បច្ចេកវិទ្យា

Bluesky ជាអ្វី? មកស្គាល់គូប្រជែង X ដ៏លេចធ្លោក្រោយបោះឆ្នោតនៅអាមេរិក

December 4, 2024
SR Digital Content Creator
Heading
Option 1

Blueskyគឺជាវេទិកាបណ្តាញសង្គមដែលមានលក្ខណៈជា (Decentralized) មានន័យថា មិនមានក្រុមហ៊ុនណាមួយមានសិទ្ធិទៅលើទិន្នន័យ​អ្នកប្រើប្រាស់នោះទេដែលជា​ហេតុធ្វើឱ្យបណ្តាញសង្គមមួយនេះកំពុងទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស។ វាក៏ជាជម្រើសជំនួសវេទិកាបណ្ដាញ​សង្គម​ X (អតីត​ Twitter)។

បង្កើតឡើងក្នុងឆ្នាំ 2022Bluesky ប្រតិបត្តិការនៅលើប្រព័ន្ធបច្ចេកវិទ្យា AT (AuthenticatedTransfer) ដែលផ្តោតលើការគ្រប់គ្រងទិន្នន័យនិងមាតិកាដោយអ្នកប្រើប្រាស់ផ្ទាល់។

ខុសពីបណ្តាញសង្គមទូទៅវាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្ដូរ និងប្រែបទពិសោធន៍របស់ពួកគេតាមរយៈAlgorithm ដែលអាចជ្រើសរើសបាន និងអាចកែប្រែផ្ទាំង Feed ដើម្បីបង្កើតបរិយាកាសដែលមានលក្ខណៈផ្ទាល់ខ្លួននិងមានភាពអវិជ្ជមានតិច។

ការលូតលាស់របស់វេទិកានេះគឺមានន័យសំខាន់ជាពិសេសបន្ទាប់ពីព្រឹត្តិការណ៍នយោបាយដូចជាការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនិងការគ្រប់គ្រងដ៏​ចម្រូងចម្រាស់​របស់លោក​ Elon Musk លើ X។

​កត្តាទាំងនេះបាននាំឱ្យមានការផ្លាស់ប្តូរអ្នកប្រើប្រាស់ច្រើនដែលកំពុងស្វែងរកជម្រើសវេទិកា​បណ្ដាញសង្គម​ផ្សេងៗ។ ​ក្នុង​នោះ Bluesky ទទួលបានអ្នកប្រើប្រាស់ថ្មីដល់មួយលាននាក់ក្នុងមួយថ្ងៃ ដែល​ធ្វើឱ្យវេទិកា​បណ្ដាញសង្គម​នេះ​មានចំនួន​អ្នកប្រើប្រាស់រហូតដល់ ២០​ លាននាក់។

ភាពទាក់ទាញរបស់ Bluesky ស្ថិតនៅក្នុងភាពស្រដៀងនឹង Twitter ទម្រង់​ដើម ដោយផ្តល់ជូននូវលក្ខណៈពិសេសដូចជាផ្ទាំងFeed តាមលំដាប់ពេលវេលានិងការគ្រប់គ្រងមាតិកាដោយអ្នកប្រើប្រាស់។

សំណុំបែបបទបែប Decentralized របស់វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងទិន្នន័យនិងរបៀបប្រើប្រាស់របស់ពួកគេយ៉ាងមានប្រសិទ្ធភាព តម្លាភាព និងការផ្ដល់សិទ្ធិអំណាច​ដល់អ្នកប្រើប្រាស់។

​ទន្ទឹម​នឹងការ​​លូតលាស់យ៉ាងឆាប់រហ័ស Bluesky កំពុងប្រឈមនឹងបញ្ហាក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធនិងរក្សាការត្រួតពិនិត្យដោយប្រសិទ្ធភាព នៅពេលដែលចំនួន​អ្នកប្រើប្រាស់របស់វាកំពុងតែកើនឡើង។

​ការប្តេជ្ញាចិត្តរបស់វេទិកាមួយនេះក្នុងការ​ផ្ដល់​បទពិសោធន៍គ្មានការផ្សាយ​ពាណិជ្ជកម្ម​និងការពឹងផ្អែកលើគម្រោង​បង់ប្រាក់​​សេវាកម្មប្រើប្រាស់​ប្រចាំខែ ក្នុងការ​​បង្កើតប្រាកក់​ចំណូលគឺជាកត្តាដ៏​រង្គោះរង្គើ​មួយ​របស់​ Bluesky។(wired.com)

សម្រាប់ Bluesky វាគឺវេទិកាបណ្ដាញសង្គមក្នុង​ការបង្ហាញអំពីការផ្លាស់ប្តូរដ៏សំខាន់ក្នុងវិស័យបណ្តាញសង្គមដោយផ្តល់ជម្រើសជាជម្រើសដោយអ្នកប្រើប្រាស់ដែលផ្តោតលើការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនសុវត្ថិភាព និងបទពិសោធប្រើប្រាស់ បានធ្វើឱ្យវាជាបណ្តាញសង្គមដែលមិនសូវមានមាតិការអវិជ្ជមាន៕

ប្រភព៖ Wired, Cadenaser, Le Monde.

អត្ថបទពេញនិយម

យល់ដឹង! ពាក្យ «លិច» និង «លេច»

អាហារដែលគួរចៀសវាងដើម្បីការពារការកើតមុន

គេងលើកោះដ៏ស្រស់ស្អាត រំលេចធម្មជាតិជុំជិត នៅពាមសេ្នហ៍រីស៊ត

គ្រូបង្រៀនចិត្តធម៌៖ «ខ្ញុំចាត់ទុកកូនសិស្ស ស្មើគ្រាប់ពេជ្រ ដែលត្រូវកែច្នៃឱ្យពួកគាត់មានពន្លឺ»

«ភូមិធរណី» ភូមិឋានសម្រាកលម្ហែបែបធម្មជាតិស្រុកស្រែ ក្បែររាជធានីភ្នំពេញ