ជីវិត និង សង្គម

ក្រុមបាល់ទះកម្ពុជា បង្ហាញភាពខ្លាំង បង្កើតកំណត់ត្រាថ្មីចំនួន២ ក្នុងព្រឹត្តិការណ៍តែមួយ

September 3, 2024
SR Digital Content Creator
Heading
Option 1

ក្រុមជម្រើសជាតិបាល់​ទះ​កម្ពុជា បានទទួលជោគជ័យយ៉ាងខ្លាំងដោយពួកគេ​បាន​រួមគ្នា​បង្កើត​នូវ​កំណត់​ត្រា​ថ្មីចំនួន​២ ក្នុង​ពេល​ព្រឹត្តិការណ៍​តែមួយដោយ​កក់​កៅអី​ទៅលេងក្នុង​​ពាន​រង្វាន់ប្រចាំ​តំបន់​អាស៊ានឈ្មោះ​ថាSea V League 2025 ជា​លើក​ដំបូង និងការ​ឈ្នះ​បាន​ប្រាក់​រង្វាន់​ចំនួន​១០០​លាន​រៀលពីការ​ប្រកួត​ដណ្តើម​ប្រាក់​រង្វាន់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោក អាំង សិរិពិសិដ្ឋអគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា បានប្រាប់សារព័ត៌មាន SR News ថា ​​អាថ៌កំបាំង​នៅ​ពីក្រោយនៃ​ភាពជោគ​ជ័យ​នេះ​កើតឡើងពីការ​លះបង់​ផ្ទាល់​របស់​ក្រុម​កីឡាករ ដោយពួកគេ​ត្រូវបាន​បិទខ្ទប់ខិតខំប្រឹងប្រែង​ហ្វឹក​ហាត់​ចំនួន​៣ខែពេញ និង​មិនអនុញ្ញាត ឱ្យ​ទៅជួប​ក្រុម​គ្រួសារប្រពន្ធកូន​ចំនួន១ខែពេញ ដោយផ្តោតតែលើការហ្វឹកហ្វាត់តែប៉ុណ្ណោះ។

សូមជម្រាបថា ការ​ដណ្តើម​បាន​កៅអី​ទៅលេងក្នុង​​ពាន​រង្វាន់ SeaV League 2025 របស់​ក្រុម​ជម្រើសជាតិ​បាល់​ទះ​កម្ពុជាកើត​មាន​ឡើង បន្ទាប់ពីក្រុមបាល់ទះកម្ពុជា ​​យកឈ្នះ​​ក្រុមជម្រើសជាតិ​ម៉ាឡេស៊ីនិងក្រុម​សិង្ហបុរី ក្នុង​លទ្ធផល​៣សិតទល់​នឹង​១សិត​ដូចគ្នានិងបាន​យក​ឈ្នះ​ក្រុម​ជម្រើសជាតិ​ឡាវ ចំនួន​៣សិត​ដាច់ ឬ ៣-០ នៅក្នុង​ការ​ប្រកួត​​ជម្រុះ​ពាន​រង្វាន់Sea V League Challengeដែល​ធ្វើ​នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ហើយបានបញ្ចប់ កាលពី​ថ្ងៃទី​​១ ខែកញ្ញាឆ្នាំ​២០២៤។

ក្រៅពីការ​ប្រកួត​ពាន​រង្វាន់Sea V League Challengeនេះ ​ក្រុមបាល់​ទះ​តំណាង​ឱ្យ​ប្រទេស​ទាំង​៤​ខាង​លើ ក៏ត្រូវបាន​ដាក់​ឱ្យ​ប្រកួត​ដណ្តើម​ប្រាក់​រង្វាន់​សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជាបន្ត​ទៀត ដែល​ត្រូវបាន​ធ្វើ​ឡើងពេញ​មួយ​ថ្ងៃកាលពី​ថ្ងៃ​ចន្ទហើយជា​លទ្ធផល ក្រុម​កម្ពុជា បាន​យក​ឈ្នះ​ក្រុមឡាវ ៣-០ នៅវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្ររួច​បាន​បន្ត​យក​ឈ្នះ​ក្រុម​ម៉ាឡេស៊ី ៣-០ ដូចគ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក ដោយ​មាន​ប្រាក់​រង្វាន់​ចំនួន​១០០​លាន​រៀលរីឯ​ក្រុមលេខ​២ ម៉ាឡេស៊ី បាន​៣០លាន​រៀល ក្រុមលេខ​៣ សិង្ហបុរី បាន​២០​លាន​រៀលនិង​ក្រុមលេខ​៤ ឡាវ បានប្រាក់​រង្វាន់​​១០​លាន​រៀល៕

អត្ថបទពេញនិយម

Adobe ណែនាំគម្រូវីដេអូ AI នៅលើ Adobe Firefly សម្រាប់ការបង្កើតវីដេអូដែលមានគុណភាពខ្ពស់

តើតារាចម្រៀងរូបណា ដែលពេញនិយមជាងគេសម្រាប់ក្រុមអាយុ Gen-Z

«ព្រះរាជបណ្ណាល័យហ្លួងម៉ែ» ឃ្លាំងចំណេះដឹង និងរក្សាទុកឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃ

ម្សៅប្រូតេអ៊ីន មិនត្រូវបានទទួលស្គាល់ពីរដ្ឋបាលចំណីអាហារ (FDA) ពិភពលោក

កន្លែងដើរលេងទាំង៥ ដ៏ស្រស់ស្អាតនៅខេត្តកំពត