សេដ្ឋកិច្ច

ប្រេងរឹតកសិករ ធ្វើពីស្លឹកគ្រៃធម្មជាតិ ជួយព្យាបាលអាការៈ និងលើកកម្ពស់ជីវភាពសហគមន៍ ១ពាន់គ្រួសារ

September 30, 2024
ថិញ រិទ្ធី
Heading
Option 1

តាកែវ​៖​ ជាមួយគុណប្រយោជន៍ព្យាបាលជំងឺប្រេង​រឹត​សរសៃកសិករ ដែល​ប្រមូល​ផល​ពី​ដំណាំ​សហគមន៍​ បាន​​ជួយ​​កាត់បន្ថយ​អត្រា​ចំណាកស្រុកនិង​ជ្រោមជ្រែង​ជីវភាពគ្រួសារ​សហគមន៍​​​នៅខេត្ត​តាកែវ។

អស់​រយៈពេល​ជាយូរ​មកហើយៗ នៅកម្ពុជាក៏ដូចជាបណ្ដា​ប្រទេស​នៅអាស៊ី ប្រេង​ស្លឹកគ្រៃ​ត្រូវ​បាន​គេ​ប្រើប្រាស់​​​លើ​វិស័យ​ថែរក្សា​សម្រស់សុខភាព រហូត​ដល់​ការ​ព្យាបាលសម្រួល​អាការៈ​ចុករោយ​ផ្សេង។

នៅប្រទេស​កម្ពុជា​ មាន​សហគ្រាស និង​ សិប្បកម្ម​​ច្នៃប្រេង​ស្លឹកគ្រៃ​​ ធ្វើជា​ផលិត​ផលផ្សេងៗ ក្នុង​ចំណោម​នោះ​ សហគ្រាស ស្រ៊ុន ឆ្លាត ខេ​បូអេ​ហ្គ្រី​ប៊ី​ហ្ស​នេសបាន​ផលិត​ប្រេង​រឹត​សរសៃ​កសិករ ក្រោយពីសម្គាល់​ឃើញថា ​ការនិយម​​ដាំ​ស្លឹកគ្រៃ​ច្រើន​នៅ​ក្នុងសហគមន៍តែ​កសិករ​ជួប​​​ផល​លំបាក​ចំពោះទីផ្សារ​ដំណាំ​មួយនេះ។​​

លោក ខុន លាង​ហេង នាយក​ប្រតិបត្តិ​សហគ្រាសស្រ៊ុន​ឆ្លាតបាន​ឱ្យដឹង​ថា៖ «យើង​ក៏​ស្រាវជ្រាវ​ឃើញថា​ការ​ចម្រាញ់​ប្រេង​រឹត​ចេញពី​ស្លឹកគ្រៃ​មាន​តម្រូវការ​ខ្ពស់ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃសូម្បីតែ​ប្រទេសជិតខាង​ក៏​គេ​ប្រើប្រាស់​ប្រេង​នេះ​ផងដែរ​»។​

​សិប្ប​កម្មប្រេងរឹតកសិករក៏​​​បាន​បង្កើត​​ឡើង​ដើម្បី​ធានាបាន​នូវ​និរន្តរភាព​ជូនកសិករ​​ការដាំដុះ​វិលជុំ​ក្នុង​មួយ​ឆ្នាំៗ។

លោក​បាន​បន្តទៀត​​ថា​៖ «​យើងខ្ញុំមើលឃើញ​ពី​សក្ដានុពល​នៃ​ដំណាំ​ដើម​ស្លឹកគ្រៃ នៅក្នុង ស្រុក​ភូមិ​​របស់​យើងសម្បូរ​អ្នក​ដាំ​ស្លឹកគ្រៃ​មិន​ថា​ដាំ​ជា​ចម្ការ ឬ​ លក្ខណៈ​គ្រួសារ​នោះទេ​គឺមាន​ច្រើនណាស់ណាមួយ​យើង​ក៏មាន​ចំណេះ​ជំនាញ​ខាង​ផ្នែក​ចម្រាញ់​ប្រេង​ពី​ដើម​ស្លឹកគ្រៃ​នេះ​ផង​ដែរ​»​។​

លោក លាង​ហេង បានឱ្យដឹងថា ប្រេងនេះ​​អាច​ព្យាបាល​អាកា​រៈ​ដូចជាឈឺសន្លាក​ដៃជើង ឈឺចង្កេះចុក​រោយ ស្ពឹក​ស្រពន់ ហើម គ្រេ​ច ថ្លោះ រមាស់ សត្វល្អិត​ទិច​​ឬ​ខាំ​។​វា​មិនត្រឹមតែ​មាន គុណប្រយោជន៍​ជ ព្យាបាល​ប៉ុណ្ណោះទេ។វត្ថុធាតុដើម និង​​ ដំណាក់ការ​នៃការផលិត​​​​បានជួយផ្ដល់​​ចំណូល​ដល់​​សហគមន៍​ទៀតផង។

លោក​បាន​ឱ្យដឹង​ថា៖ «ដោយសារ​អ្នកខ្លះ​គាត់​មានកូន​ច្រើនជីវភាព​ខ្សត់ខ្សោយ​ត្រូវ​បង្ខំ​ឲ្យ​កូនៗ​ចំណាកស្រុក​ទៅធ្វើ​ការនៅ​ឆ្ងាយថែមទាំង​ជាប់បំណុលគេ​ទៀត តែ​ចាប់តាំងពី​ពួកគាត់​ចូលក្នុង​សហគមន៍​រួចមកពួកគាត់​ក៏មាន​ជីវភាព​ប្រសើរ​ជាង​មុនដោយ​គាត់ជា​អ្នក​ចម្រាញ់​ផង​និង​អ្នក​ដាំ​ស្លឹកគ្រៃ​ផងទើប​គាត់​មានលទ្ធភាព​ក្នុងការ​សងបំណុល​គេ និង​កូនៗ វិល​ត្រឡប់មក​រស់នៅ​ជុំ​គ្រួសារដោយ​ពួកគាត់​មានមុខ​របរ​និង​ការងារ ជាក់លាក់​ដោយមាន​ការ​​ជ្រោមជ្រែង​ពី​សហគមន៍​»។​

ស្លឹកគ្រៃដែល​នឹងត្រូវ​យកទៅ​ចម្រាញ់​ជា​ប្រេង​នេះ គឺ​ស្លឹកគ្រៃ​ធម្មជាតិ ដែល​ប្រជា​សហគមន៍ប្រមាណ​ជាង​១០០០ គ្រួសារ ដាំ​ដុះ​ដោយ​ផ្ទាល់ដៃ​តាមបែប​ធម្មជាតិ​។​រីឯ​ការ​ចម្រាញ់​វិញ​ស្លឹក ​ឬ​ដើម​ស្លឹកគ្រៃ ត្រូវ​​​លាង​ទឹក​ឲ្យ​ស្អាត​ រួច​ស​ម្ងួ​តឲ្យ​ស្ងួត ទើប​​​យក​ដាក់​ចូលក្នុង​ឆ្នាំង​ចម្រាញ់​ក្នុង​រយៈពេល​​ប្រមាណ​៨​ម៉ោង​ដើម្បី​បានជា​ប្រេង​រឹត​សរសៃ​នេះ​ឡើង​។​

​លោក លាង​ហេង បាន​រៀបរាប់ទៀត​ថា៖ «ក្នុងការ​ចម្រាញ់​នេះ​យើង​ពុំ​សូវ​មាន​បញ្ហា​ចោទ​នោះទេ​ដោយសារ​យើង​មាន​បច្ចេកទេស​និង​ឧបករណ៍គ្រប់គ្រាន់​ដោយ​ទទួលបាន​ការបណ្តុះបណ្តាល​ច្បាស់លាស់​និង​​ទាមទារ​ឲ្យ​យើង​អនុវត្តតាម​ស្តង់ដារ​បច្ចេកទេស​ដែល​បានកំណត់»។លទ្ធផល​នៃ​ការ​ចម្រាញ់​គឺ​ស្លឹកគ្រៃ​​១​តោន​អាច​ទាញយកប្រេង​បាន​ប្រមាណ​តែ១,៥ លីត្រ​ប៉ុណ្ណោះ​។​

​ប្រេង​រឹត​សរសៃ​មាន​ជា​ប្រភេទដប​តូច​ដែលមាន​ចំណុះ​១០ មី​លី​លីត្រ​តម្លៃ ១៨០០០ រៀល ចំណុះ​២០ មី​លី​លីត្រមានតម្លៃ ៣០០០០ រៀល និង ចំណុះ​៥០០ មី​លី​លីត្រ មានតម្លៃ ៥០០០០ រៀល។

​លោក​បាន​បញ្ជាក់ទៀតថា ក្រៅពី​ប្រេង​រឹត​សរសៃសហគ្រា​ស ស្រ៊ុន ឆ្លាត ខេ​បូ អេ​ហ្គ្រី​ប៊ី​ហ្ស​នេស  ក៏មាន​ផលិតផល​ផ្សេងទៀត​ដូចជា ប្រេងកូឡាប្រេងខ្យល់ ស្ព្រា​យ​បាញ់​ការពារ​មូស​ខាំ និង​ស្ព្រា​យ​បាញ់​បំបាត់​កា​ឈឺចាប់​ភ្លាមៗ​ផងដែរ​។​

​ផលិតផល​នេះ​​មាន​ការគាំទ្រ​ច្រើន​ ទាំង​អ្នកលក់​​និង​អតិថិជន​ដោយ​ពួកគាត់​ទិញ​ទុក​សម្រាប់​ប្រើប្រាស់​​ជាប្រចាំ​ថ្ងៃព្រោះតែ​វា​​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​។​​

​សម្រាប់​គម្រោង​នាពេល​អនាគតនាយក​ប្រតិបត្តិ​វ័យ​៣១​ឆ្នាំ​រូបនេះ គ្រោង​នឹង​ពង្រីក​ទីផ្សារ​បន្ថែម ដើម្បី​ជួយ​ដល់​សហគមន៍​ក៏ដូចជា​បង្កើន​ការផលិត​ឱ្យបាន​ច្រើន។តាមរយៈ​កិច្ចការ​នេះ លោក​រំពឹង​ថា​​នឹង​អាច​ជួយ​លើកស្ទួយ​ផលិតផល​ខ្មែរ ក៏ដូចជា​​ស្នើឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រ​ផលិតផល​ខ្មែរ​ដើម្បី​ឲ្យ​ខ្មែរ​មាន​ផលិតផល​មួយ​ជា​អត្តសញ្ញាណ​ជាតិ​និងអាច​​​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​។​

​​​សហគ្រាស ស្រ៊ុន ឆ្លាត ខេ​បូអេ​ហ្គ្រី​ប៊ី​ហ្ស​នេស មាន​ទីតាំង​ស្ថិតនៅ​ភូមិ គ្រួស ឃុំ រវៀង ស្រុក​សំរោង ខេត្ត តាកែវ​។ ទំនាក់ទំនង​គេហទំព័រ​ហ្វេ​ស​ប៊ុ​​ក ប្រេងរិតកសិករផលិតផលខ្មែរ

ឬ លេខ​ទូរ​សព្ទ​​ទំនាក់ទំនង​៖ ០៩៦ ៨១៣ ៦៧៦៧៕

អត្ថបទពេញនិយម

ការគាំងប្រព័ន្ធបច្ចេកវិទ្យា(IT) នៃឧស្សាហកម្មជុំវិញពិភពលោកដោយសារតែ ក្រុមហ៊ុន CrowdStrike

Google ផ្តល់មូលនិធិ ផ្កាយរណប AI អាចរកឃើញភ្លើងឆេះព្រៃលឿនជាងមុន

គ្រូបង្រៀនចិត្តធម៌៖ «ខ្ញុំចាត់ទុកកូនសិស្ស ស្មើគ្រាប់ពេជ្រ ដែលត្រូវកែច្នៃឱ្យពួកគាត់មានពន្លឺ»

A man holding a bowl of pink rice.

សាស្រ្តាចារ្យកូរ៉េខាងត្បូងបង្កើត «អង្ករសាច់» ផ្ទុកកោសិកាសាច់គោ សម្បូរប្រូតេអ៊ីន

អ្នកស្រី សេង ម៉ូលីនី តស៊ូតាំងពីបាតដៃទទេ ក្លាយអ្នកផ្សព្វផ្សាយប្រដាល់គុនខ្មែរដ៏លេចធ្លោ