ជីវិត និង សង្គម

អត្ថប្រយោជន៍៣សំខាន់ របស់ប្រទាលកន្ទុយក្រពើ

October 22, 2024
លៀប ទេពិទូ
Heading
Option 1

ប្រទាលកន្ទុយក្រពើគឺជារុក្ខជាតិមួយប្រភេទ ដែលប្រជាជនខ្មែរនិយមដាំដើម្បីលម្អគេហដ្ឋាន ម៉្យាងទៀតរុក្ខជាតិនេះក៏សំបូរទៅដោយសារធាតុជាច្រើន ដូចជា កាល់ស្យូម, ជាតិដែក, B, C, E និង អាស៊ីតហ្វូលិក ដែលនេះជា ហេតុធ្វើអោយប្រទាលកន្ទុយក្រពើត្រូវបានគេយកទៅផលិតជា ឱសថ គ្រឿងសំអាង និងជាភេសជ្ជះ។

ដូច្នេះយើងទៅដឹងពីអត្ថប្រយោជន៍ទាំង៣សំខាន់ របស់​ប្រទាល​កន្ទុយ​ក្រពើ​៖

១. ជួយប្រព័ន្ធរំលាយអាហារ៖ 

ទឺកប្រទាលក​ន្ទុយក្រពើមានអង់ស៊ីមជាច្រើនដែលជួយក្នុងការបំបែកជាតិស្ករ និងខ្លាញ់ ជួយឱ្យការរំលាយអាហារដំណើរការបានល្អ។ទឹកប្រទាលកន្ទុយក្រពើ អាចជួយបន្ថយការរលាកក្នុងក្រពះ និងពោះវៀនថែមទៀត។

រូបភាព៖ ពិទូ

២-​ជួយ​ឱ្យ​​ស្បែក​ឆាប់​ជា​សះស្បើយ៖

ប្រទាល​កន្ទុយ​ក្រពើ​អាច​ពន្លឿន​ការ​ជា​សះ​ពី​បញ្ហា​រលាក​ប្រហែល​ដល់​ទៅ ​៩​ថ្ងៃ​បើ​ធៀប​ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​ថ្នាំ​ពេទ្យ​ផ្សេង។ ប្រទាលកន្ទុយក្រពើ​អាច​បង្កើន​ការ​លូតលាស់​កោសិកា​ស្បែក​ថ្មីនិង​​ពន្លឿន​ការ​ផលិត​កោសិកា​ឡើង​វិញ​ដែរ។យើង​អាច​យក​មកប្រទាល​កន្ទុយក្រពើ​មក​​បិទ​លើ​មុខរបួស​​បាន​។​។ លើសពីនេះ ​ជែលប្រទាល​កន្ទុយ​ក្រពើអាច​ធ្វើ​អោយ​ស្បែក​មិន​ងាយ​ចាស់ បានផងដែរ។

ប្រទាលកន្ទុយក្រពើ​អាច​បង្កើន​ការ​លូតលាស់​កោសិកា​ស្បែក​ថ្មី។ រូបភាព៖ ពិទូ

៣-​ បង្ការ និង​ព្យាបាល​មុន៖

ប្រទាល​កន្ទុយ​ក្រពើ​ ​អាច​ជួសជុល​កោសិកា​ស្បែកនិង​អាច​ប្រឆាំង​នឹង​ផ្សិត ឬ​បាក់តេរី​​ ដែលកត្តាទាំង​នេះ​អាច​បង្ការ​និង​ព្យាបាល​បញ្ហា​មុន និងបញ្ហា​ស្បែក (សរសៃឈាម​)​ស្នាម​ជាំបានផងដែរ។

អត្ថបទពេញនិយម

ចម្លាក់កងទ័ពបុរាណចិន Terracotta ប្រារព្ធខួប៥០ឆ្នាំ នៃការរុករកឃើញក្រោមដី

ទិវានំប្រពៃណីចាម្ប៍ឆ្នាំ ២០២៤ ផ្ដល់បទពិសោធន៍ដល់អ្នកចូលរួមបានភ្លក្ស និងទស្សនាការធ្វើនំដ៏កម្រតាមស្រុកភូមិ

Three women looking at a box of stuffed animals.

យុវតី២នាក់ ចាប់ដៃគ្នាលក់វត្ថុអនុស្សាវរីយ៍ចាក់ពីអំបោះ ទទួលបានការគាំទ្រខ្លាំង

សិតទៀនវស្សា ជាព្រះរាជពិធី និងជាទំនៀមរបស់ពុទ្ធបរិស័ទ មានសារៈសំខាន់ណាស់ក្នុងព្រះពុទ្ធសាសនា

តើអំពើពុករលួយមានប៉ុន្មានប្រភេទ និងផ្តល់ផលប៉ះពាល់អ្វីខ្លះ?