ចំណេះដឹង

យល់ដឹង! ពាក្យ «លិច» និង «លេច»

October 22, 2024
សួស យ៉ាមី
Heading
Option 1

ក្នុងការពន្យល់ ពាក្យ «លិច» និង «លេច»នេះ ខ្ញុំយោងទៅតាមការចងក្រងនៅក្នុងវចនានុក្រមខ្មែរសម្តេច ​ព្រះសង្ឃរាជ ជួន ណាត​៖

ពាក្យ«លិច» (កិរិយាសព្ទ)មានន័យថាលិបចុះបាត់ទៅ,ចូលកប់បាត់ទៅក្នុងទឹកឬអស្ដង្គត។ ឧទាហរណ៍៖ ទូកលិច, សម្ទូងលិចទឹក, បន្លាមុតលិច, ព្រះអាទិត្យអស្ដង្គត ( ថ្ងៃលិច ) ។

ពាក្យនេះប្រើចំពោះន័យ វិនាស,ខូច, អន្តរាយ;បាត់ឈ្មោះ; លង់គំនិត។ឧទាហរណ៍​៖
លិចលែងងើបរួច វិនាសរើខ្លួនលែងរួច; លិចខ្លួនខូចខ្លួនឬបាត់ឈ្មោះ ។

ពាក្យ«លិច» (នាមសព្ទ) ឈ្មោះទិសដែលព្រះអាទិត្យអស្ដង្គត, ទិសបស្ចិម; និយាយបានតែមានពាក្យខាង ឬ ឯ ផ្សំពីខាងដើម។ ឧទាហរណ៍ ទិសខាងលិច, ស្រុកឯលិច, ទៅឯលិច, ល្ងង់មិនដឹងឯលិចឯកើត។

ពាក្យ«លេច» (កិរិយាសព្ទ ) ចេញពីទីកំបាំង។ ឧទាហរណ៍​៖ ស្រាប់តែឃើញលេចប្លឺមពីក្នុងព្រៃមក។ ជ្រាបហូរចេញ។ ឧទាហរណ៍៖ ទឹកលេចពីភ្លឺស្រែ។ លៀនចេញឬទុលចេញ។ ឧទាហរណ៍៖ គ្រាប់ឈើដុះលេចពន្លកពីក្នុងដី។ធ្លាយឬលាន់ចេញ, ផ្សាយចេញ។ ឧទហរណ៍៖ លេចសម្ដី,លេចដំណឹង។

បង្ហាញមុខឬចេញមុខឲ្យឃើញ។ ឧទាហរណ៍៖ ចុះទើបនឹងលេចមុខមកពីណាហ្នឹង ? ( ព. ស្ន. ) ។

ដើរលេចវាលចូលព្រៃលេចព្រៃចូលវាល ដើរផុតពីទីវាលចូលក្នុងព្រៃ ចេញពីព្រៃចូលក្នុងវាលទៀត ។ លេចឮ លេចដំណឹងឮដល់។ ល ។ ព.ទ. បុ. លេចទឹកលេចត្រីការកំបាំងតែហើបចេញ ឮដល់មនុស្សម្នាក់ហើយ ច្រើនតែលេចឮតទៅទៀត។

អត្ថបទពេញនិយម

តិចនិកថែរក្សាស្បែកក្នុងរដូវរងា

«ស្រាស្តេចគោព្រៃ» និង «ស្រាផាសិនមណ្ឌលគិរី» ស្រារសជាតិឆ្ងាញ់ពិសេស តំណាងខេត្តមណ្ឌលគិរី

ប្រទេសចិនបង្កើតបណ្តាញសាកល្បង ៦G ដំបូងបង្អស់លើពិភពលោក

ក្រុមហ៊ុននៅកម្ពុជា បកស្រាយករណីដបទារក Philips Avent លេចមីក្រូប្លាស្ទិក

មីសួរមាន់ស្រែ ល្បីឆ្ងាញ់តៗគ្នា ក្បែរផ្សារអូឡាំពិក