ជីវិត និង សង្គម

ចម្លាក់ព្រះវិស្ណុ ត្រូវបានសិក្សាវិភាគនៅមន្ទីរពិសោធន៍ក្រោមដីដ៏ទំនើបបំផុតនៅប៉ារីស

June 14, 2024
SR Digital Content Creator
Heading
Option 1

ក្រឡេក​មួយភ្លែត​ដូច​​កន្លែង​លាក់ជន​ឧក្រិដ្ឋ​ក្នុងរឿង​ជេមស៍ ប៊ន តែ​នៅ​ខាង​ក្រោម​ទ្វារ​ពាស​ដែក​​នៅក្រោម​ដី​នៃ​សារមន្ទីរ​ Louvre ​​ទីក្រុង​ប៉ារីសគឺជា​មន្ទីរពិសោធន៍​វត្ថុ​សិល្បៈ​បច្ចេកវិទ្យា​ខ្ពស់បំផុត​មួយ​នៅក្នុង​ពិភពលោក​។​

នៅទីនោះ​អ្នកជំនាញ​កំពុង​សិក្សា​វិភាគចម្លាក់ព្រះ​វិស្ណុ​ធ្វើពី​​​លង្ហិន​នៃ​​សតវត្ស​ទី ១១ ដែលទើបតែបញ្ជូនពី​ប្រទេស​កម្ពុជាមក​ទីក្រុង​ប៉ារីស មុន​ការ​តាំងពិព័រណ៍​នៅ​ប្រទេស​បារាំងនិង​សហរដ្ឋអាមេរិក​នៅ​ឆ្នាំក្រោយ​។​

រូបភាព៖ AFP

​ស្នាដៃ​សិល្បៈ​ខ្មែរ«ព្រះ​វិស្ណុ​នៃ​មេបុណ្យ​ខាងលិច​» ត្រូវបាន​រកឃើញ​នៅ​ប្រាសាទអង្គរវត្ត​ក្នុង​ឆ្នាំ១៩៣៦។ ស្នាដៃ​បុរាណ​នេះ​​ជា​រូបចម្លាក់​ដ៏​កម្រ​របស់​ព្រះ​ហិណ្ឌូ ដែល​មាន​​ទំហំ​ប្រមាណ​៦ម៉ែត្រ​នៅពេល​ដែលត្រូវ​បាន​ធ្វើ​រួច​​កាល​ពី​ជំនាន់​នោះ​​។​

នៅ​ពីក្រោយ​ទ្វារ​ដ៏​ក្រាស់ក្រុម​អ្នកឯកទេស​ចំនួន ១០ នាក់​កំពុងធ្វើការ​ថតកាំរស្មីអ៊ិច និង​ស្កែ​ន 3D នៅលើ​រូបចម្លាក់​។​

​បន្ទាប់មក​ផ្នែក​មួយចំនួន​នឹង​ត្រូវបាន​សាកល្បង​ជាមួយនឹង​បច្ចេកទេស​ដូចជាកាំរស្មីអ៊ិច ហ្វ្លុ​យ​អូ​រី​ស (fluorescence) និង spectrometry ដែលជះ​ពន្លឺកាំរស្មី​ និង​អេឡិចត្រុង ដើម្បី​រកមើល​សមាសធាតុ​គីមីនិង​ម៉ូលេគុល​លម្អិត​របស់​វា​។​

​លោក David Bourgarit អ្នកដឹកនាំ​ក្រុម​វិស្វករ​ស្រាវជ្រាវ​ផ្នែក​លោហៈធាតុ​បុរាណ​បាន​និយាយថា៖«​យើង​ដូចជា NASA បន្តិច​ដែរ ដែល​ម្នាក់ៗ​មាន​ជំនាញ​ផ្ទាល់ខ្លួន ឬក៏ដូចជា​ស៊ីអាយអេ"CSI: Miami" ដែលជា​ប៉ូលីស​វិទ្យាសាស្ត្រ»​។​

​ខុសពីប៉ូលិស​ដែលស៊ើបអង្កេត​​ជន​ល្មើសលោក​បាន​បន្ថែមថា៖ «​ឈុត​ឆាក​ឧក្រិដ្ឋកម្ម​របស់​យើង គឺជា​របក​គំហើញ​​ខាង​​បុរាណវត្ថុ​។យើង​ព្យាយាម​ស្វែងយល់ថា ​តើន​រណា​ជា​អ្នកបង្កើត​វា ដោយ​របៀប​ណា និង​មូល​ហេតុអ្វីដូចជា​ការស៊ើបអង្កេត​របស់​ប៉ូលីស​ដែរ»។​

​លោក​​បាន​ចង្អុល​ទៅ​ចំណុច​ពណ៌​ស​តូចៗ​ជុំវិញ​ចិញ្ចើម​នៃ​រូបសំណាក​ដែល​គាត់​និយាយថា​ជា​លោហៈ​មួយទៀត «​ក្រាស់​ជាង​ទង់ដែង​»ដែល​នឹង​ទាមទារ​ការវិភាគ​បន្ថែមទៀត​ដើម្បី​កំណត់​អត្តសញ្ញាណ​។​

​មន្ទីរពិសោធន៍​មាន​​​បី​ជាន់និងទំហំ​​ជិត ៦ពាន់​​ម៉ែត្រការ៉េ ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​ការស្ដារ​ឡើងជាផ្នែក​មួយ​នៃ​​សារមន្ទីរ​​ប្រទេស​បារាំង (C2RMF)។ មន្ទីរពិសោធន៍​​​មាន​ឧបករណ៍ថត​​វិភាគ​​ភា​គ​ល្អិតដែលមាន​ឈ្មោះថា AGLAE និង​វត្តមាន​​​អ្នកជំនាញ​ផ្នែក​វិទ្យុសកម្មគីមី​វិទូ ភូ​គ​ព្ភ​វិទូ លោហធាតុ អ្នក​បុរាណវិទ្យា និង​វិស្វករធ្វើការ​វិភាគ​វត្ថុ​សិល្បៈ​បុរាណ​មក​​ពីគ្រប់ទិសទី​។​

​នៅទីនោះ​អ្នកជំនាញ​១៥០​ នាក់​ មានតួនាទី​​ពិនិត្យមើល​ស្នាដៃ​សិល្បៈ​ចំនួន ១០០០​ស្នាដៃ​ក្នុង​មួយឆ្នាំ ដោយ​ពួកគេ​ត្រូវ​វិភាគ​រកឃើញ​យ៉ាង​ជាក់លាក់​ថា​តើ​វត្ថុ​ទាំងនោះ​ត្រូវបានកសាង​កែច្នៃ​ដោយប្រើ​​​វិធីសាស្ត្រ​ណាខ្លះ​​​វត្ថុធាតុ​ផលិតពីអ្វី ប្រភពដើម​​បាន​មកពីណាអាយុកាល​ និងដំណាក់កាល​​​ផ្លាស់ប្តូរនៃវត្ថុទាំងនោះ​ផង​ដែរ។​

​លទ្ធផល​ពី​ការវិភាគ​របស់​ពួកគេ​នឹង​​ជាទិន្នន័យ​​ដល់​ក្រុម​ជួសជុល​ឡើងវិញ​នៅក្នុង​មជ្ឈមណ្ឌលនៅសារមន្ទីរល្បីៗ​ក្នុង​ប្រទេស​បារាំង​។​

​ស្នាដៃ​សិល្បៈ​ដ៏​អស្ចារ្យ​ជាច្រើន​បាន​ឆ្លងកាត់​មន្ទីរពិសោធន៍​ចាប់តាំងពី​ការបង្កើត​នៅ​ឆ្នាំ១៩៩៩ រួមទាំងរូបគំនូរ​ ម៉ូណាលីហ្សា ( Mona Lisa) បង្អួច​កញ្ចក់​ប្រឡាក់​នៃ​វិហារ Notre-Dame ឬ sabre របស់​ណាប៉ូឡេអុង​៕​

អត្ថបទពេញនិយម

«កាហ្វេសំរាម» ហាងកាហ្វេដ៏ពេញនិយមលើភ្នំគិរីរម្យ ដែលអ្នកទេសចរមិនដែលរំលង

ស្ពានពស់កណ្តាលវាលស្រែស្រស់ស្អាត ក្បែរជើងភ្នំគូលែន ស្រុកស្វាយលើ កំពុងទាក់ទាញភ្ញៀវទេសចរ ភ្លូកទឹកភ្លូកដី

មិនថានៅកម្ពុជា ឬពិភពលោក ម៉ូដខោអាវកាលពីជាង ២០ឆ្នាំមុន ប្រែក្លាយជាហ្វេសសិនទាន់សម័យជាថ្មីម្ដងទៀត

នាយកសួនសត្វថៃថា នឹងចាត់វិធានការចំពោះភ្ញៀវធ្វើបានកូនដំរីទឹកតឿ

តើនឹងមានអ្វីកើតឡើងចំពោះ Telegram ក្រោយការចាប់ខ្លួនស្ថាបនិកក្រុមហ៊ុននេះ?