ជីវិត និង សង្គម

ស្រីមុំ នៅក្នុងរឿងព្រះភូមិ មើលឃើញខ្មោចក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

September 20, 2024
Heading
Option 1

ភ្នំពេញ​៖ ស្រីមុំជា​តួអង្គ​ឯក​ក្នុង​ភាពយន្ដ​ថ្មី​របស់​ផលិតករ​ទទួល​ការបណ្ដុះបណ្ដាល​ពី​ប្រទេស​កូរ៉េខាងត្បូងមាន​សមត្ថភាព​ពិសេស​មើលឃើញ​ខ្មោច​នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​។

​សមត្ថភាព​ពិសេស​បានធ្វើឱ្យ​ស្រីមុំជា​អ្នក​ស្រាយ​ចម្ងល់​ដ៏​អាថ៌កំបាំង​ក្នុងការ​ស្លាប់​របស់​មិ​ត្ដ​សម្លាញ់​ម្នា​ក់ថាតើ​នាង​ស្លាប់​ដោយសារ​អត្ដ​ឃាត ឬ​ឃាតកម្ម​?

​និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាលា​ភាពយន្ត Busan Asian នៅក្រុងប៊ូសាននៅ​ប្រទេស​កូរ៉េខាងត្បូង លោក សេង ​ធីបាន​នាំមក​នូវ​ទស្សនវិស័យ​ថ្មី​ដល់​ឧស្សាហកម្ម​ភាពយន្ត​ក្នុងស្រុកដោយ​រួមបញ្ចូល​គ្នា​នូវ​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប​របស់​ប្រទេស​កម្ពុជាជាមួយនឹង​បច្ចេកទេស​និទានរឿង​ដ៏​រស់​រវើក​ដែល​លោក​ទទួលបាន​នៅ​បរទេស​។​

​លោកធី និយាយថា​៖ «​ភាពយន្ត​របស់ខ្ញុំ រួមទាំង រឿង​ចុង​ក្រោយនេះ ព្រះ​ភូមិត្រូវបាន​ផលិតឡើង​ដើម្បី​ទាក់ទាញ​ទស្សនិកជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុកខណៈដែល​បង្ហាញ​ពី​សម្រស់​វប្បធម៌​ខ្មែរ​ដ៏​ពិសេស និង​ភាពស្មុគស្មាញ​នៃ​សាច់រឿង​»​។​

​ជាមួយនឹង​ការបង្កើត​ផលិតកម្ម Tiny Film Production ក្រោម​ការដឹកនាំ​របស់ Westec Media លោក ធី បានធ្វើការ​ដោយ​មិន​នឿយហត់​ដើម្បី​ជំរុញ​ព្រំដែន​នៃ​ភាពយន្ត​ខ្មែរ ហើយ​រឿង «​ព្រះ​ភូមិ​» គឺជា​គម្រោង​មហិច្ឆតា​ចុងក្រោយ​របស់លោក​។​

​រឿង«​ព្រះ​ភូមិ​»  ផលិត​ដោយ BONG Film and Media សហការ​ជាមួយ Two Rivers International បង្កប់​នូវ​សាច់រឿង​ដ៏​អាថ៌កំបាំង និង​ភាព​ភ័យរន្ធត់ដើម្បី​បង្កើត​បទពិសោធន៍​ភាព​យន្ត​ដែល​មិនអាច​បំភ្លេចបាន​។​

​តួ​សម្តែង​ក្នុង​រឿង«​ព្រះ​ភូមិ​» តំណាងឱ្យ​ទេពកោសល្យ​ខ្មែរ​ជំនាន់​ថ្មីដែល​ជ្រើសរើស​មិន​ត្រឹមតែ​ជំនាញ​សម្តែង​ប៉ុណ្ណោះ​ទេប៉ុន្តែ​សម្រាប់​សមត្ថភាព​តំណាងឱ្យ​ប្រទេស​កម្ពុជា​សម័យ​ទំនើប​។​

​លោកធី បាន​និយាយថា​៖ «​ពួកគាត់​មាន​ទេពកោសល្យ​សម្ដែង​យ៉ាងខ្លាំងដែល​ឆ្លុះបញ្ចាំង​ពី​ភាព​ពីរ​នៃ​ជីវិត​ខ្មែរ​សម័យ​ទំនើប​ដែល​ជាប់ទាក់ទង​នឹង​ប្រពៃណី​ខាង​វិញ្ញាណ​»​។​

​លោក​បាន​បន្ដថា​៖«​តួ​សម្តែង​របស់​យើងក៏បាន​លេចមុខ​តាម​ការប្រកួត​បបរ​ក​ញ្ញា​ឯក កម្មវិធី​ប្រលង​សមត្ថភាព តាម​ប្រព័ន្ធ​ផ្សព្វផ្សាយហើយ​ម្នាក់​ធ្លាប់បាន​ចូលរួម​សម្តែង​ក្នុង​ភាពយន្ត​ខ្នាត​ធំ​របស់​តារាភាពយន្ដអេ​ជឺ​លី​ណា ជោ​លី ផងដែរ​»​។​

​រឿង «​ព្រះ​ភូមិ​» នឹងមាន​ការចាក់​បញ្ចាំ​ង​ជា​លើកដំបូង​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌនៅ​ថ្ងៃទី ១ និង ២ ខែតុលា ឆ្នាំ ២០២៤ នៅក្នុង​រោងកុន​មួយចំនួនបន្ទាប់មក​ការចេញផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ៣ ខែតុលានៅក្នុង​ទីក្រុង​ធំៗ​ទូទាំងប្រទេស​កម្ពុជា រួមមាន​រាជធានី​ភ្នំពេញ សៀមរាបព្រះសីហនុ បាត់ដំបង និង​ប៉ោយប៉ែត​។​

​ភាពយន្ត​នេះ​ត្រូវ​ចំពេល​នឹង​ពិធីបុណ្យ​ភ្ជុំបិណ្ឌដែល​អនុញ្ញាតឱ្យ​ទស្សនិកជន​បាន​ជ្រួតជ្រាប​ទាំង​សាច់រឿង​នៃ​រឿង​អ​បិ​យ​ជំនឿនិង​ព្រឹត្តិការណ៍​វប្បធម៌​ពិត​៕

អត្ថបទពេញនិយម

Wake Park Cambodia កន្លែងជិះស្គីលើទឹកដ៏ប្លែកដំបូងគេ នៅក្រុងសៀមរាប

ទស្សនាត្រីប្លែកៗ សត្វព្រៃ និងល្មូនដ៏កម្រ នៅ Angkor Wildlife & Aquarium

សង្គមស៊ីវិល និងយុវជន ស្នើឱ្យគ្រប់ភាគីរួមគ្នាលុបបំបាត់ការប្រើប្រាស់ពលកម្មកុមារ

តើនឹងមានអ្វីកើតឡើងចំពោះ Telegram ក្រោយការចាប់ខ្លួនស្ថាបនិកក្រុមហ៊ុននេះ?

យុវជនសំរាម សានដារ៉ាវីត ងាកមកបើកសាលាបង្រៀន ជួយក្មេងក្រីក្រតាមទីដាច់ស្រយាល