ទេសចរណ៍

ប្រាសាទទាំង ៥ នេះអាចលេងស្ទីលថត Temple Run ស្អាតប្លែកពីរូបនៅអង្គរវត្ត និងតាព្រហ្ម

September 5, 2024
August Stella
Heading
Option 1

ការពេញនិយមថតរូបឬ​វីដេអូ​​​របស់​ភ្ញៀវទេសចរ​​​ដោយ​យក​លំនាំ​តាម​​​ហ្គេម​ Temple Run នៅប្រាសាទ​បុរាណ​នៃ​ប្រាសាទ​អង្គរវត្តនិង​ប្រាសាទ​តាព្រហ្ម បាន​​ផ្ទុះ​ខ្លាំង​លើបណ្ដាញសង្គម​។

ទន្ទឹ​ម​នឹងមានការ​ល្បី​ខ្លាំង​អំពីស្ទីល​ថត​បែប Temple Run ក៏​មាន​ការ​សម្ដែង​ក្ដី​​​​ព្រួយបារម្ភ​ថាវា​​អាច​បង្ក​​ការ​ខូចខា​ត​ដល់ប្រាសាទ​បុរាណ ឬ​អាចបង្ក​គ្រោះថ្នាក់ដល់​អ្នកថត​ថែមទៀត។មតិ​ម្ខាង​ទៀត​បានបាន​លើកពីភាពវិជ្ជមាន​ថា​​ថា ការ​ថត​​​បែប Temple Runដែល​ចំណាយពេល​ត្រឹមតែ​ប៉ុន្មាន​វិនាទី​នោះ មិនទំនងជាប៉ះពាល់ដល់​ប្រាសាទ​បុរាណ​ឬ​បង្ក​របួសស្នាម​​ដល់​អ្នកទេសចរ​នោះឡើយ។ និន្នាការ​នេះ​ថែម​ទាំង​ជួយផ្សព្វផ្សាយ​​ប្រាង្គប្រាសាទ​កម្ពុជា​ទៅ​កាន់ពិភពលោកថែមទៀត​ផង។​

យ៉ាងណាមិញ ​ដើម្បី​កុំ​ឱ្យ​ការ​សម្ដែង​ថត​រូបតាមហ្គេម Temple Run នៅ​​​ប្រាសាទ​អង្គរវត្តនិង​ប្រាសាទ​តាព្រហ្ម​ ពោរពេញ​ដោយ​វត្តមាន​មនុស្ស​ស្អេកស្កះពេក SR News សូមណែនាំ​​​នូវ​ប្រាសាទ​ចំនួន ៥ ទៀត​ដែល​​ភ្ញៀវទេសចរ​​អាច​ចាប់​ប្លង់​ថត​រូប​​បែប​ Temple Run នេះ​បាន​​យ៉ាង​​​​ស្អាត​ប្លែកថែមទៀត។

១. ប្រាសាទបាពួន

​នៅ​មិនឆ្ងាយពី​ប្រាសាទបាយ័ន និង​ក្បែរ​ព្រះ​ពន្លា​ជល់​ដំរី​ នៅទិស​ខាងកើត​នៃ​ប្រាសាទ​បាពួនមាន​​​ផ្លូ​​វត​ភ្ជាប់​ពី​ព្រលាន​ខាងមុខ​សំដៅទៅ​កា​នើ​ខឿន​របស់​ប្រាសាទ​ជា​ទម្រង់​ស្ពាន់​ផ្លូវ​ចូល​។​ នៅ​ចំ​ពីមុខ​តួ​ប៉ម​របស់​ប្រាសាទ​បែរមុខ​ទៅ​ទិសខាងកើត​តំណាងឱ្យ​សិរី​សួស្តីមាន​ស្ពាន​មួយ​ប្រវែង​ ២០០​ម៉ែត្រ​ទទឹង​ប្រវែង ​២,៥​ម៉ែត្រ ទ្រ​ដោយ​សសរ​ចំនួន ៥៤៧​ដើមរៀប​គ្នា​ជា​ជួរ​យ៉ាង​ស្មើស្ពាន​នេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ដើរចេញ​ចូល​គឺ​តំណាងឱ្យ​ផ្លូវ​ភ្ជាប់​ពី​ឋានមនុស្ស​ទីឋាន​សួគ៌​។

២. ប្រាសាទ​ចៅ​សាយ​ទេវ​តា

​ប្រាសាទ​មាន​ទីតាំង​ស្ថិតនៅ​ប្រហែល ​៥០០​ម៉ែត្រ​ពី​ក្លោងទ្វារ​រាជធានី​អង្គរធំ​ខាងត្បូង​។ប្រាសាទ​នេះ និង​ប្រាសាទ​​មាន​ទីតាំង​ក្បែរ​ប្រាសាទ​ធ្ម​ន​ន្ទ ដែល​នៅ​ចំហៀង​ផ្លូវនិង​មាន​លក្ខណៈ​ស្រដៀង​គ្នា តែ​ប្រាសាទ​ចៅសាយ​ទេវតា​ត្រូវ​បាន​​កសាង​មុន​ប្រាសាទធម្មនន្ទ​។

ប្រាសាទ​នេះ​មាន​ទំហំ​បណ្តោយ​ប្រវែង ​៥០​ម៉ែត្រ និង​ទទឹង​ប្រវែង ​៤០​ម៉ែត្រ​និង​​ស្ថិត​លើ​អក្ស​ត្រង់ ដែលមាន​បួន​គោ​បុ​រៈ បណ្ណាល័យ (​ហោត្រ័យ​) ​មាន​ចំនួន ​២ និង​ប៉ម​សំខាន់​មួយ​។ ប្រាសាទ​បែរមុខ​ទៅ​ទិសខាងកើតដែល​ផ្លូវ​ដើម​ខាងកើត​ឆ្ពោះទៅកាន់​ស្ទឹង​សៀមរាប​។

 ៣. ប្រាសាទតាសោម

ប្រាសាទ​នេះ​មាន​កំពូល​តែមួយ​លម្អ​ដោយ​ព្រហ្ម​មុខ ​៤ហើយ​មាន​កំពែង​ព័ទ្ធជុំវិញ មាន​បណ្ដោយ ​២៤០​ម៉ែត្រ ទទឹង​ ២០០​ម៉ែត្រពេល​ចូល​ទៅដល់​បរិវេណ​ខាងក្នុងគេ​សង្កេតឃើញ​នៅតាម​ហោជាង​នៃ​រោងទង​ព័ទ្ធជុំវិញ​ប្រាសាទ​មាន​ចម្លាក់​រឿងរ៉ាវ​ទាក់ទង​នឹង​ព្រះពុទ្ធសាសនា​យ៉ាងច្រើន​សន្ធឹកសន្ធាប់និង​មាន​ធម្មសាលា​ចំនួន​២ ។​

​ទោះបីជា​ប្រាសាទតាសោម​ទោះបីជា​ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ​ផ្នែក​ខ្លះ​ក៏ដោយតែមាន​ក្បាច់ចម្លាក់​រចនា​ល្អ​គួរ​ឲ្យ​គយគន់មិន​ចាញ់​ប្រាង្គ​ប្រាសាទ​មួយចំនួន​នៅ​តំបន់​អង្គរ​ប៉ុន្មាន​ឡើយ ។​

៤. ប្រាសាទព្រះខ័ន

​ប្រាសាទព្រះខ័ន មាន​ទីតាំង​ស្ថិតនៅក្នុង​ក្រុមប្រាសាទ​វង់​ធំ​ក្នុង​ទឹកដី​នៃ​ខេត្ដ​សៀមរាប មាន​ចម្ងាយ​ ៣​គម ពី​ប្រាសាទបាយ័ននិង ​១,៥​គមពី​ទ្វារ​ដី​ឆ្នាំង​(​ទ្វារ​អង្គរធំ​ទិស​ខាងជើង​)។

ប្រាសាទព្រះខ័ន​មាន​រាង ​៤​ជ្រុង​ទ្រវែង បណ្ដោយ ​៨០០​ម៉ែត្រនិង​ទទឹង​ ៧០០​ម៉ែត្រ ដែលមាន​ស្រះបោក្ខរណី (​គូ​ទឹក​) ទ័ព​ជុំវិញស្ថិតនៅលើ​ផ្ទៃដី​ចំនួន ​៥៦​ហិកតា។ ប្រាសាទ​នេះ​មាន​កំពែង​បួន​ជាន់មាន​គោ​បុ​រៈ​ចូល​ប្រាសាទ​តាម​ទិស​ទាំង​បួន ប្រកបដោយ​បង្កាន់ដៃ​អសុរនិង​ទេពតា​ទាញព្រ័ត្រ (​តំណាង​ឲ្យ​ការ​កូរ​សមុទ្រ​ទឹកដោះ​)និង​មាន​បង្គោល​សីមា​ពីរ​ជួរ​អម​ផ្លូវ​ចូល​ផង។ គោ​បុ​រៈ​នៃ​កំពែង​ខាងក្រៅ​ទាំងអស់​សុទ្ធ​តែមាន​ទ្វារ​បីទ្វារ​មួយៗ​មាន​កំពូល​ខ្ពស់​ប្រដាប់​ដោយ​ត្របក​ផ្កាឈូក។នៅ​សងខាង​គោ​បុ​រៈ​ខាងក្រៅ​មាន​ចម្លាក់​គ្រុឌ​ជាន់​នាគ​ឆ្លាក់​ភ្ជាប់​នៅជញ្ជាំង​កំពែង។​

៥. លាន​ស្តេច​គំលង់

លាន​ស្តេច​គំលង់ ស្ថិតនៅ​ចន្លោះ​ផ្លូវ​ពី​ប្រាសាទបាយ័ន​ទៅ​ទ្វារ​ដី​ឆ្នាំងនៅ​ខាង​ធ្វេ​ង​ដៃ​ជាប់​ខាងជើង​លានជល់ដំរី​។ ​លាន​នេះ​មាន​គ្រឹះ​ប្រវែង ២៥​ម៉ែត្រនិង មាន​កំពស់ ​៦​ម៉ែត្រ ទោះបីជា​ព្រះ​លាន​ស្តេច​គម្លង់​មាន​លក្ខ​ណះ​តូចតែបើ​យើង​ក្រ​ឡែក​មើលទៅ​លើ​ជ​ញ្ចាំ​ង​នៃ​លាន​នេះ គឺមាន​ឆ្លាក់​លម្អរ​នូវ​រូបចម្លាក់​ផ្សេងៗ​យ៉ាង​ល្អ​ប្រណីតដែល​ជាទី​ចាប់​អារ​ម្ម​ណ៏​រ​សម្រាប់​ភ្ញៀវទេសចរ​នាពេល​សព្វថ្ងៃ​នេះ​។

ពេល​ព្រឹក​ព្រលឹម គឺ​ជា​ពេលវេលា​ដែលល្អ​បំផុត​សម្រាប់​ភ្ញៀវ​​​ភ្ញៀវទេសចរ​ដែលមាន​បំណង​ទៅ​ទស្សនា​​ដើម្បី​ទទួលបាន​នូវ​រូបភាព​ស្អាតៗ​ផងដែរ​៕​

ប្រភព​​រូបភាពទាំងអស់ពី អាជ្ញាធរ​អប្សរា 

អត្ថបទពេញនិយម

តើរលកកម្តៅពិភពលោក នឹងថយចុះ ឬកើនឡើងនាពេលអនាគត?

តើនរណាជាម្ចាស់ក្រុមហ៊ុនយក្ស ដែល BTS កំពុងជ្រកកោន? ហើយ BTS មានហ៊ុនប៉ុន្មានភាគរយដែរនៅ HYBE?

ទាំងស្អាត ទាំងក្លាហាន នារីខ្មែរវ័យក្មេង បម្រើការជាអ្នកជ្រមុជទឹកដោះមីនការពារជីវិតប្រជាជន

ទិវាមច្ឆាជាតិ៖ ក្រុមអ្នកស្ទូចត្រី និងពលរដ្ឋ ស្នើឱ្យរួមគ្នាអភិរក្ស និងប្រលែងកូនត្រី

យុទ្ធនាការជិះម៉ូតូម្នាក់ឯង ២៥០០០ គីឡូម៉ែត ពីអាល្លឺម៉ងមកកម្ពុជា រៃអង្គាសថវិកាបានជិត ៥ម៉ឺនដុល្លារហើយ