ជីវិត និង សង្គម

ជីវប្រវត្តិ លោក ស៊ីន ស៊ីសាមុត អធិរាជសម្លេងមាសនៃជាតិខ្មែរ

August 23, 2024
វង់ អូន
Heading
Option 1

អធិរាជ​សំឡេង​មាសលោក ស៊ីន ស៊ី​សាមុត គឺជា​តារាចម្រៀង​ខ្មែរ អ្នកនិពន្ធ​ទំនុកច្រៀងអ្នកនិពន្ធ​បទ​ភ្លេងនិង​ជា​ផលិតករ​ភាពយន្ត​ដ៏​ល្បីល្បាញ​បំផុត​ក្នុងអំឡុង​ទសវត្សរ៍ ១៩៥០-១៩៧០​។ នៅ​ថ្ងៃទី​ ២៣ ខែសីហា​នេះ ដែលជា​ថ្ងៃកំណើត​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត សារព័ត៌មាន SR News លើកយក​ពី​ជីវប្រវត្តិ​របស់​ស្តេច​ចម្រៀង​ខ្មែរលោក ស៊ីន ស៊ី​សាមុត មក​បង្ហាញជូន​៖

​លោកស៊ីន ស៊ី​សាមុត កើត​នៅ​ថ្ងៃទី​២៣ សីហា ១៩៣២ នៅ​ខេត្តស្ទឹងត្រែង​។ លោក​ជា​កូនប្រុសពៅ​ក្នុងចំណោម​បងប្អូន​៤​នាក់​។ លោក​ជា​ក្មេង​ដែលមាន​ចរិត​សុភាព រមទម សម្តី​ស្រទន់​ផ្អែមនិង​ទទួលបាន​ការស្រឡាញ់​ចូលចិត្ត​ពី​មនុស្ស​ជុំវិញខ្លួន​។ នៅ​វ័យ​កុមារលោក​ចូលចិត្ត​កូតទ្រ ដេញ​ម៉ុង​ដាលីន និង​លេង​ចាប៉ី​។

ប្រភពរូបភាព៖ ទំព័រហ្វេសបុកផេក Sinn Sisamouth - ស៊ីន ស៊ីសាមុត

​បញ្ចប់​ការសិក្សា​ចំណេះ​ទូទៅ​នៅ​ឆ្នាំ ១៩៥១ លោក​ក៏​មក​រៀន​បន្ត​នៅ​សាលា​វេជ្ជសាស្ត្រ​នៅ​ភ្នំពេញដោយ​ស្នាក់នៅ​ជាមួយ​អ៊ុំ​ប្រុស​លោក​។  ឆ្លៀតពេល​ទំនេរ លោក​រៀន​ច្រៀង និង​និ​ព​ន្ឋ​បទ​ភ្លេង​។លោក​បាន​បង្កើត​ក្រុម​តន្ត្រី​មួយ​ឈ្មោះ ព្រះ​ច័ន្ទ​រស្មី ដែលមាន​សមាជិក​៩​នាក់ហើយ​មិនយូរប៉ុន្មាន ក្រុម​តន្ត្រី​របស់លោកទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្រុងភ្នំពេញ​។​

​នៅ​ឆ្នាំ​ ១៩៥៣ស្របពេល​លោក​សិក្សា​ខាង​ពេទ្យ​ចប់ លោក​ត្រូវបាន​ការអញ្ជើញ​ឱ្យចូល ទៅធ្វើជា​អ្នកចម្រៀង​ប្រចាំ​វិទ្យុជាតិតែ​យ៉ាងណា​ក៏​លោក​មិន​ចោល​ជំនាញ​របស់លោក​ដែរ ។នៅ​អំឡុង​ធ្វើការ​នៅ​វិទ្យុជាតិ​នេះហើយ សំឡេង​របស់លោក ត្រូវបាន​ផ្សាយ​គ្រប់​ទីកន្លែងហើយ ក្នុង​ឆ្នាំ ១៩៥៥ លោក​ត្រូវបាន​ក្រសួង​អ​ញ្ញើញ​ឱ្យចូល​ច្រៀង​ក្នុង​វង្ស​ភ្លេង​ព្រះបរមរាជវាំងនិង​ទទួលបាន​ពានរង្វាន់​ក្រុម​ចម្រៀង​ជាតិ បំពាក់​ថ្នាក់​ជា​កិត្តិយស សហ​មេត្រីភាពដែលជា​រាជ​ព្រះ​ទាន របស់​ព្រះមហាក្សត្រី​យា​នី ស៊ីសុវត្ថិ កុស​មៈនារីរ័ត្ន​សេរី​វ​ឌ្ឍ​នា ក្នុងពេលនោះ​ផងដែរ ។​

ប្រភពរូបភាព៖ ទំព័រហ្វេសបុកផេក Sinn Sisamouth - ស៊ីន ស៊ីសាមុត

​នៅ​ទសវត្សរ៍៦០ លោក ស៊ីន​-​ស៊ី​សាមុត ចាប់ផ្តើម​ថត​ចម្រៀង​អោយ​ផលិតកម្ម​វត្តភ្នំដោយ​ក្នុងពេលនោះ បទ​ចំប៉ា​បាត់ដំបងបាន​ឆក់យក​បេះដូង​អ្នក​ស្តាប់​នៅ​ទូទាំងប្រទេស​។ បន្ទាប់មក លោក​បាន​ចូលរួម​ថតបទ​ចម្រៀង​ថ្វាយ​ព្រះបាទ​នរោត្តម​សីហនុ និង​ច្រៀង​ដាក់​ក្នុង​ភាពយន្ត​ជាច្រើន​។  នៅ​ពាក់កណ្តាល​ទសវត្សរ៍​ទី​៦០កិត្តិសព្ទ​របស់​លោ​កឡើ​ង​ដល់​កំពូល​។ នៅ​ខែ​វិច្ចិកា ឆ្នាំ​១៩៦៩ លោក​ស៊ីនស៊ី​សាមុត ទទួលបាន​ងារ​ជា «​អ្នកចម្រៀង​សំឡេង​មាស​» (Emperor of the Golden Voice) ដែល​ត្រូវបាន​បំពាក់​មេដាយមាស​កិត្តិយស​ពី​ព្រះមហាក្សត្រ​កម្ពុជាព្រះបាទ​នរោត្តម សីហនុ ។​

​ទសវត្សរ៍​៧០ប្រជាប្រិយភាព​របស់លោក ស៊ីន ស៊ី​សាមុត មានការ​ផ្ទុះ​ការគាំទ្រ​ខ្លាំងលោក​មិនអាច​និ​ព​ន្ឋ​បទ​ភ្លេង​ទាន់​តំរូវការដូច្នេះ​លោក​ចាប់ផ្តើម​យក​បទ​របស់​កវី​ផ្សេងទៀត​មក​ច្រៀង​។

​លោកស៊ីន ស៊ី​សាមុត បាន​បាត់​បង់ជីវិត​ក្នុងអំឡុង​របប​ខ្មែរក្រហម​នៅ​ឆ្នាំ ១៩៧៦ ប៉ុន្តែ​ឥទ្ធិពល​របស់គាត់​នៅតែ​បន្ត​មាននៅ​ក្នុង​វង់​តន្ត្រី​ខ្មែររហូតមកដល់​មក​ស​ព្វ​ថ្ងៃនេះ​។ ស្នាដៃ​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុតគឺជា​មរតក​សិល្បៈ​ដ៏​មានតម្លៃ​មហាសាល ក្នុង​ប្រវត្តិ​សិល្បៈ​ចម្រៀងនិង​ភាពយន្ត​ខ្មែរ​៕

ប្រភពរូបភាព៖ ទំព័រហ្វេសបុកផេក Sinn Sisamouth - ស៊ីន ស៊ីសាមុត

អត្ថបទពេញនិយម

ភាពយន្តឯកសារ RM មេក្រុម BTS ត្រូវបានសម្រាំងយកទៅចាក់បញ្ចាំងនៅមហោស្រពភាពយន្តដ៏ធំបំផុតមួយនៅអាស៊ី

យុទ្ធនាការជិះម៉ូតូម្នាក់ឯង ២៥០០០ គីឡូម៉ែត ពីអាល្លឺម៉ងមកកម្ពុជា រៃអង្គាសថវិកាបានជិត ៥ម៉ឺនដុល្លារហើយ

អ្នកជំនាញមហារីក ប្រាប់គន្លឹះចំនួន ១០ ការពារស្ត្រីពីជំងឺមហារីកសុដន់

កសិករនៅបាត់ដំបង ចែករំលែកបទពិសោធន៍ចិញ្ចឹមជ្រូកកណ្ដុរ មិនត្រឹមតែងាយស្រួល ថែមទាំងមានទីផ្សារល្អ

ក្មេងស្រីជាច្រើនដែលត្រូវគេបំបរបង់នៅចិន ធ្វើដំណើរមកមាតុភូមិស្វែងរកសាវតាកំណើត