ចំណេះដឹង

ស្វែងយល់ពីសំណង់ដ៏អស្ចារ្យ «វិមានឯករាជ្យ»

November 8, 2024
សួស យ៉ាមី
Heading
Option 1

វិមានឯករាជ្យសាងសង់ឡើងនៅឆ្នាំ១៩៥៨គឺជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ១៩៥៣ (គស.១៨៦៣-គស.១៩៥៣) ដែលមានរយៈពេល៩០ឆ្នាំ និងសម្រាប់ជាស្តូបគោរពវិញ្ញាណក្ខន្ធដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ​យុទ្ធជន​អ្នកស្នេហាជាតិ​ដែល​បាន​បូជា​អាយុជីវិត​កម្លាំងកាយ​ចិត្ត​ប្រាជ្ញា​ស្មារតី​ក្នុង​បុព្វហេតុ​រើ​បម្រះ​ពី​នឹម​ត្រួតត្រា​របស់​បរទេស។

សំណង់​វិមានឯករាជ្យ​ គឺជា​ការ​ផ្ដួចផ្ដើម​កសាង​ឡើង​ដោយ​ព្រះរាជ​តម្រិះ​ដ៏​ភ្លឺស្វាង​រុងរឿង​របស់​ព្រះបាទ​សម្ដេច​នរោត្តម​សីហនុ ​និងរចនាប្លង់ ដោយស្ថាបត្យករខ្មែរដ៏ល្បីល្បាញ គឺលោក វណ្ណ មូលីវណ្ណ ដែលមានកម្ពស់២០ម៉ែត្រ និង៥ជាន់ ដោយយកលំនាំតាមរាងផ្កាឈូកក្រពុំ តាមគំរូរចនាបថរបស់អង្គរលំអដោយក្បាលពស់នាគរាជចំនួន១០០ (១ជាន់២០, ១ជ្រុង៥)ដែលរំលេចចេញយ៉ាងច្បាស់នូវម៉ូដ របស់ប្រាង្គប្រាសាទអង្គរវត្ត។ចំណែកអ្នកកសាងវិមានឯករាជ្យ តាមប្លង់របស់លោក វណ្ណ មូលីវណ្ណ គឺលោក តឹង វឿតជាស្ថាបត្យករដ៏ល្បីល្បាញនាសម័យកាលនោះ។

ចំពោះក្បាលពស់នាគរាជចំនួន ១០០នេះ មានឯកសារខ្លះបានពន្យល់ថា យកតាមចំនួនឆ្នាំ ដែលប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណានិគមនិយមបារាំងជិតមួយសតវត្សរ៍ (១សតវត្សរ៍ មាន១០០ឆ្នាំ) គឺ៩០ឆ្នាំ (១១ សីហា ១៨៦៣-៩ វិច្ឆិកា១៩៥៣)។

បើតាម សាស្ត្រាចារ្យ ភឿ​ង សុ​ភ័​ណ្ឌបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកនាពេលកន្លងមកថា ជា​ទូទៅក្នុង​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​យើង សត្វ​នាគ​តំណាង​ឲ្យ​ទេវ​កថាព្រោះ​យើង​មិន​ដែល​ឃើញ​នាគរាជ​ទេ យើង​ឃើញ​តែ​ពស់ ។នាគរាជ​នៅ​លើ​វិមាន​ឯករាជ្យ​មាន​ក្បាល​ចំនួន​៥ និង​បែរមុខ​ទៅ​ទិស​ទាំង​៤ដែល​តំណាង​ឲ្យ​បារមី​ព្រះមហា​ក្សត្រ​គ្រប់គ្រង​ដឹកនាំ​ប្រទេស ។

លោក​បន្ត​ថា ៖« ក្បាល​នាគ​ទាំង​១០០​បង្ហាញ​ពី​អំណាច​បារមី​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ព្រះមហាក្សត្រក៏​ដូច​ជា​ប្រជារាស្ត្រ​ខ្មែរ​ទាំងអស់​ដើម្បី​ការពារ​នូវ​ឯករាជ្យ​ភាព​ជាតិ​របស់​ខ្មែរ» ៕

អត្ថបទពេញនិយម

«ភូមិធរណី» ភូមិឋានសម្រាកលម្ហែបែបធម្មជាតិស្រុកស្រែ ក្បែររាជធានីភ្នំពេញ

ស្រុកវាលវែង ក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញ ដែលទេសចរមិនដែលរំលង

ម្សៅប្រូតេអ៊ីន មិនត្រូវបានទទួលស្គាល់ពីរដ្ឋបាលចំណីអាហារ (FDA) ពិភពលោក

ដំណាំខ្ញីអូរសោម ដាំតាមលក្ខណៈបច្ចេកទេស គ្រោងនាំចេញទៅកាន់ទីផ្សារអាមេរិក

២១ ត្រណម តាមជំនឿតៗក្នុងរដូវកាលបុណ្យសែនក្បាលទឹក