សិល្បករល្បីលាង ស៊ីកន តាំងពិព័រណ៍ទោលដំបូងគេបង្អស់នៅសារមន្ទីរជាតិ
ពិព័រណ៍«ដីមាស» របស់សិល្បករល្បីលំដាប់អន្តរជាតិ លាង ស៊ីកន នឹងត្រូវតាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៥ខាងមុខនេះ។ ពិព័រណ៍ «ដីមាស» គឺជាពិព័រណ៍ទោលរបស់សិល្បករខ្មែរដំបូងគេ ដែលមានតាំងបង្ហាញនូវស្នាដៃសិល្បៈជាច្រើន និងរំលេចឱ្យឃើញពីភាពអស្ចារ្យនៃទឹកដី សិល្បៈ ចម្លាក់ និងរឿងរ៉ាវដែលទាក់ទងនឹងទឹកដីសុវណ្ណភូមិរបស់កម្ពុជាយើង។
សួស យ៉ាមី
ក្រុមស្រាវជ្រាវជីវៈចម្រុះនៃប្រទេសកម្ពុជា ពុះពារចងក្រងឯកសារសត្វរុក្ខជាតិ ផ្សាយចំណេះដឹងដល់អ្នកស្រឡាញ់ធម្មជាតិ
សមាជិកតិច កម្លាំងចិត្តច្រើនក្នុងការតស៊ូចុះទៅស្រាវជ្រាវជីវៈចម្រុះ រុក្ខជាតិ សត្វ អម្បូរប៉ារ៉ាស៊ីត ស្ថិតក្នុងតំបន់ព្រៃកម្ពុជា ដែលភាគច្រើនពុំត្រូវបានចុះទៅរុករកសិក្សា
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
«ក្រុមសិល្បៈវត្តព្រៃក្ទម្ព» ប្រមូលផ្តុំយុវជន និងកុមារ ហាត់សម្តែងយីកេ និងរបាំក្បាច់បុរាណខ្មែរ
ក្រុមសិល្បៈវត្តព្រៃក្ទម្ពគឺជាក្រុមសិល្បៈមួយប្រចាំវត្តព្រៃក្ទម្ព ដែលបង្ហាត់ក្មេងៗទាំងប្រុសនិងស្រី នូវសិល្បៈយីកេ របាំក្បាច់បុរាណខ្មែរជាច្រើន ដូចជារបាំជូនពររបាំបួងសួងព្រាហ្ម របាំអប្សរាជាដើមនិងមានទីតាំងស្ថិតនៅស្ថិតក្នុងភូមិនីពេជ «ខ» ឃុំនីពេជស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សួស យ៉ាមី
ជាងគ្មានសាលា ច្នៃកង់ម៉ូតូធ្វើចម្លាក់សត្វដូចពិតៗ លក់បានទាំងប្រាក់ បានទាំងការសរសើរ
សំឡេងចម្រៀងបន្លឺឡើងកំដរសិល្បករគ្មានសាលាឱ្យប្រើអារម្មណ៍ផ្ចិតផ្ចង់ក្នុងការបិទស្បែកសម្បក កង់ម៉ូតូលើគ្រោងដែក បង្កើតបានជាចម្លាក់សត្វនានាដូចជា រូបសេះសមុទ្រ និងដាយណូស័រដ៏ធំ។
ថិញ រិទ្ធី
ស្ត្រីសិប្បករបន្តច្នៃកំប្លោកធ្វើជាវត្ថុអនុស្សាវរីយ៍ លើកស្ទួយសហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ
ស្ថិតលើផ្ទៃបឹងទន្លេសាប សហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រៅពីល្បីទេសភាពធម្មជាតិស្រស់ស្អាត ក៏មានប្រជាពលរដ្ឋជាសិប្បករច្នៃកំប្លោកដោយដៃ ធ្វើជារបស់ប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ជាអត្តសញ្ញាណមួយរបស់សហគមន៍ផងដែរ។
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
អ្នកស្រី សុវណ្ណនី ច្នៃឫស្សីជាគ្រឿងដេគ័រ និងសង្ហារឹម ទទួលបានការចាប់អារម្មណ៍ខ្លាំង
សិប្បកម្មឫស្សីខ្មែរ មានផលិតផលជាច្រើនដូចជា តុ ទូ កៅអី សាឡុង ធ្នើដាក់សៀវភៅ ខោអាវ ស្បែកជើង គ្រែ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ ក៏ដូចជាសម្ភារៈដែលធ្វើពីឫស្សី សម្រាប់តាំងលម្អផងដែរ។ បន្ថែមពីនេះ អ្នកស្រី ក៏មានសេវាកម្មរៀបចំក្នុងការដេគ័រតាមផ្ទះ ហាង និងទីតាំងកម្សាន្តនានាដូចជា ការដេគ័ររបង ជញ្ជាំង ពិដាន និងមានសង់ជាក្យូស ធ្វើម៉ូតផ្ទះ និងបឹងកាឡូជាដើម។
សួស យ៉ាមី