​ក្រុមហ៊ុន​ដទៃ​ផ្សេងទៀចាប់​​អារម្មណ៍​​កុម្ម៉ង់បន្ថែម​នោះវា​​រឹត​តែ​ល្អ ដោយសារ​​សិប្បកម្ម​នេះ​គាំទ្រ​ការ​កែច្នៃ​ប្រើប្រាស់​ឡើងវិញ ហើ​យ​ផលិតផល​ត្រូវបាន​​ធ្វើ​ដោយ​ដៃ​សុទ្ធសាធ​​​។​

​​នា​​ថ្ងៃ​អនាគត លោក គា ​ចង់​ពង្រីក​សិប្បកម្ម​នេះ​ឱ្យ​កាន់តែ​ធំ​ថែមទៀត​ដើម្បី​​​ជួយ​ដល់​អ្នក​ខ្វះខាត​ឲ្យ​បាន​កាន់តែច្រើនក៏ដូចជា​រួមចំណែក​កែច្នៃកាកសំណល់ដប​ប្លាស្ទិក​ជា​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ។​

​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ហ្វេ​ស​ប៊ុ​ក​ផេ​ក អំបោស​ប្រើ​មិន​ខូចឬ​សូម​ទំនាក់ទំនង​ទូរ​សព្ទ​លេខ ០១៧ ២២២ ០០០៕

អំបោសធ្វើពីសរសៃដបប្លាស្ទិកធន់មាំ ទទួលការគាំទ្រកាន់តែខ្លាំង

គ្រាន់តែមើលយូធូប បុរសម្នាក់នេះបានខិតខំស្រាវជ្រាវបន្ថែម រហូតបង្កើតបានសិប្បកម្មដែលស្ដុកដបទឹកប្លាស្ទិក ៤០០តោនសម្រាប់កែច្នៃទៅជាអំបោសប្រើប្រាស់។
January 9, 2025
Heading

ភ្នំពេញ​:ខ្មែរ​យើង​មាន​ម្ហូបអាហារ​ឆ្ងាញ់ៗ​ជាច្រើន​មុខហើយ​អាហារ​ទាំង​នោះបាន​វិ​វត្ត​ខ្លួន​ទៅជា​អាហារ វេច​ខ្ចប់ដើម្បី​ងាយស្រួល​ទុក​បានយូរ​មិន​ពិបាក​ក្នុងការ​ចម្អិន។

អាហារ​ទាំងនោះ​មានដូចជាបុក​ត្រីឆ្អើរ បុ​ន​កន្ទុយ​ហេស ប្រហុក​អង្ក្រង កាពិ​ឆាបាត់ដំបង ប្រហុក​ឦសានប្រហុក​ខ្ទិះសាច់​ប្រឡាក់ និង​អាហារ​ជាច្រើនមុខ​ទៀត​ដែលមានប្រជាប្រិយភាព​ខ្លាំង​នៅ​ក្នុង​និង​ក្រៅស្រុក។

ការ​នាំចេញ​​​អាហារប្រពៃណី​ទៅ​បរទេស​អាចធ្វើទៅបាន​អាស្រ័យ​លើ​សុវត្ថិភាពចំណីអាហារ និងការវេចខ្ចប់មាន​ស្ដង់ដារ​ពីបណ្ដា​​សិប្បកម្មនិង​សហគ្រាសស្រុកក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក

ក្រុមហ៊ុន​មួយ​នេះបាន​ចាប់ផ្ដើម​​​​ផលិត​ម្ហូបអាហារ​វេចខ្ចប់​នៅពេល​ដែល​ប្រទេស​កម្ពុជា ក៏ដូចជា​ពិភ​ពលោក​ជួប​វិបត្តិ​កូវីដ​ ១៩។

ខណៈ​ពេល​ដែលមានការ​បិទ​ខ្ទប់ការធ្វើដំណើរ ហើយ​ហាងទំនិញនិង​ផ្សារ​​​ក៏​ផ្អាក​ដំណើរការនោះ​អាជីវកម្ម​មួយ​នេះ​បាន​ប្រែក្លាយ​វិបត្តិទៅ​ជា​ឱកាស។

​​ប្រជាជន​មិនអាច​ចេញទៅ​ខាងក្រៅ​ដើម្បី​ទិញ​របស់របរ​ប្រើប្រាស់និង​ចំណីអាហារ​​បាន​នោះទេ ដូច្នេះ​​ម្ចាស់​អាជីវកម្ម​​ក៏បាន​ពិភាក្សា​ជាមួយនឹង​ចុងភៅ​លៃលក​យ៉ាងណា​ធ្វើ​ម្ហូប​វេច​ខ្ចប់​ដឹកជញ្ជូន​ដល់​គេហដ្ឋាន​​អតិថិជន​តែម្ដង។ ​​

អាហារ​ទាំងនោះ​សុទ្ធសឹង​​ជា​មុខម្ហូប​ខ្មែរ​ដូចជាប្រហុក​អង្ក្រង បុក​កន្ទុយ​ហេស និង​កាពិ​ឆា​បាត់ដំបង​ជាដើម ដោយ​ផ្ដើមចេញពីការវេចខ្ចប់ងាយៗ​ដាក់​ក្នុងកំប៉ុង​ជ័រ។នេះបើ​យោង​តាម​ការ​រំឭក​ប្រាប់ពី​លោក ជា ចិ​ត្រា​ប្រធាន​គ្រប់គ្រង​ទូទៅក្រុមហ៊ុន​​។

លោក​បាន​ឱ្យដឹង​ទៀត​ថា​​៖ «​បន្ទាប់ពី​មានការ​ផ្ទុះ​ការចាប់អារម្មណ៍​និង​គាំទ្រ​ខ្លាំង​យើង​ក៏​ពិភាក្សា​ជាមួយ​អ្នក​រួម​បណ្តាក់ទុន​ម្តងទៀតដើម្បី​បង្កើតជា​សហ​គ្រាស​ក្នុង​គោលបំណង​ចង់​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ស្គាល់ក៏ដូចជា​ចង់​រក្សា​កេរដំណែល​ម្ហូបអាហារខ្មែរ​ឲ្យ​ទៅជា​ស្តង់ដារ​ដូចជា​ផលិតផល​ផ្សេងៗ​ដែល​នាំចូលហើយក៏​ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​ផលិត​ផល​នាំចូល​និង​ធ្វើ​ការនាំ​ចេញទៅ​ក្រៅប្រទេស​ផងដែរ​»​។​

គោលដៅ​នេះ​អាច​សម្រេច​បានដោយអាស្រ័យ​លើ​ទីផ្សារគុណភាព តម្លៃ ​និង​រសជាតិ​របស់ផលិតផល​ផង​ដែរ។​អាហារ​ខ្មែរ​នីមួយៗ​ត្រូវ​បាន​ឆ្លងកាត់ដំណាក់កាលផលិតជាច្រើនមុន​នឹង​ឈាន​ដល់​ការ​វេចខ្ចប់​ច្រក​កំប៉ុង។​

​លោក ចិ​ត្រា បន្ថែមទៀតថា៖ «ដើម្បី​បុក​ត្រីឆ្អើរ​ឲ្យ​បាន​ឆ្ងាញ់​យើង​ត្រូវមាន​គ្រឿងផ្សំ​ដូចជាអំបិល ស្ករ បន្លែ ត្រី​អណ្ដែងឆ្អើរ មើមរំដេង ។ល។មក​លាង​សម្អាត​ឲ្យ​ស្អាត​រួច​យក​បន្លែហាន់​ឲ្យ​ល្អិតៗ»។

រសជាតិ​ឆ្ងាញ់ និងគុណភាពល្អក៏ពឹង​ផ្អែក​លើ​ការ​សម្រិតសម្រាំង​សាច់​ត្រី​ផង​ដែរ ដោយ​លោក​បាន​បញ្ជាក់​ថា៖ «​​យើង​ជ្រើស​រើសយក​ត្រី​អណ្ដែងសាច់​លឿងលេខ​មួយ​យកមក​ធ្វើ​ដើម្បី​ធានាបាន​នូវ​រសជាតិពិសេស។ត្រី​អណ្ដែង​អាំង​ដែល​យើង​យកមក​បេះ​យកតែ​សាច់​ទេ ឆ្អឹង​និង​ស្បែក​មិន​យក​ទេ»។

គ្រឿងផ្សំ​ទាំងអស់​គឺ​ត្រូវ​យកទៅ​រម្លីង​ឲ្យ​ឡើង​ឈ្ងុ​ញទើប​យកមក​លាយ​បញ្ចូល​គ្នា​​ក្នុង​ម៉ាស៊ីន​កិន​ឲ្យ​ម៉ដ្ត​រួច​ច្រក​កែវ ហើយ​​​យកទៅ​សម្លាប់​មេរោគ​ដើម្បី​ធានាបាន​អនាម័យ​ល្អ​។​

​ប្រធាន​គ្រប់គ្រង​​វ័យ​៣០​ឆ្នាំ​រូបនេះ​បានបញ្ជាក់​ទៀតថា​បុកត្រី​ឆ្អើរ​ដែល​ជាម្ហូប​ពិសេស​លក់​ដាច់ជាងគេ​នោះ ​មាន​ការ​វេចខ្ចប់​ពីរ​ប្រភេទគឺ​ទម្ងន់​មួយ​ខាំ​កន្លះមានតម្លៃ​១៥.០០០​រៀល និង​ទម្ងន់​បួន​ខាំ​មានតម្លៃ​៣២.០០០​រៀល។

​​បុក​ត្រីឆ្អើរ បុក​កន្ទុយ​ហេសប្រហុក​អង្ក្រង និងឆា​កាពិ​បាត់ដំបង ត្រូវបាន​​អតិថិជន​មានការ​គាំទ្រ​ជាខ្លាំង មិនថា​ក្នុងស្រុកឬ​សហគមន៍​ខ្មែរ​នៅ​​ប្រទេសកូរ៉េខាងត្បូង នូវែលសេឡង់ អូស្ត្រាលី កាណាដា និង​សហរដ្ឋ​អាមេរិក​។

ក្រុមហ៊ុន​ក៏គ្រោង​នឹង​បន្ថែម​ជម្រើស​អាហារ​វេចខ្ចប់​ដោយ​ធ្វើ​​​អា​ម៉ុក​និង​នំ​បញ្ចុក​ក្រៀម​លក់​ចែកចាយ​​ផង​ដែរ​។​​​

ក្រៅពី​ជាអាជីវកម្ម​ផលិតនិង​វេចខ្ចប់អាហារប្រពៃណី​លក្ខណៈ​ស្ដង់ដារ សហគ្រាស​មួយ​នេះ​បានរួម​ចំណែក​នៅក្នុង​សង្គម​ជាច្រើន​ដូចជា​ការ​នាំយក​​គ្រឿងឧបភោគ​បរិភោគ​និង​សម្ភារៈ​សិក្សា​ទៅ​ចែកជូន​មណ្ឌលកុមារ​កំព្រា​នៃ​អង្គការ​នៅ​អង្គការ​មែកឈើ​​កុមារ​អូ​ទី​សឹម​និង​មណ្ឌលកុមារ​កំព្រា​ជាច្រើន​កន្លែង​ទៀតផង​ដែរ​។​

ក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.កមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៣០៥ផ្លូវ​១០០៥ ភូមិ​បា​យ៉ាប​​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សេន​សុខ ភ្នំពេញ​។​

​ព័ត៌មាន​បន្ថែម​ពី ផលិត​នេះអាច​ស្វែងរក​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​កអ៊ីអ៊ែនអឹមយ៉ាំមីឬ​​ទំនាក់ទំនង​ទូរ​សព្ទ​លេខ ០១០/០១៧ ២៦៨ ៨៦៨​៕

ម្ហូបប្រពៃណី បុកត្រីឆ្អើរវិវត្តន៍ខ្លួនជាអាហារវេចខ្ចប់ស្ដង់ដារ នាំចេញទៅបរទេស

ម្ហូបប្រពៃណីខ្មែរខ្ចប់ស្លឹកអាចមានឱកាសផ្សព្វផ្សាយទៅកាន់ពិភពលោកតាមរយៈអាជីវកម្មបែបនេះហើយ។
January 6, 2025
Heading

អត្ថបទបន្ថែម

សេដ្ឋកិច្ចរបស់វៀតណាមមានសន្ទុះយ៉ាងខ្លាំងនៅឆ្នាំ២០២៤ ដោយមានការកើនឡើង GDPដល់ ៧,០៩% បើប្រៀបធៀបនឹងអត្រា​​​​ ៥,០៥% នៅឆ្នាំ ២០២៣ ដែលធ្វើឱ្យ GDP សរុបកើនដល់ ៤៧៦,៣ ពាន់លានដុល្លារ។ ​

ការកើនឡើងនេះជាលទ្ធផល​នៃសន្ធុះ​​ការ​នាំចេញច្រើន​និងលំហូរ​ចូល​ការវិនិយោគពីបរទេសយ៉ាងខ្លាំងក្លា។

គួរបញ្ជាក់ថា នៅត្រីមាសទីបួន GDP របស់វៀតណាម បានកើនឡើងរហូតដល់៧,៥៥% ដែលកំណើន​លឿនបំផុតមិនធ្លាប់មានក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ។ការិយាល័យស្ថិតិទូទៅ (GSO) បានបញ្ជាក់ថា វៀតណាម ជាមជ្ឈមណ្ឌលផលិតកម្មទទួលអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញនៃតម្រូវ​ការប្រើប្រាស់ជុំវិញពិភពលោក បើទោះបីជាប្រទេស​នេះ​បាន​​រង​​គ្រោះធម្មជាតិ​ដូចជាមហន្តរាយ​​ព្យុះខ្លាំង​ក្លា​​នៅអាស៊ីកាលពីឆ្នាំមុនក៏ដោយ។

ការនាំចេញនៅឆ្នាំ ២០២៤ បានកើនឡើងពី​ ១៤,៣% ដល់ ៤០៥,៥៣ ពាន់លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំមុន ដោយក្នុងនោះ​មានការនាំចេញផលិតផលអេឡិចត្រូនិចទូរស័ព្ទស្មាតហ្វូន សម្លៀកបំពាក់ និងផលិតផល​កសិកម្ម។ ការនាំចូលបានកើនឡើងពី​ ១៦,៧% ដល់ ៣៨០,៧៦ ពាន់លានដុល្លារ ដែលបណ្តាលឱ្យមានអតិរេក​ពាណិជ្ជកម្ម២៤,៧៧ពាន់លានដុល្លារ។ ទំហំ​លំហូរចូល​​ការវិនិយោគបរទេស​បានកើនឡើងពី​ ៩,៤% ដល់ ២៥,៣៥ ពាន់លានដុល្លារ។

លើសពីនេះទៅទៀត ដើម្បីទប់ស្កាត់ការខ្វះខាតអគ្គិស​នីដែលបានកើតឡើងកាលពីឆ្នាំមុនរដ្ឋាភិបាលបានបង្កើនការនាំចូលថ្មធ្យូងថ្មពី​ ២៤,៨% ដល់ ៦៣,៨ លានតោនដែលបណ្តាលឱ្យការផលិតអគ្គិសនីកើនឡើង ៩,៦% ដល់ ២៩៣,៣ ពាន់លានគីឡូវ៉ាត់ម៉ោង។

តម្លៃសេវាកម្មសរុបនៅឆ្នាំ ២០២៤បានកើនឡើងជាមធ្យម ៣,៦៣% ខណៈដែលផលិតកម្មឧស្សាហកម្មបានកើនឡើង ៨,៤%។ សម្លឹងទៅអនាគត​វៀតណាមបានកំណត់គោលដៅកំណើន GDP ផ្លូវការចន្លោះពី​ ៦,៥% ដល់ ៧,០% សម្រាប់ឆ្នាំ ២០២៥ ដោយនាយករដ្ឋមន្ត្រីផាម មិញ​ឈិញ បានបង្ហាញពីបំណងជំរុញ​ឱ្យកំណើនឡើង​ដល់ ៨,០%។ ការិយាល័យស្ថិតិទូទៅGSO បានសង្កត់ធ្ងន់លើសារ​សំខាន់នៃការតាមដានគោលនយោបាយរូបិយវត្ថុធ្វើ​ឱ្យ​មានស្ថិរភាព​អត្រាប្តូរប្រាក់ និងការតាមដានដៃ​គូពាណិជ្ជកម្មធំៗយ៉ាងកៀក​បំផុត​ដើម្បីអនុវត្តគោលនយោបាយទាំង​អស់​ឱ្យ​ទាន់ពេលវេលា៕

ប្រភព៖ Reuters

GDP វៀតណាមឆ្នាំ ២០២៤ ឡើងដល់ ៧,០៩% ជាអត្រាខ្ពស់បំផុតក្នុងរយៈពេលពីរឆ្នាំ

សេដ្ឋកិច្ចរបស់វៀតណាមមានសន្ទុះយ៉ាងខ្នាំងនៅឆ្នាំ ២០២៤ ដោយមានការកើនឡើង GDP ដល់ ៧,០៩% បើប្រៀបធៀបនឹងអត្រា ៥,០៥% នៅឆ្នាំ ២០២៣ ដែលធ្វើឱ្យ GDP សរុបកើនដល់ ៤៧៦,៣ ពាន់លានដុល្លារ។
SR Digital Content Creator

កំពង់ឆ្នាំងៈ ការងារ​ស្មូន​ដីគឺជា​អត្តសញ្ញាណ​របស់​ខេត្តកំពង់ឆ្នាំង និង​ជាការ​ងារ​មួយ​មាន​តាំងពី​ដូនតា​មក ។មិន​ត្រឹមតែ​ស្នង​មរតក​ស្នាដៃ​ដូនតា​ប៉ុណ្ណោះ​ទេ សមាជិកគ្រួសារ​អ្នកស្រី ជុំស្រី​ពេជ្រ ក៏បាន​ប​ញ្ជូ​ល​នូវ ក្បូរក្បាច់​ខ្មែរ​ដ៏​ស្រស់ស្អាត​លើ​ផលិតផល​ស្មូន​ដីនិង​ធ្វើ​កុលាលភាជន៍​ចេញពី​វត្ថុធាតុដើម​ក្នុងស្រុក ទៀតផង​។

​ម្ចាស់​សិប្បកម្ម​ភ្នំ​ក្រាំង​ដី​មាស អ្នកស្រីជុំ ស្រី​ពេជ្រ បាន​ប្រាប់​សារព័ត៌មាន SR News ថាអាជីវកម្ម​ស្មូន​ដី នេះ មាន​តំណ​តាំង​ដូនតា​របស់​អ្នកស្រី​មកម្ល៉េះដោយ​គ្រាន់តែ​ពីមុន​ក្រុមគ្រួសារ​អ្នកស្រី​ផលិត និង​លក់ដូរជា​លក្ខណៈ​តូចតាច​ក្នុងភូមិ​ស្រុក​តែប៉ុណ្ណោះ ហើយ​ផលិតផល​ទាំងនេះក៏​ធ្វើឡើង​តាមបែប​ប្រពៃណី ផងដែរ​។

​អ្នកស្រី​បន្ថែមថាបច្ចុប្បន្ននេះ​សិប្បកម្ម​របស់​អ្នកស្រី នៅតែ​បន្តធ្វើ​ផលិតផល​ស្មូន​ដីបែប​ប្រពៃណី​នេះ ដដែល និង​បាន​បន្ថែម​នូវ​ការច្នៃប្រឌិត បង្កើត​ផលិតផល​ថ្មីនិង​ប​ញ្ជូ​ល​ទាំង​ការ​គូរ​ក្បាច់​ខ្មែរ លើ​ផលិតផល​ស្មូន​ទាំងនោះ​ផងដែរ​។

«​សព្វថ្ងៃ​យាយ​ខ្ញុំ​អាយុ​៩០​ជាងនិង​៨០​ជាង នៅ​ធ្វើ​ឆ្នាំង​ធំៗ​ដដែល ធ្វើ​ពី​ដី គឺ​ដីឥដ្ឋ ហើយ​នៅ​កន្លែង​នេះយើង​ធ្វើ​អី​ដោយ​ដៃ​ផ្ទាល់ អត់​មាន​ម៉ាស៊ីន​អី​ជួយ​ទេ បន្ថែម​ពីនេះ​យើង​ក៏មាន​គូរឆ្លាក់​ក្បាច់ គឺ​ក្បាច់​ខ្មែរ ទាំងអស់​លើ​ផលិតផល អ៊ីចឹង​យើង​មាន​ផលិតផល​ច្រើនណាស់សុទ្ធតែ​ស្អាតៗ យើង​មាន​ទាំង​ស្មូន​ដី និង​កុលាលភាជន៍​។ នេះ​បើតាម​អ្នកស្រីស្រី​ពេជ្រ

​ម្ចាស់​សិប្បកម្ម​រូបនេះរំឭក​ពី​ដើមហេតុ​ដែលនាំឱ្យ​ក្រុមគ្រួសារ​អ្នកស្រី យក​ក្បាច់​ខ្មែរ​ទៅ​រំលេចលើ​ផលិតផល​ស្មូន​ដី​បែបនេះ​ថា​៖ «​កាលពី​១០​ឆ្នាំមុនមាន​អង្គការ​ជប៉ុន​មួយ​ចុះមក​ទីនេះ គេ​ចុះមក​យក តែ​១០​នាក់​ទេឱ្យទៅ​រៀន​ជំនាញ​នៅ​ជប៉ុន ពេល​នោះគេ​ចុះមក​ហ្នឹង គេ​ឃើញ​បងស្រី​ខ្ញុំ មាន​ជំនាញស្វាហាប់​នឹង​ការងារ គេ​ឱ្យ​គាត់​ទៅ​ជប៉ុន​រយៈពេល​៣​ខែគឺ​ទៅ​រៀន​ឆ្លាក់​ក្បាច់​ខ្មែរ ក្បាច់​អី​ផ្សេងៗចំណុច​ហ្នឹងហើយ​ទើប​ជា​ចំណុច​ដែល​យើង​ចេះ​គូរ​ក្បាច់ និង​យក​ប្រើ​ដល់​សព្វថ្ងៃ​»​។

​ក្រោយពី​បាន​សិក្សា​ចេះ​ចាំ​ស្ទាត់​នូវ​ការ​គូរ​ក្បាច់​រួចមកបងស្រី​របស់​អ្នកស្រី​ស្រី​ពេជ្រ ក៏​ត្រឡប់មក ប្រទេស​កម្ពុជា​វិញ បន្ទាប់មកបងប្រុស​របស់​ស្រី​ពេជ្រ ក៏ត្រូវ​បាន​ខាង​អង្គការ​ជប៉ុន ជ្រើសរើស​ឱ្យទៅ​សិក្សាផ្នែក​កុលាលភាជន៍​នៅ​ប្រទេស​ជប៉ុន​វិញ​ម្តងដែល​ផ្តោតទៅលើ​ការ​លាយ​ផ្សំ​នូវ​សារធាតុ​ផ្សេងៗដើម្បី​បង្កើតបានជា​ល្បាយ​លាប​លើ​ផលិតផល​ស្មូន​។

​អ្នកស្រី ស្រី​ពេជ្រ រៀបរាប់ថា​៖ «​បងប្រុស​ទៅ​រៀន​ខាង​ពិសោធន៍​ដី និង​សេ​រ៉ា​មិច (​កុលាលភាជន៍​)គាត់​ទៅ​រៀន​របៀប​លាយ គ្រឿង​សេ​រ៉ា​មិច របៀប​ទឹក​ថ្នាំ​រលោងៗហើយ​ទឹក​ថ្នាំ​នេះ​មិនមែន​នាំចូល​ទេ គឺ​ផលិត​នៅក្នុង​ស្រុក ដូចជា​សំបក​លាសថ្មបាយក្រៀម ថ្ម​ផ្សេងៗ និង​មាន​សារធាតុ​ច្រើន​ទៀត ដែល​សុទ្ធតែជា​វត្ថុ​ធាតុដើម​ក្នុងស្រុក​»​។

​ចំពោះ​ការសិក្សា​ផ្នែក​ពិសោធន៍​ដី ឬ​បំបែក​ដីស្រី្ត​វ័យ​៣៦​ឆ្នាំ​ខាងលើ​និយាយថា មុនពេល​មិនទាន់ មក​វត្តមាន​អង្គការ​ជប៉ុនអ្នក​ស្មូន​ដី​នៅ​ខេត្តកំពង់ឆ្នាំង ប្រើប្រាស់​ដី​តែមួយ​ប្រភេទ​ប៉ុណ្ណោះសម្រាប់​ស្មូន គឺ​ប្រភេទ​ដីឥដ្ឋ ប៉ុន្តែ​បច្ចុប្បន្នពួកគាត់​អាច​បំបែក​ដី​បាន​ចំនួន ៣​ប្រភេទ រួមមាន ប្រភេទ​ដីក្រហម ដីស និង​ដីឥដ្ឋដោយ​ប្រើប្រាស់​ទៅតាម​បច្ចេកទេស​ក្នុងការ​ស្មូន​។

​សិប្បកម្ម​ភ្នំ​ក្រាំង​ដី​មាសមាន​ផលិតផល​ស្មូន​ដី​ជាច្រើន​ដូចជា ឆ្នាំងដី ពាង ផើង ជើងក្រាន ខ្ទិះ ឆ្នាំង​ស៊ុបឆ្នាំងសម្ល ឆ្នាំង​ដុត​មាន់ ឈុត​ស្មូន​ដី​សម្រាប់​ក្មេងៗ ផ្តិល ជើងពាន ប្រទីបនិង​ផលិតផល​ជាច្រើន​ទៀត​។

​ផលិតផល​របស់​អ្នក​ខេត្តកំពង់ឆ្នាំង​នេះទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​ម្ចាស់​អាជីវកម្ម​តាម​បណ្តា​រាជធានី​-​ខេត្ត ដ្បិត​ផលិតផល​ទាំងនេះ អ្នក​ជាវ​យកទៅ​ប្រើប្រាស់​ផងនិង​តាំង​លម្អ តាម​ហាង និង​គេហដ្ឋាន​ផងដែរ​។

​អ្នកស្រី ជុំ ស្រី​ពេជ្រ ពន្យល់​បែបនេះ​ថា​៖ «​ទឹកដៃ​យើង​ធ្វើ​ស្អាត មើលទៅ​រស់​រវើក ហើយ​បើ​និយាយ ពី​រូបរាងគឺ​យើង​ប្រើ​ក្បាច់​ខ្មែរ​យើង​ទាំងអស់ ហើយ​បើ​ភ្ញៀវ​គាត់​មាន​គម្រូ​ឱ្យ​យើងខាង​ខ្ញុំ​ក៏​ធ្វើ​ជូន​គាត់ បាន​ទាំងអស់​ដូចគ្នា ហើយ​ពេលនេះភ្ញៀវ​យើង​កុម្ម៉ង់​ច្រើនៗ​ជា​ឈុត​តែម្តង កុម្ម៉ង់​៥០០ ទៅ​១០០០​អីទៅតាម​ផលិតផល​នីមួយៗ ហើយ​យើង​ក៏មាន​ការ​អាប់​ដេ​ត (Update) ថ្មីៗ​រហូត​»​។

​ទាក់ទិន​នឹង​ភាពល្បីល្បាញ​ក្នុងការ​ធ្វើ​នូវ​ផលិតផល​ស្មូន​ដី​នេះម្ចាស់​អាជីវកម្ម​សម្បុរ​ស្រអែម​ខាងលើ បាន​រំឭកថា ប្រព័ន្ធ​បណ្តាញ​សង្គមគឺជា​ផ្នែក​មួយ​ក្នុងការ​ផ្សព្វផ្សាយ​អាជីវកម្ម​របស់​អ្នកស្រី ឱ្យមាន​ទទួលបានការ​គាំទ្រ​ខ្លាំង ដ្បិត​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំងប្រកបមុខរបរ​ស្មូន​ដី​នេះ​ជាច្រើន​។

«​ចប់​កូ​វីដ​ផ្ទុះ​ខ្លាំង​ម៉​ងនៅក្នុង​ឆ្នាំ ២០២២ ពេលនោះ​ផ្ទុះ​ការធ្វើ​ឆ្នាំងដី ទឹក​សម្ល​នំ​បញ្ចុក ដោយសារតែពេល​ហ្នឹង បងប្អូន​យើង​ទិញ​តែ​ឆ្នាំងដី​តាម​រឺ​ម៉ក់ រទេះដែល​គេ​ធ្វើ​ដូច​បាត្រ​លោក គម្រប​វា​រាង​ប៉ិតៗ ពេល​អ៊ីចឹង​ខ្ញុំ​នឹក​ច្នៃ​វាខ្ញុំ​ប្រាប់​បងស្រី​ថា ធ្វើបែបនេះ​មាន​ចំណុះ​២​លីត្រសម្រាប់​នំ​បញ្ចុក​១​គីឡូ​កន្លះ រហូតដល់​១០​គីឡូ ពេលនោះ​យើង​ចាក់​ក្បាច់​ទៀតក្បាច់​ដំបូង​មានតែ​ត្របកឈូក​ទេ អត់​ទាន់​មាន​ក្បាច់​ផ្សេងៗ​ទេហើយ​ខ្ញុំ​ក៏​ចាប់ផ្តើម​ប៉ុស្តិ៍ ពេលនោះ​ក៏​ផ្ទុះ​ខ្លាំង​ម៉ោង ផ្អើល​ពេញ​ភូមិពេញ​ស្រុក​អ៊ីចឹងទៅ ហើយ​គេ​ចាប់ផ្តើម​ស្គាល់ខ្ញុំ​ក៏​ចាប់ផ្តើម​ច្នៃ​អី​ថ្មីៗ​ថែមទៀត​»​។ នេះ​បើតាមអ្នកស្រី ស្រី​ពេជ្រ

​សម្រាប់​ដំណើរការ​នៃ​ការធ្វើ​ផលិតផល​ស្មូន​ដី​នេះម្ចាស់​សិប្បកម្ម​ភ្នំ​ក្រាំង​ដី​មាស រៀបរាប់ថា ជំ​ហ៊ាន​ដំបូងត្រូវយក​ដី​ពី​តំបន់​ក្បែរ​ភ្នំ​ក្រាំង​ដី​មាស និង​យក​ដី​មក​ហាល​ឱ្យ​ស្ងួតរួច​យក​កិន​ក្នុង​ម៉ាស៊ីន និង​មក​លាយ​ជាមួយ​លាយ​វត្ថុ​ធាតុ​ផ្សេងៗដើម្បី​បង្កើតបានជា​ល្បាយ​ដី សម្រាប់​យកទៅ​ស្មូន​ជា​ឆ្នាំង ឬ​ផលិតផល​ផ្សេង​។

​ចំណែក​ការធ្វើ​កុលាលភាជន៍ ឬ​សេ​រ៉ា​មិចមាន​ភាព​ពិបាក និង​ប្រើពេល​យូរ ពោល​ក្រោយពី​ស្មូន​ដី ជា​រូបរាង​នៃ​ផលិតផល​ណាមួយ​ហើយត្រូវ​ឆ្លាក់​ក្បាច់​នៅលើ​នោះ និង​ត្រូវ​យកទៅ​ជ្រលក់​ជាមួយ ល្បាយ​សេ​រ៉ា​មិចបន្ទាប់មក​ត្រូវ​ដុត និង​ដាក់ចូល​ឡ ដែលមាន​ក​ម្ពៅ​ខ្ពស់ ដោយ​ត្រូវ​រក្សា​គម្លាតនិង​ពិនិត្យ​យ៉ាង​ដិតដល់​។

​សិប្បកម្ម​ភ្នំ​ក្រាំង​ដី​មាសមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​អណ្តូង​ឫស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរខេត្តកំពង់ឆ្នាំង​៕

ស្ត្រីខេត្តកំពង់ឆ្នាំង កាក់កបនឹងរបរស្មូនដី និងកុលាលភាជន៍

​សិប្បកម្ម​ភ្នំ​ក្រាំង​ដី​មាសមាន​ផលិតផល​ស្មូន​ដី​ជាច្រើន​ដូចជា ឆ្នាំងដី ពាង ផើង ជើងក្រាន ខ្ទិះ ឆ្នាំង​ស៊ុបឆ្នាំងសម្ល ឆ្នាំង​ដុត​មាន់ ឈុត​ស្មូន​ដី​សម្រាប់​ក្មេងៗ ផ្តិល ជើងពាន ប្រទីបនិង​ផលិតផល​ជាច្រើន​ទៀត​។ ​ផលិតផល​របស់​អ្នក​ខេត្តកំពង់ឆ្នាំង​នេះទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​ម្ចាស់​អាជីវកម្ម​តាម​បណ្តា​រាជធានី​-​ខេត្ត ដ្បិត​ផលិតផល​ទាំងនេះ អ្នក​ជាវ​យកទៅ​ប្រើប្រាស់​ផងនិង​តាំង​លម្អ តាម​ហាង និង​គេហដ្ឋាន​ផងដែរ​។
សួស យ៉ាមី

ខេត្ដ​ព្រះសីហនុ​៖ ក្នុង​រយៈពេល ១១ ខែកន្លងមក​នេះ​ ក្រុមការងារ​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុបានសម្រេច​ជាគោលការណ៍​ផ្ដល់​ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួល​នីតិវិធី និង​ការសម្របសម្រួល​ដោះស្រាយ​វិវាទចំ​នួន២១៣ គម្រោង ​ដែលមាន​ទុនវិនិយោគ ៦០២៦ លាន​ដុល្លា​អាមេរិក ដែលត្រូវបានរំពឹង​ថា​នឹង​បង្កើត​ការងារដល់​កម្មករ​និយោជិតប្រមាណ​ ៣៩​៥៧៨ កន្លែង​។​

ប្រភព៖ ក្លិបអ្នកកាសែតកម្ពុជា

ទិន្នន័យ​នេះ​ត្រូវ​បាន​លើកឡើង​ដោយ លោក ហ៊ាន សា​ហ៊ី​ប ទីប្រឹក្សា​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប និង​​វាយតម្លៃ​ការអនុវត្ត «កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុឆ្នាំ​២០២៤» កាលពី​រសៀល​ថ្ងៃទី​ ១៦ ខែធ្នូ ឆ្នាំ​២០២៤ នៅ​រមណីយដ្ឋាន​ម៉ាហ្វីយ៉ា (Mafiya’s Resort) ក្រុង​កោះរ៉ុងខេត្ត​ព្រះសីហនុ​។

​​​​​គម្រោង​ទាំងអស់​រួមមាន៖

·        ​គម្រោង​ពាក់ព័ន្ធ​នឹង​អគារ​កំពុង​ជាប់គាំង ចំនួន ១០៣គម្រោង ស្មើនឹង ៤៨% មាន​ទុនវិនិយោគ​សរុប ២៥១០ លាន​ដុល្លារ​អាម៉េរិកដែល​ប៉ាន់ស្មាន​អាចបង្កើត​ការងារ​ចំនួន ៤ ៥៥៨ កន្លែង​

·        ​គម្រោង​ពុំ​ពាក់ព័ន្ធ​នឹង​អគារ​ជាប់គាំង ចំនួន ៨៦ គម្រោងស្មើនឹង ៤០% មាន​ទុនវិនិយោគ​សរុប ២ ៦៩៩ លាន​ដុល្លារ​អាម៉េរិកដែល​ប៉ាន់ស្មាន​អាចបង្កើត​ការងារ​ចំនួន ៣០ ២៣១ កន្លែង​

·        ​ការពង្រីក​គម្រោង ចំនួន ១៧ គម្រោង ស្មើនឹង ៨% មាន​ទុនវិនិយោគ​សរុប ៧៦៨ លាន​ដុល្លារ​អាម៉េរិក ដែល​ប៉ាន់ស្មានអាចបង្កើត​ការងារ​ចំនួន ៤ ៧៤៨ កន្លែង​

·        គម្រោង​វិនិយោគ​/​ធុរកិច្ច​ដែលមាន​ស្រាប់ ចំនួន ៧ គម្រោងស្មើនឹង ៣% មាន​ទុនវិនិយោគ​សរុប ៣០ លាន​ដុល្លារ​អាម៉េរិកដែល​ប៉ាន់ស្មាន​អាចបង្កើត​ការងារ​ចំនួន ៤១ កន្លែង​។​

ប្រភព៖ ក្លិបអ្នកកាសែតកម្ពុជា

​សូម​គូសបញ្ជាក់ថា គម្រោង​ទាំងអស់​ខាងលើគ្របដណ្ដប់​លើ​វិស័យ​សំខាន់ៗ រួមមាន អចលនទ្រព្យ (​អគារ​ពហុ​មុខងារ និងគម្រោង​អភិវឌ្ឍ​លំនៅឋាន​) មាន ៨៦ គម្រោង ស្មើនឹង ៤០% ដែលមាន​ទុនវិនិយោគ ២ ១៥៥លាន​ដុល្លារ​អាម៉េរិក​, ទេសចរណ៍ មាន ៦០ គម្រោង ស្មើនឹង ២៨% ដែលមាន​ទុនវិនិយោគ ២ ១៨១ លាន​ដុល្លារ​អាម៉េរិក​, ឧស្សាហកម្មមាន ៣៥ គម្រោង ស្មើនឹង ១៦% ដែលមាន​ទុនវិនិយោគ ១ ១៩០ លាន​ដុល្លារ​អាម៉េរិក​,និង វិស័យ​ផ្សេងទៀត មាន ៣២ គម្រោង ដែលមាន​ទុនវិនិយោគ ២៣៧លាន​ដុល្លារ​អាមេរិក​។

យោង​តាម​​ប្រសាសន៍​លោក ម៉ាង ស៊ីណេត អភិបាល​នៃគណៈអភិបាលខេត្តខេត្តព្រះសីហនុ ខេត្ត​ឆ្នេរ​សមុទ្រ​មួយនេះ​​មានផ្ទៃដីសរុប ២.៦៥៨,៩០គីទ្បូម៉ែត្រក្រទ្បានិ​ង​មានប្រជាជនប្រមាណ ៣១០.០០០នាក់ និងមានកោះតូច-ធំ​ចំនួន៣២ថ្មដុះចំនួន១ និងថ្មប៉ប្រះទឹកចំនួន៥ ឆ្នេរសមុទ្រប្រវែង១៧៥,៨១គីទ្បូម៉ែត្រទឹកសមុទ្រខៀវស្រងាត់ ឧទ្យានជាតិសមុទ្ររាម ឧទ្យានសមុទ្រកោះរ៉ុង កោះរ៉ុង សន្លឹមស្មៅសមុទ្រ ផ្កាថ្ម ព្រែក ព្រៃកោងកាង វាលទំនាប ខ្ពង់រាប ជម្រាលភ្នំ ទឹកជ្រោះគម្របព្រៃឈើធម្មជាតិ និងជីវៈចម្រុះគ្រប់ប្រភេទ ដែលភ្ញៀវទេសចរអាចមកសម្រាកកម្សាន្តនិងរីករាយជាមួយនឹងធម្មជាតិ ទាំងអស់នេះ។

លោកបាន​ឱ្យដឹង​ផង​ដែរថា​៖ «ក្នុងឆ្នាំ២០២៣ខេត្តព្រះសីហនុទទួលបាន ផលិតផលសរុបចំនួន ១.៦១៦,៧លានដុល្លារអាមេរិក ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់(GDP) ចំនួន៤.៦០២​ដុល្លារ​អាមេរិក មានអត្រាកំណើនសេដ្ឋកិច្ច ៦% ដោយបានកាត់បន្ថយអត្រាភាពក្រីក្រធ្លាក់ចុះមកនៅត្រឹម១,២២% នៅឆ្នាំ២០២៣៕

ប្រភព៖ ក្លិបអ្នកកាសែតកម្ពុជា

គម្រោងអភិវឌ្ឍន៍ ២១៣ គម្រោង រំពឹងផ្ដល់ការងារដល់មនុស្សជិត ៤ ម៉ឺននាក់ នៅខេត្តព្រះសីហនុ

ក្នុងរយៈពេល ១១ ខែកន្លងមកនេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទចំនួន ២១៣ គម្រោង ដែលមានទុនវិនិយោគ ៦០២៦ លានដុល្លាអាមេរិក ដែលត្រូវបានរំពឹងថានឹងបង្កើតការងារដល់កម្មករនិយោជិត ប្រមាណ ៣៩៥៧៨ កន្លែង។
វង់ អូន