ចំណេះដឹង

កណ្ដាប់ដៃ បង្គាកណ្ដូប វៃសត្រូវល្បឿនលឿនដូចគ្រាប់កាំភ្លើង 22-caliber

September 5, 2024
August Stella
Heading
Option 1

បង្គាកណ្ដូប​គឺជា​សត្វ​តូចៗ​ដែលត្រូវបាន​​គេ​ស្គាល់​ថា​ ​ជា​សត្វ​ដ៏​អស្ចារ្យ​មួយ​​។ភ្នែក​របស់​ពួកវាមាន​​សារធាតុ​ទទួល​ពណ៌​ពី ១២ ទៅ ១៦ ខុសពី​មនុស្ស​​យើងដែលមានតែ ៣ហើយវាក៏​​​​អាច​ចាប់​ឃើញ​ប៉ូល​នៃ​ពន្លឺ​ផង​ដែរ​​។

កណ្តាប់ដៃ​របស់បង្គាកណ្ដូប​​​មាន​ភាពរហ័សខ្លាំង​​​​ស្មើ​​​នឹងល្បឿន​​គ្រាប់កាំភ្លើង 22-caliber​។ ​អ្នក​បរិស្ថានវិទ្យា Patrick Green នៅ UC Santa Barbara បាន​សិក្សា​សត្វ​ទាំងនេះ ​ដើម្បី​យល់​ពី​របៀប​ដែល​ពួកវា​​ការពារ​ខ្លួន​ពី​ការវាយលុក​របស់​គូប្រជែង​របស់​ពួកគេ​។

​ទោះបីជា​សំបក​របស់​ពួកគេ​ផ្តល់​ការការពារ​យ៉ាង​សំខាន់​​ក៏ដោយ អ្នក​បរិស្ថានវិទ្យា​​បាន​រកឃើញថា​ការ​ប្រយុទ្ធ​របស់​ពួកវា ធ្វើ​ឱ្យ​សត្វ​បង្កា​កណ្ដូប រឹត​តែពិសេស​ថែមទៀត។នេះបើយោង​តាមការ​ចុះផ្សាយ​ក្នុងព្រឹត្តិប័​ត្ត​វិទ្យាសាស្ត្រ​​​ពិសោធន៍ជីវវិទ្យា Journalof Experimental Biology។

លោក ​ហ្គ្រី​ន ​បាន​ពន្យល់ថា​៖ «​នៅក្នុង​ស្ថានភាពជាមួយ​គូប្រជែង ​បង្គាកណ្ដូប​ ផ្លាស់ប្តូរ​ការវៃ​ក្នុង​ល្បឿន​ដូច​​គ្រាប់កាំភ្លើង​នៅលើ​អាវ​ក្រោស​​ឬ​សម្បក​​របស់​គ្នា​ទៅវិញទៅមក»។

ការសិក្សាស្រាវជ្រាវកន្លងមក​បានរកឃើញថា​គ្រោងឆ្អឹង​ខាងក្រៅ​របស់​ពួកគេ​មាន​ភាព​ធន់​នឹង​ការវាយប្រហារ បីដូចជា​បាវ​សាក់ហាត់ប្រដាល់​ដែរ​​​។​

លោក​បាន​និយថា៖ «​​នៅក្នុង​ការប្រយុទ្ធរវាង​បង្គាកណ្ដូប ​​តាម​ធម្មជាតិយើង​ឃើញ​បង្គាកណ្ដូប​ រមូល​កន្ទុយ​វា​នៅ​ពីមុខ​ដង​ខ្លួន​ ប្រៀបដីដូចជាខែល​មួយ។ខ្ញុំ​ចង់ដឹងថា​ តើ​ឥរិយាបថ​នៃ​ការប្រើ​កន្ទុយ​នេះ​បាន​ផ្លាស់ប្តូរ​របៀប​ប្រយុទ្ធ​របស់វា​ជាមួយគូសត្រូវ​ដែរទេ​​»​។​​

​ដោយ​​ដាក់​បង្គាកណ្ដូប​ឱ្យ​ប្រយុទ្ធគ្នា លោក ហ្គ្រី​ន បាន​សម្គាល់ឃើញថា​​៖ «​ពួកគេ​ស្ទើរតែ​ចាប់ផ្តើម​វាយ​គ្នា​ភ្លាមៗ។ យើង​​បាន​ថត​វីដេអូ​នៃ​ការប៉ះទង្គិច​គ្នា​ក្នុង​ល្បឿន ៣០០០០ ទៅ ៤០០០០ ហ្វ្រេ​ម​ក្នុង​មួយ​វិនាទី ដែល​លឿន​ជាង​កាមេរ៉ា​ធម្មតា​ប្រហែល ១០០០ដង​។​

​ការវិភាគ​ចលនារួម និង​ចលនា​កន្ទុយ​​របស់ពួកវា​មុន និង​ក្រោយពេល​មាន​ប្រតិកម្ម​ជាមួយ​គូប្រកួតអាច​ឱ្យ​លោក​​​គណនា​ថា​តើ​សត្វ​នេះ​អាច​បង្កើន​​ថាមពល​បានប៉ុន្មាន​ក្នុងការ​ការពារ​ខ្លួនពី​សត្រូវ​​។

​បន្ទាប់ពី​ការ​បំបែកលេខ​ លោក ហ្គ្រី​ន ​បាន​រកឃើញថា​ បញ្ចេញ​ឥរិយាបទ​រមូល​កន្ទុយ​អាច​ជួយ​ឱ្យ​បង្គា​កណ្ដូប​​បញ្ចេញ​ថាមពល​ច្រើន​ពី ៦០% នៃ​ថាមពល​វាយប្រហារ​ទៅ​ប្រហែល ៩០%។

នៅពេលដែលសត្វ​បំពាក់​គ្រឿង​ធ្វើ​សឹក គួបផ្សំ​នឹង​ការ​ឃើញ​ដៃគូ​ប្រកួត​វា​រឹត​តែ​ដុត​កម្ដៅ​ថាមពល​ប្រយុទ្ធ​​​ឱ្យ​កើនឡើងខ្លាំង​​។

​​សកម្មភាពវាយតប់ បង្គា​កណ្ដូប​ មាន​ល្បឿន​​​លឿន​ណាស់រហូតបែក​​ចំហាយ​ទឹក​​នៅ​ពីមុខ​វា។ស​​​ម្រាប់​គូប្រជែង​នៅលើ​ចុង​ ​កន្ទុយ​ដែល​ដើរតួជា​​​​​ខែល​ដ៏​មាន​ប្រសិទ្ធភាព​។​

​​ជាមួយ​លទ្ធផល​ដ៏ភ្ញាក់ផ្អើលអំពី​សត្វ​នេះ​ ហ្គ្រី​នមាន​គម្រោង​បន្ត​ការសិក្សា ​​បង្គាកណ្ដូប​ជាង ៤០០​ប្រភេទ​នៅ​ទូទាំងពិភពលោក និង​សកម្មភាពប្រយុទ្ធ​ដ៏​ស្វិតស្វាញរបស់​ពួកវា​ដែល​អាច​ខុសៗគ្នាទៅតាមទម្រង់កន្ទុយនិង​អាកប្បកិរិយា​សរីរវិទ្យា។

លោក​បាន​បន្តថា​៖ «​សត្វ​​ខ្លះកន្ទុយ​វា​មាន​ប្រឡោះហើយ​ខ្លះទៀត​មើលទៅ​ដូចជា​ប៉ែល​សំប៉ែត​»​។

​នៅ​មាន​សត្វ​ជាច្រើន​​ទៀត​លើ​ភព​ផែនដី​​លអាច​បង្កើន​ថាមពល​ប្រយុទ្ធ​ខ្លាំងក្នុងស្ថានភាពអាសន្ន​​​​ឆ្លើយ​តប​​នឹង​គូសត្រូវ ​រួមមាន​សត្វ​ចៀម​ស្នែង​ធំ​ និង​អង្ក្រង​​ធ្មេញវែង​។

លោក ហ្គ្រីន​ បាន​និយាយថា៖ «នៅពេលដែល​យើង​ព្យាយាម​ស្វែងយល់​ពី​របៀប​ដែល​សត្វ​ប្រឈម​នឹង​​ផលប៉ះពាល់យើង​គួរតែ​គិត​អំពី​រចនាសម្ព័ន្ធ​ និងសរីរ ដែល​​ពួកវា​ប្រើប្រាស់ (​ដូចជា​គ្រឿង​ធ្វើ​សឹកសង្គ្រាម​​)និង​ពី​របៀប​ដែល​ពួកគេ​ប្រើប្រាស់សរីរ​​ទាំងនោះ​ផងដែរ ដើម្បី​ឱ្យ​យើង​​អាច​យល់​កាន់តែច្បាស់​ពី​របៀប​ប្រយុទ្ធ​របស់​ពួកវា»៕

ប្រភព៖ UCSB

 

អត្ថបទពេញនិយម

ប្រាសាទសំបូរព្រៃគុក៖ ទឹកដីផ្តុំដោយរឿងរ៉ាវប្រវត្តិសាស្ត្រ និងសំណង់ប្រាសាទដ៏អស្ចារ្យ

«លែងអង លែងឃិន» ទឹកធ្លាក់ធម្មជាតិស្រស់ស្អាតខ្លាំង កំពុងលាក់ខ្លួនកណ្តាលព្រៃ

វត្តមានដ៏អស្ចារ្យរបស់ វណ្ណដា នៅព្រឹត្តិការណ៍បិទកីឡាអូឡាំពិកប៉ារីស ជាមរតករួមចំណែកពីព្រឹទ្ធាចារ្យ គង់ ណៃ

«ទំនប់ប្រទាក់ក្រឡា» ទីកន្លែងសម្រាកបោះតង់ ឡោមធម្មជាតិ ក្បែរក្រុងកំពត

ការព្យាបាលដោយកប់ដី ប្រែក្លាយវាលខ្សាច់ស៊ីនជាំងទៅជាដែនទេសចរណ៍