បទពិសោធន៍ថ្មី ដើរព្រៃកោងកាង ជិះកាយ៉ាក់ថតរូបលេង នៅឋានសួគ៌ក្រោមមេឃ ទឹកដីកោះរ៉ុង
«អ្នកទេសចរណ៍ម្នាក់ ដើមឈើមួយដើម» ជាពាក្យស្លោកប្រចាំសហគមន៍អេកូទេសចរណ៍ព្រែកកោងកាង ក៏ព្រោះតែអ្នកទេសចរអាចសាងអនុស្សាវរីយ៍រួមគ្នាអភិរក្សធម្មជាតិជាមួយសហគមន៍ តាមរយៈការជាវដើមកោងកាងបណ្ដុះដោយអ្នកភូមិ យកមកដាំក្នុងទឹកដីកោះរ៉ុង ដែលល្បីឆ្នេរខ្សាច់សក្បុស និងទឹកសមុទ្រថ្លាឈ្វង់មើលឃើញដល់បាត។
វង់ អូន
លោក ឡុង ឌីម៉ង់៖ ទេសចរសម្ពាយជាផ្នែកមួយជួយផ្សព្វផ្សាយកោះរ៉ុងល្បីល្បាញ
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បាទឲ្យដឹងថា៖ «ទីក្រុងកោះរ៉ុង ភាគច្រើនភ្ញៀវទេសចរប៉ែកអឺរ៉ុបចូលចិត្តមកកម្សាន្ត ដោយសារតែទទួលបានទាំងផាសុកភាព សន្តិសុខ និងភាពស្ងប់ស្ងាត់»។ លោកបានលើកឡើងថា៖ «អ្វីដែលសំខាន់ កោះរ៉ុង គឺជាគោលដៅតំបន់ទេសចរណ៍ដ៏ពេញនិយសម្រាប់ភ្ញៀវទេសចរសម្ពាយ ឬ Backpackers ចូលចិត្តមកកម្សាន្តយ៉ាងច្រើនលើសលប់»។
វង់ អូន
ទៅលេងរាម កុំភ្លេចឈាងចូលមើលដើមឈើយក្សអាយុកាលច្រើនសតវត្សរ៍
នៅក្នុងតំបន់អភិវឌ្ឍក្រុមហ៊ុនឆ្នេរមាសឆ្នេរប្រាក់នៃបរិវេណឧទ្យានជាតិរាម ឈើចំណាស់មួយអាយុកាលរាប់សតវត្សរ៍ បានទាក់ទាញចិត្ដភ្ញៀវទេសចរឱ្យឆៀងចូលទស្សនា។
ដើមចំបក់យក្សនេះ ដែលត្រូវបានរកឃើញនៅឆ្នាំ២០១០ អំឡុងពេលសាងសង់តំបន់អភិវឌ្ឍឆ្នេរមាសឆ្នេរប្រាក់ សព្វថ្ងៃបន្តលូតលាស់រស់រាន ឈរជាសក្ខីភាពនៃប្រវត្តិសាស្ត្ររាប់សតវត្សរ៍ ដែលទាក់ទាញការគោរព និងកោតសរសើរចំពោះភាពដ៏អស្ចារ្យនៃធម្មជាតិ។
វង់ អូន
វិចិត្រសាល ធាម នាំភ្ញៀវពីជុំវិញពិភពលោក វិលទៅកាន់ប្រវត្ដិសាស្ដ្របរមបុរាណខ្មែរ
វិចិត្រសាល ដែលជាផ្ទះអតីតនាយកផ្នែកសិល្បៈនៅសិប្បករអង្គរ ឬ Artisan’s Angkor នេះក៏មានតាំងបង្ហាញ និងលក់វត្ថុសិល្បៈ សិប្បកម្មខ្មែរបែបសហសម័យ រួមមានរូបស្មូនខ្មុក-ម្រ័ក្សណ៍ សិល្បៈដេគ័រផ្ទៃក្នុងអគារ និងវត្ថុអនុស្សាវរីយ៍នានា។
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
សហគមន៍ព្រៃធំពពេល ទាក់ទាញភ្ញៀវទេសចរដើរផ្សងព្រេង សិក្សាពីជីវចម្រុះ
មានគម្រោងដើរព្រៃបោះតង់ តែមិនទាន់ដឹងគោលដៅ អាចមកលេងសហគមន៍មួយនេះ ដែលមានសព្វគ្រប់ ទាំងទឹកធ្លាក់ ពើងធម្មជាតិ និងព្រៃព្រឹក្សាលតាវល្លិ ស្អាតគ្រប់រដូវ
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
នំបញ្ចុកស្រុសទឹកកាពិ ក្លាយជាម្ហូបដ៏ពេញនិយមនៅផ្សារអូឬស្សី
តាមរយៈការសាកសួរទាំងអាជីវករ និងអ្នកដំណើរឆ្លងកាត់ផ្សារ នំបញ្ចុកស្រុសទឹកកាពិត្រូវបានគេឱ្យពិន្ទុជាប់លេខមួយតែម្តង ដោយមតិភាគច្រើនលាន់មាត់សរសើរថា នំបញ្ចុកស្រុសទឹកកាពិ តូបនៅខាងក្រោយផ្សារ មានរសជាតិឆ្ងាញ់ ប្លែក និងមានជំរើសសាច់ច្រើនប្រភេទ។
វង់ អូន