បច្ចេកវិទ្យា

ចិនតម្លើងសាច់ដុំលើសង្វៀន AI ជាមួយអាមេរិក ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំង ៥ នេះ

September 12, 2024
SR Digital Content Creator
Heading
Option 1

ប្រទេសចិនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកក្នុងវិស័យ​បញ្ញាសិប្បនិមិត្ត (AI) ជាមួយនឹងក្រុមហ៊ុនចិនធំៗដូចជា Alibaba ក្រុមហ៊ុន Tencentនិងក្រុមហ៊ុន Huawei បានដាក់បង្ហាញម៉ូដែល AIផ្ទាល់ខ្លួនរបស់ពួកគេ។

ខណៈពេលដែលការយកចិត្តទុកដាក់ជាសកលភាគច្រើនបានទៅលើក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកដូចជាOpenAI,Google និង Meta ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិនបាននឹងកំពុងធ្វើការយ៉ាងប្រកិតឥត​គម្លាត​​ក្នុង​ប្រកួតប្រជែងលើវិស័យAI​។

Generative AI ជាប្រភេទAI ដែលបានប្រើប្រាស់នៅលើ ChatGPT របស់OpenAI អាចបង្កើតអត្ថបទ រូបភាព និងវីដេអូដោយផ្អែកលើការវាយបញ្ចូលការសន្ទនា(Prompt) របស់អ្នកប្រើប្រាស់។ក្រុមហ៊ុនចិនបានចាប់ផ្តើមដាក់ឱ្យដំណើរការនូវបច្ចេកវិទ្យាស្រដៀងគ្នានេះប៉ុន្តែត្រូវតែស្របតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលយ៉ាងតឹងរឹងអំពីរបៀបដែល AI ត្រូវបានប្រើប្រាស់។

នេះជាអ្វីដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិនកំពុងធ្វើនៅក្នុងវិស័យAI៖

ក្រុមហ៊ុន Baidu៖ ERNIE Baidu

Baidu គឺជាក្រុមហ៊ុនចិនដំបូងគេដែលបញ្ចេញគម្រូAI ជំនាន់ថ្មី។ Chatbotរបស់វាត្រូវបានគេហៅថា Ernie Bot ត្រូវបានរចនាឡើងដើម្បីប្រកួតប្រជែងជាមួយChatGPT។ Baidu អះអាងថា Ernieមានអ្នកប្រើប្រាស់ ៣០០ លាននាក់ហើយកំណែចុងក្រោយបំផុតរបស់វា Ernie 4.0មានសមត្ថភាពស្រដៀងទៅនឹង OpenAI's GPT-4។ក្រុមហ៊ុនក៏កំពុងផ្តល់ជូននូវការចូលប្រើគម្រូ AI របស់ខ្លួនតាមរយៈCloud Service របស់ខ្លួនផង​ដែរ។

ក្រុមហ៊ុន Alibaba៖ Tongyi Qianwen Alibaba

Alibaba បានចាប់ផ្តើមម៉ូដែលAI របស់ខ្លួន Tongyi Qianwen កាលពីឆ្នាំមុន។វា​ត្រូវបានគេស្គាល់ផងដែរថាជា Qwen គម្រូនេះអាចអនុវត្តការងារជាច្រើន ចាប់ពីការបង្កើតមាតិការហូតដល់ការដោះស្រាយបញ្ហាគណិតវិទ្យា។ កំណែមួយចំនួននៃម៉ូដែលនេះគឺជា Open Source ដែលមានន័យថាអ្នកអភិវឌ្ឍន៍អាចទាញយកនិងប្រើប្រាស់ ក្រោមការ​​រឹតបន្តឹងជាក់លាក់។ Alibaba រាយការណ៍ថាអាជីវកម្ម​ជាង ៩០០០០ កំពុងប្រើម៉ូដែល Qwen នេះ។

Tencent៖ HunyuanTencent

Tencent បានណែនាំគម្រូ AIមូលដ្ឋានរបស់ខ្លួនគឺ Hunyuan ដែលមានជំនាញភាសាចិនខ្លាំងនិងសមត្ថភាពវែកញែកវិភាគ​កម្រិតខ្ពស់។ ម៉ូដែលនេះអាចបង្កើតរូបភាព និងស្គាល់អក្សរក្នុងអត្ថបទហើយ Tencent កំពុងធ្វើឱ្យវាអាចប្រើបានសម្រាប់ក្រុមហ៊ុននានានៅទូទាំងឧស្សាហកម្មផ្សេងៗគ្នាចាប់ពីវិស័យ​ហ្គេមកម្សាន្ត​ រហូតដល់វិស័យពាណិជ្ជកម្មអេឡិចត្រូនិច។ Tencent ក៏បានបញ្ចូលគម្រូនេះទៅក្នុង WeChat ដែលជាកម្មវិធីផ្ញើសារដ៏ពេញនិយមរបស់ខ្លួនតាមរយៈ AI chatbot ហៅថា Yuanbao។

Huawei៖ Pangu

ម៉ូដែល AI របស់ Pangu Huawei ដែលត្រូវបានគេស្គាល់ថា Panguផ្តោតលើឧស្សាហកម្មជាក់លាក់ដែលត្រូវបានប្រើដោយរដ្ឋាភិបាល វិស័យហិរញ្ញវត្ថុនិងវិស័យឧស្សាហកម្ម។ ជាឧទាហរណ៍ គម្រូ AI ឧតុនិយម Pangu អាចព្យាករណ៍ដំណើររបស់ព្យុះទីហ្វុងលឿនជាងវិធីសាស្ត្រប្រពៃណី។ម៉ូដែល AI របស់ Huawei ក៏មានសមត្ថភាពបង្កើត​សរសេរកូដឬរូបតំណាងនិម្មិត ផង​ដែរ​។

ByteDance៖ DoubaoByteDance

ម្ចាស់ TikTok បានចូលរួមក្នុងការប្រកួតប្រជែង AI ជាមួយម៉ូដែល Doubao។ ទោះបីជា ByteDance យឺតក្នុងការប្រកួតប្រជែងនេះក៏ដោយDoubao ត្រូវបានផ្តល់ជូនក្នុងតម្លៃទាបជាងដៃគូប្រកួតប្រជែងរបស់ខ្លួនហើយអាចបង្កើតសំឡេង សរសេរកូដ និងអនុវត្តការងារផ្សេងទៀតសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី(developer)។

មហិច្ឆតារបស់ចិនក្នុងការក្លាយជាអ្នកនាំមុខគេផ្នែកAIបន្ថែមទិដ្ឋភាពមួយទៀតដល់ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាបន្ថែម​​​ជាមួយសហរដ្ឋអាមេរិកជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងនេះកំពុងអភិវឌ្ឍគម្រូ AI កម្រិតខ្ពស់ ការប្រណាំងប្រជែង​រវាងប្រទេសចិននិងសហរដ្ឋអាមេរិកក្នុងការច្នៃប្រឌិត AI កំពុងឡើងកំដៅ៕​​

ប្រភព៖ CNBC

អត្ថបទពេញនិយម

Apple ត្រូវបានគេរាយការណ៍ថាបានពិភាក្សាជាមួយ Meta អំពីភាពជាដៃគូ AI ដើម្បីបង្កើនភាពវៃឆ្លាតរបស់ Apple Intelligence

អ្នកជំនាញ៖ ការហាត់យូហ្គា ផ្តល់ប្រយោជន៍ដល់សុខភាពរាងកាយ និងផ្លូវចិត្ត

អ្នកកើតខែសីហា ត្រូវនឹងតារានិករ Leo តើអ្នកមានចរិតលក្ខណៈបែបណា?

«សួនផ្កាកេសរកូលអង្គរវត្ដ» ដ៏អស្ចារ្យនៅឧទ្យានពពក ទីដែលទេសចរខ្មែរមិនគួររំលេងពេលទៅលេងសិង្ហបុរី

ស្អាតណាស់! សម្រស់ធម្មជាតិខេត្តមណ្ឌលគិរី នារដូវរស្សា