បច្ចេកវិទ្យា

AI ជួយមេធាវីអាចស្វែងរក ១៥០០០ សំណុំរឿងក្នុងប្រវត្តិសាស្ត្រផ្លូវច្បាប់សិង្ហបុរី

September 13, 2024
August Stella
Heading
Option 1

សិង្ហ​បុរី​៖ មេធាវី​នៅ​សិង្ហ​បុរីអាច​ប្រើប្រាស់​សេវាកម្ម​បញ្ញា​សិប្បនិម្មិត (AI) ថ្មី​មួយ​ដើម្បី​ស្រាវជ្រាវ និង​សង្ខេប​សេចក្ដី​វិនិច្ឆ័យ​ចំនួន​ប្រមាណ ១៥០០០សំណុំរឿង​នៅក្នុង​ប្រវត្តិសាស្ត្រ​តុលាការ​របស់​ប្រទេស​សិង្ហ​បុរី​ចាប់តាំងពី​ឆ្នាំ១៩៦៥​។​

​សាលក្រម​សំណុំរឿង​ប្រហែល ១០០០០ ផ្សេងទៀត​ត្រូវបាន​សង្ខេប​ដោយ​ក្រឡាបញ្ជីដោយ​បន្ថែម​លើ​ការវិនិច្ឆ័យ​​លើ​ករណី​សរុប​ប្រហែល ២៥០០០ សំណុំរឿង​។ មេធាវី​នឹង​អាច​ចូលទៅ​ប្រើប្រាស់​​នៅ​​​បណ្ដុំ​ទិន្នន័យLawNet ដែល​ត្រូវបាន​កែលម្អ​ឱ្យ​ប្រសើរ​លើង​នៅ​ថ្ងៃទី១២ ខែកញ្ញា​។​

​បង្កើតឡើង​ដោយ​បណ្ឌិតសភា​ច្បាប់​សិង្ហ​បុរី (SAL) និង​អាជ្ញាធរ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ Infocomm សេវាកម្ម AIមា​ន​គោលបំណង​ជួយ​មេធាវី​រៀបចំ​សំណុំរឿង​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​សេវាកម្ម​ថ្មី​ដែលមាន​ឈ្មោះថា LawNetAI ត្រូវបាន​បង្ហាញ​នៅ​ថ្ងៃទី១១ ខែកញ្ញា​នៅក្នុង​សន្និសីទ​ផ្នែក​ច្បាប់ TechLaw.Fest​។​

​មេធាវី​ស្ទើរតែ​ទាំងអស់​នៅ​សិង្ហ​បុរី បាន​ជាវ LawNet ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​បណ្ឌិតសភា​ច្បាប់​សិង្ហ​បុរីក្នុង​ឆ្នាំ ១៩៩០ ដើម្បី​ស្វែង​រកមើល​ករណី​កន្លងមកនិង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​។​

​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​របស់​បណ្ឌិត​សភា​ច្បាប់​សិង្ហ​បុរី លោក Kenta Kusano ដែលជា​ប្រធាន​ប្រតិបត្តិ​នៃ LawNet Technology Services បាន​និយាយថាការវិនិច្ឆ័យ​ករណី​ទាំងនេះ​ភាគច្រើន​មិនត្រូវ​បាន​សង្ខេប​ទេដែល​ពិបាក​ដល់​មេធាវី​សិក្សា​ស្រាវជ្រាវ និង​ធ្វើការ​ដោះស្រាយ​។​

​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​សេវាកម្ម AI ដែល​បង្កើត​លទ្ធផល​មិន​ត្រឹមត្រូវ ឬ​មិន​សម​ហេតុ​សម​ផល លទ្ធផល​ដែល​បង្កើត​ដោយAI ជិត 350 ត្រូវបាន​ពិនិត្យ​ដោយ​ក្រឡាបញ្ជី​ដែល​ស្ថិតក្នុង​សវនាការ​ជាមួយ​ចៅក្រម​ផ្ទាល់​។​

​លោក​បាន​បន្ថែមថា​៖ «​ច្បាប់​ចម្លង​ដែល​បាន​ពិនិត្យ​ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅAI វិញដើម្បី​ធ្វើឱ្យ​វា​កាន់​តែមាន​ភាព​សុក្រឹត​»​។​

​កថាខណ្ឌ​នៅក្នុង​សេចក្ដី​សង្ខេប​ដែល​បង្កើត​ដោយ AI ក៏ត្រូវ​បានដាក់​ស្លាក​ជាមួយនឹង​ឯកសារយោង​ទៅកាន់​ប្រភពដើមដើម្បី​ជួយ​អ្នកប្រើប្រាស់​ក្នុងការ​ពិនិត្យ​ផ្ទៀងផ្ទាត់​មើល​ការពិត​ដោយ​ភាពងាយស្រួល​។​

​ការធ្វើឱ្យ​ប្រសើរឡើង​ចំពោះ LawNetគឺ​ស្ថិត​ក្នុងចំណោម​សេវាកម្ម​ថ្មី​ជាច្រើន​ដែល​បង្ហាញ​នៅក្នុង​ស​ន្និសិទដែល​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ SandsExpo & Convention Center នៅ​ថ្ងៃទី ១១ និង ១២ ខែកញ្ញា​។​

​រហូតដល់ ២ ឆ្នាំ ក្រុមហ៊ុន​ច្បាប់​អាច​ទទួលបាន​ជំនួយ ៧០ភាគរយ​ពី​រដ្ឋាភិបាល​ដើម្បី​ទទួលយក​សេវាកម្ម​នៅក្រោម​វេទិកា​បច្ចេកវិទ្យា​ច្បាប់ដែល​នឹង​រួមបញ្ចូល​ក្រុមហ៊ុន Microsoft'sCopilot ដែលជា​ជំនួយការ AI បង្កើត​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដើម្បី​ជួយ​បង្កើត​សេចក្តីព្រាងនិង​គ្រប់គ្រង​ការងាររដ្ឋបាល​។​

​រដ្ឋមន្ត្រី​ទី​ពីរ​សម្រាប់​ច្បាប់ លោក Edwin Tong ដែលជា​សមាជិក​ក្រុម​នៅក្នុង​សន្និសីទ​បានប្រកាស​ពី​ការណែនាំ​ដើម្បី​ជួយ​មេធាវី​ឱ្យប្រើ​ប្រាស់​ឧបករណ៍AI ជំនាន់​មុន​បាន​ប្រសើរ​ជាង​មុនរួមទាំង​បច្ចេកទេស​សម្រាប់​ការជំរុញ​ភាពជាក់លាក់​បន្ថែមទៀត​ដើម្បី​ទទួលបាន​ការឆ្លើយតប​រឹត​ត្រឹមត្រូវ​ជាង​មុន​។​

​នៅក្នុង​ការពិភាក្សា​អំពី​ការអនុម័ត AI ក្នុង​វិស័យ​ច្បាប់ ឧ​ត្ត​ម​ចៅក្រម Aedit Abdullah បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការត្រួតពិនិត្យ​ការពិតដោយ​បន្ថែមថា មេធាវី​នៅតែ​ទទួលខុសត្រូវ​ចំពោះ​ការងារ​របស់​ពួកគេ ដោយ​មិន​គិតពី​ថាតើ​ដំណើរ​ការរៀបចំ​សំណុំរឿង និង​ឯកសារ​ត្រូវបាន​ផលិត​ដោយ​ជំនួយ​ពី AI នោះទេ​៕

​ប្រភព​៖ Asia NewsNetwork/The Straits Times

អត្ថបទពេញនិយម

នាយកសួនសត្វថៃថា នឹងចាត់វិធានការចំពោះភ្ញៀវធ្វើបានកូនដំរីទឹកតឿ

សិតទៀនវស្សា ជាព្រះរាជពិធី និងជាទំនៀមរបស់ពុទ្ធបរិស័ទ មានសារៈសំខាន់ណាស់ក្នុងព្រះពុទ្ធសាសនា

រដូវភ្លៀងពិបាកថែរក្សាសក់ មកដឹងវិធីមួយចំនួននេះ ធានាថាសក់ស្អាត រឹងមាំ

ស្ពានស្ទឹងអាតៃ ជាស្ពានខ្ពស់ជាងគេនៅប្រទេសកម្ពុជា

សមិទ្ធិផលជាតិធំៗ របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»