ចំណេះដឹង

«របាំព្រះរាជទ្រព្យ» របាំដ៏មានតម្លៃមហាសាលនៃជាតិខ្មែរ

November 6, 2024
សួស យ៉ាមី
Heading
Option 1

នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺជាខួបទី២១ឆ្នាំដែល «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជា​សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។  របាំព្រះរាជទ្រព្យជាទ្រព្យសម្បត្តិដ៏មានតម្លៃមិនអាច កាត់ថ្លៃបានរបស់កម្ពុជាតែមួយគត់ ដែលបានថែរក្សាអស់រយៈពេល ដ៏យូរលង់ណាស់មកហើយ ។ 

បើតាមឯកសារដែលមានទាំងនៅលើសិលាចារឹក និងតាមចម្លាក់នៃជញ្ជាំងប្រាសាទបុរាណខ្មែរបានបញ្ជាក់យ៉ាងច្បាស់ថា របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរនេះ មានវត្តមានតាំងពីសម័យបុរេអង្គរមក ឬប្រមាណជាងមួយពាន់ឆ្នាំមកហើយ។

របាំព្រះរាជទ្រព្យ មានភាពល្បីល្បាញខ្លាំងត្បិតរបាំនេះបង្ហាញនូវកាយវិការទន់ភ្លន់គួរឱ្យចង់គយគន់និងមានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។ នាដករ ឬអ្នករាំ បានហាត់រៀនយ៉ាងសកម្មនិងស្ទាត់ជំនាញ អស់រយៈពេលច្រើន ដែលអាចបញ្ចេញកាយវិកា ក្បាច់ និងមនោសញ្ចោតនាយ៉ាងប៉ិនប្រសប់ទៅតាមសាច់រឿង ដែលរៀបរាប់តាមទំនុកច្រៀងនៃក្រុមចម្រៀងជាពួក ហើយមានវង់ភ្លេងពិណពាទ្យ ជាគ្រឿងប្រគំជូនរបាំនេះ។

របាំព្រះរាជទ្រព្យ គឺជាទម្រង់របាំស្ត្រី ព្រោះកាលដើមឡើយអ្នកសម្តែងតួអង្គមានបួន៖ តួនាង (ស្ត្រី) តួនាយរោង (បុរស) តួយក្ស និងតួស្វាព្រមទាំងតួបន្ទាប់បន្សំមានតួសត្វសុទ្ធតែស្រីៗ ជា​អ្នក​សម្តែង​ លើកលែងតែតួតាឥសី និងតួអង្គ​ស្វាត្រូវបានសម្តែង ដោយប្រុសៗ នាពេលបច្ចុប្បន្ននេះ។ ក្នុងការសម្តែងតួអង្គនិមួយៗមានលក្ខណៈនិងមានពណ៌ដោយឡែកៗពីគ្នា មានការស្លៀកពាក់ ការលាបម្សៅ ការតុបតែងខ្លួន ទាំងក្បាំងមុខនិង កាយវិការផ្ទាល់ខ្លួន។  

គួរបញ្ជាក់ថា របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី​នៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី៕

អត្ថបទពេញនិយម

វិចិត្រសាល ធាម នាំភ្ញៀវពីជុំវិញពិភពលោក វិលទៅកាន់ប្រវត្ដិសាស្ដ្របរមបុរាណខ្មែរ

ម្សៅប្រូតេអ៊ីន មិនត្រូវបានទទួលស្គាល់ពីរដ្ឋបាលចំណីអាហារ (FDA) ពិភពលោក

ខេត្តពោធិ៍សាត់ ជាឃ្លាំងថាមពលអគ្គីសនី របស់កម្ពុជា

ក្រដាសប្រាក់អនុស្សាវរីយ៍ ២០០.០០០រៀល ចំនួន ២០លានសន្លឹក នឹងដាក់ឱ្យចរាចរ អបអរខួបលើកទី ២០ នៃការគ្រងព្រះបរមរាជសម្បត្តិ

ប្រេងរឹតកសិករ ធ្វើពីស្លឹកគ្រៃធម្មជាតិ ជួយព្យាបាលអាការៈ និងលើកកម្ពស់ជីវភាពសហគមន៍ ១ពាន់គ្រួសារ