បច្ចេកវិទ្យា

ការស្ទង់មតិលើ PS5 Pro តម្លៃ ៧០០ដុល្លារ មានតែមនុស្សជាង ១០ភាគរយ គ្រោងទិញ

September 11, 2024
SR Digital Content Creator
Heading
Option 1

ទោះបីជាមានការអាប់ដេតក៏ដោយ ក៏ហ្គេម​​កុងសូល​ PS5 Pro ហាក់បីដូចជាមិនអាច​បញ្ចុះបញ្ចូលអ្នកគាំទ្រជាច្រើនឱ្យទិញវានោះទេ។ ​យោងតាមការស្ទង់មតិដែលធ្វើឡើងដោយIGN នៅលើវេទិកាផ្សេងៗគ្នា មានតែ ១០ ទៅ ១៥ភាគរយ​នៃ​អ្នក​បញ្ចេញមតិ​​ប៉ុណ្ណោះ ដែលបាននិយាយថា ពួកគេមានគម្រោងទិញហ្គេម​កុងសូល​ថ្មីរបស់ Sony​។

ក្រុមហ៊ុន Sony បានបង្ហាញ PS5 Proកាលពីថ្ងៃអង្គារ ដោយបង្ហាញពីការកើនឡើង ៤៥​​ភាគរយរបស់ខ្លួនក្នុងល្បឿនដំណើរការ​​​​ប្រើប្រាស់ និងការកែលម្អផ្សេងទៀត។ទោះជាយ៉ាងណាក៏ដោយមនុស្សភាគច្រើនមានការគិតគូរ​អំពីតម្លៃខ្ពស់ជាងដល់ទៅ ៤០ ឬ ៥០ ភាគរយបើប្រៀបនឹងតម្លៃPS5Slim​។

ការស្ទង់មតិបានឆ្លុះបញ្ចាំងពីទស្សនៈ​ដែលត្រូវបាន​មើល​​ឃើញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។នៅក្នុងការស្ទង់មតិមួយ ៧៤​ភាគរយនៃអ្នកឆ្លើយតបស្មើនឹង ៣៤០០០នាក់ បាននិយាយថា តម្លៃ ៧០០ដុល្លារសម្រាប់ PS5Pro គឺ «ថ្លៃពេក» ហើយ​។ មាន​តែ ៥ ភាគរយ​ប៉ុណ្ណោះ ​ដែល​និយាយ​ថា​វា​ជា​តម្លៃ​សមរម្យ​ខណៈ​ដែល​ប្រហែល១៨,៥​ភាគរយ​យល់​ថា​វា ​​«​ថ្លៃ​គួរសមដែរ​»។

ទោះបីជាការស្ទង់មតិទាំងនេះមិនមានលក្ខណៈវិទ្យាសាស្ត្រក៏ដោយក៏ពួកគេបង្ហាញថា Sonyនៅតែមានកិច្ចការ​ត្រូវធ្វើក្នុងការស្រូប​​ទាញ​អ្នកគាំទ្រឱ្យចំណាយកាន់តែច្រើន​លើហ្គេម​កុងសូលដ៏មានឥទ្ធិពល​នេះ។រហូតមកដល់ពេលនេះ Sony ហាក់បីដូចជាមិនអស់ចិត្តចំពោះការរិះគន់អំពីតម្លៃសូម្បីតែការឡើងថ្លៃនៅក្នុងតំបន់ខ្លះក៏ដោយ។ 

ទោះបីជាមានមតិកែលម្អយ៉ាងណា​ ក៏​ ​Sony កំពុងឆ្ពោះទៅមុខជាមួយនឹង PS5 Pro។ ការបញ្ជាទិញទុក​​ជាមុន​នឹងបើកនៅថ្ងៃទី២៦ ខែកញ្ញា ហើយកុងសូលត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី​៧ខែវិច្ឆិកា៕​

ប្រភព៖ IGN

អត្ថបទពេញនិយម

កណ្ដាប់ដៃ បង្គាកណ្ដូប វៃសត្រូវល្បឿនលឿនដូចគ្រាប់កាំភ្លើង 22-caliber

តើអ្នកស្រឡាញ់ភេទដូចគ្នាចង់បានអ្វីពីដៃគូ?

ចិនតម្លើងសាច់ដុំលើសង្វៀន AI ជាមួយអាមេរិក ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំង ៥ នេះ

AI ជួយមេធាវីអាចស្វែងរក ១៥០០០ សំណុំរឿងក្នុងប្រវត្តិសាស្ត្រផ្លូវច្បាប់សិង្ហបុរី

មកស្គាល់ប្រវត្តិ នារីចល័តចរ អ្នកផលិតមាតិកាទេសចរណ៍ ក្លាហានរុករកតំបន់លាក់ខ្លួនស្អាតៗផ្សព្វផ្សាយពីកម្ពុជា