ចំណេះដឹង

កាហ្វេខ្មៅ មានប្រយោជន៍ជាច្រើន ចំពោះសុខភាព

October 25, 2024
វង់ អូន
Heading
Option 1

កាហ្វេ​ខ្មៅគឺជា​ភេសជ្ជៈ​ដ៏​សាមញ្ញ​មួយ​ផលិត​ចេញពី​គ្រាប់​កាហ្វេ​សុទ្ធ​ដែលមាន​រសជាតិ​ល្វីង និង​មានអត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព ជាពិសេស​បើសិនជា​អ្នក​ទទួលទាន មិន​លាយ​បន្ថែមទឹកដោះគោ ក្រែ​ម ឬ​ស្ករ​។

​ក្នុង​អត្ថបទ​នេះក្រុមការងារ​សារព័ត៌មាន SR News ​នឹង​រៀបរាប់​ពី​អត្ថប្រយោជន៍​មួយចំនួននៃ​ការទទួល​កាហ្វេ​ខ្មៅ​ដូចជា​៖

១. បង្កើន​ថាមពលនិង​ប្រសិទ្ធភាព​ការងារ​

​កាហ្វេ​ខ្មៅជួយ​កាត់បន្ថយ​អារម្មណ៍​ងងុយគេង និង​បង្កើន​ថាមពល ដោយសារតែ​សារជាតិដែលមាន​នៅក្នុង​កាហ្វេ​អ៊ី​ន (caffeine) ជា​សារធាតុ​ដែល​ជំរុញ​ប្រព័ន្ធ​ប្រសាទ​ឱ្យមាន​ភាពរស់រវើក​។​

២.ជួយ​ប្រព័ន្ធ​ប្រសាទ​ឱ្យមាន​ការចងចាំ​ល្អ​

​សារធាតុ​កាហ្វេ​អ៊ី​ននៅក្នុង​កាហ្វេ​ខ្មៅ មាន​ប្រសិទ្ធភាព​ក្នុងការ​បង្កើន​ដំណើរការ​បញ្ញា រួមទាំង​ការចងចាំការយល់ដឹង និង ​ការ​ផ្តោតអារម្មណ៍ លើ​អ្វីមួយ​។​

៣.ជួយ​ដុត​ជាតិ​ខ្លាញ់​ចេញពី​រាងកាយ​

​កាហ្វេ​ខ្មៅសម្បូរ​សារធាតុ​កាហ្វេ​អ៊ី​ន ដែល​អាចជួយ​បង្កើន​អត្រា​ដុត​កាឡូរី​ក្នុង​រាងកាយ និង​ជួយ​ជំរុញ​ជាពិសេស នូវ​កម្រិត​ថាមពល​ពេលធ្វើ​លំ​ហាត់ប្រាណ​។

៤. បង្ការ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី២

​ការ​ពិសា​កាហ្វេ​ជា​ទៀងទាត់អាចជួយ​បង្ការ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ដោយសារ​កាហ្វេ​អ៊ី​ននិង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្មមាន​សមត្ថភាព​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។​

៥. ការពារ​ជំងឺ Parkinson's

​កាហ្វេ​អ៊ី​នមាន​សមត្ថភាព​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺ Parkinson's (​ជា​ប្រភេទ​ជំងឺ ការធ្វើ​ចលនា​យឺត​,ជាប់​សរសៃ​,ហៀរ​ទឹកមាត់​)​។​

៦.ការពារ​ជំងឺ​អាល់​ហ្សៃ​មើរ (Alzheimer’s)

​ការផឹក​កាហ្វេ​ខ្មៅមាន​សមត្ថភាព​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺ Alzheimer’s (​ជា​ប្រភេទ​ជំងឺ​បាត់បង់​ការចងចាំ​កម្រិត​ស្រាល​)​។​

៧.ការពារ​ជំងឺមហារីក

​កាហ្វេ​ខ្មៅអាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​មហារីក​មួយចំនួន ដូចជា​មហារីក​ថ្លើមនិង​មហារីក​ក្នុង​លាមក​ជាដើម​។​

៨.ការពារ​ការខូចខាត​នៃ​ថ្លើម

​កាហ្វេ​ខ្មៅអាចជួយ​ការពារ​បញ្ហា​ខូចខាត​នៃ​ថ្លើម​បាន​មួយចំនួន ដូចជា ជំងឺ cirrhosis(​សៀ​រ៉ូ​សីស ជា​ប្រភេទ​ជំងឺ​ក្រិន​ថ្លើម​)និង​ជំងឺ​រលាក​ថ្លើម ។​

​ខាងលើនេះ​គឺជា​អត្ថបទ​ប្រយោជន៍​នៃ​ការបរិភោគ​កាហ្វេ​ខ្មៅតែ​ទោះជា​យ៉ាងណាក៏ដោយ អ្នកជំនាញ​ផ្នែក​សុខភាព​បាន​ណែនាំ​ថាអ្នក​គួរ​ទទួលទាន​កាហ្វេ​ក្នុង​បរិមាណ​សមស្រប និង​មិនគួរពិសារ​ក្នុង​កម្រិត​ច្រើនពេក​នោះឡើយ​៕

អត្ថបទពេញនិយម

«គុនល្បុក្កតោ» ក្បាច់គុនបុរាណខ្មែរ មានក្បួនស្នៀតរាប់ពាន់

ប្រទេសចិនបង្កើតបណ្តាញសាកល្បង ៦G ដំបូងបង្អស់លើពិភពលោក

អូរសោម កែប្រែមុខមាត់ថ្មី ក្លាយជាតំបន់សក្ដានុពលទេសចរណ៍

ព្រះនាង ជេនណា បដិសេធព័ត៌មានកំពុងហ្វឹកហាត់ក្លាយជាតារា K-pop នៅកូរ៉េខាងត្បូង

K-Pop វាយលុកដូចព្យុះក្នុងវិស័យសិល្បៈតន្ត្រីនៅគុយបា