ចំណេះដឹង

វិធីសាស្ត្រព្យាបាល និងកម្ចាត់ក្លិនជើងមិនល្អ

September 23, 2024
វង់ អូន
Heading
Option 1

បញ្ហា​ក្លិន​ជើងគឺជា​ក្តីកង្វល់​សម្រាប់​មនុស្ស​ទូ​ទៅ​ដែល​ចូលចិត្ត​ពាក់​ស្បែកជើង ប៉ា​តា ឬ​ស្បែកជើងឃ្លុប​ជិតៗ ជាពិសេស​អ្នក​ដែល​ចូលចិត្ត​ហាត់ប្រាណ​ហើយ​ពាក់​វា​យូ​ម៉ោង​។ បញ្ហា​ក្លិន​ជើង ជាធម្មតា​បណ្តាលមកពី​ការរីកលូតលាស់​នៃ​បាក់តេរី​នៅលើ​ជើងដែល​លូតលាស់​នៅក្នុង​បរិយាកាស​ក្តៅ និង​មាន​សំណើម​។

ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​មួយចំនួន​ក្នុងការ​ព្យាបាល និង​ការពារ​ក្លិន​ជើង​ដែល​ក្រុមការងារ​សារព័ត៌មានអេស​អ័​រ (SR) នឹង​លើក​យកមក​បង្ហាញ ៖

១ ថែរក្សា​អនាម័យ​ជើង​អោយ​បានល្អ​

លាង​ជើង​របស់​អ្នកជា​រៀងរាល់ថ្ងៃៈ ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ និង​សាប៊ូ​សម្លាប់​មេរោគដើម្បី​លាង​ជើង​របស់​អ្នកជា​រៀងរាល់ថ្ងៃដោយ​យកចិត្តទុកដាក់​ជាពិសេស​ចំពោះ​ចន្លោះ​រវាង​ម្រាមជើង​របស់​អ្នក​។​

ស​ម្ងួ​ត​ជើង​របស់​អ្នក​ឱ្យបាន​ហ្មត់ចត់ៈបន្ទាប់ពី​លាង​រួច ត្រូវ​ប្រាកដថា​ជើង​របស់​អ្នក​ស្ងួត​ទាំងស្រុងជាពិសេស​នៅ​ចន្លោះ​ម្រាមជើងព្រោះ​វា​ជា​កន្លែង​ដែល​បង្កើត​សំណើម​នាំអោយ​បង្កាត់​ពូជ​បាក់តេរី​។​

ខាត់​ស្បែ​កនៅ​បរិវេន​ជើង​ជាប្រចាំៈប្រើ​ផលិតផល​ដើម្បី​ស្គ្រា​ប់​ជើង​ជាប្រចាំ ដើម្បី​កម្ចាត់​កោសិកា​ស្បែក​ដែល​ងាប់ជាពិសេស​ស្បែក​ដែល​ផ្ទុក​បាក់តេរី​។​

២ ប្រើ​ម្សៅ​ជំនួយ​បាតជើង ឬ​ផលិតផល​ប្រឆាំងនឹង​មេរោគ​

ប្រើ​ម្សៅ​ជំនួយ​បាតជើងឬ​ម្សៅពោតៈ លាបម្សៅ​ជំនួយ​បាតជើង talcum ឬ​ម្សៅពោត​លើ​ជើង​របស់​អ្នក​មុនពេល​ពាក់​ស្រោមជើង និង​ស្បែកជើងដើម្បី​ស្រូបយក​សំណើម និង​កាត់បន្ថយ​ក្លិន​។​

ប្រើ​ក្រែ​ម ឬ​ស្ព្រា​យ​បាញ់សម្លាប់​មេរោគៈ ប្រើ​ផលិតផល​ប្រឆាំងនឹង​មេរោគដើម្បី​សម្លាប់​បាក់តេរី និង​ផ្សិត​ដែល​អាច​បង្ក​ក្លិន​។​

៣ ជ្រើសរើស​ស្បែកជើង និង​ស្រោមជើង​ដែល​អាចអោយ​ខ្យល់​ចេញចូល​បាន​

ពាក់​ស្បែកជើង​ដែល​អាចមាន​ខ្យល់​ចេញចូល​បានៈ ជ្រើសរើស​ស្បែកជើង​ដែល​ផលិត​ពី​វត្ថុធាតុដើម​ធម្មជាតិ​ដូចជា​ស្បែកឬ​ផ្ទាំង​ក្រណាត់ ដែល​អនុញ្ញាត​ឱ្យជើងរ​បស់​អ្នកមាន​ខ្យល់​ចេញចូល​បាន​។​

ពាក់​ស្បែកជើង​ឆ្លាស់គ្នាៈ ជៀសវាង​ពាក់​ស្បែកជើង​ដដែល​ពីរ​ថ្ងៃ​ជាប់​គ្នាគួរ​ទុកពេល​ឱ្យ​ស្បែកជើង​របស់​អ្នកមាន​ខ្យល់​ចេញចូលហើយ​ស្ងួត​ទាំងស្រុង​ចាំ​ពាក់​វិញ​។​

ពាក់​ស្រោមជើង​ការពារ​សំណើមៈ ជ្រើសរើស​ស្រោមជើង​ដែល​ផលិត​ពី​សរសៃ​ធម្មជាតិ​ដូចជា​កប្បាសឬ​វត្ថុ​ធាតុ​សំណើម​ដែល​ទាញ​ញើស​ចេញពី​ជើង​របស់​អ្នក​។ ត្រូវ​ផ្លាស់ប្តូរ​ស្រោមជើង​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយថ្ងៃឬ​ញឹកញាប់​ជាង​នេះ ប្រសិនបើ​វា​សើម​។

៤ រក្សា​ស្បែកជើង​ឱ្យ​ស្អាត និង​ស្អួ​ត​ល្អ​

បោក​ស្បែកជើង​ឱ្យបាន​ទៀងទាត់ៈឧស្សាហ៍​បោក​ស្បែកជើង​ប៉ា​តា និង​ស្បែកជើង​ក្រណាត់​ក្នុង​ម៉ាស៊ីន​បោកគក់ ឬ​ដោយ​ដៃហើយ​ទុក​វា​ឱ្យ​ស្ងួត​ទាំងស្រុង មុនពេល​ពាក់​វា​ម្តងទៀត​។​

៥ រក្សា​ជើង​ឱ្យ​ស្ងួត

ប្រើAntiperspirant (​សារធាតុ​ប្រឆាំង​ញើស​) ដើម្បី​រារាំង​ក្រពេញ​ញើសនិង​អាចជួយ​កាត់បន្ថយ​សំណើម​។

គួរតែ​ដើរ​ដោយ​ជើង​ទទេរ​នៅពេលដែល​មិនចាំបាច់ៈ នៅពេល​នៅផ្ទះ ចូរ​ដើរ​ដោយ​ជើង​ទទេរ ឬ​ពាក់​ស្បែក​ផ្ទាត់ដើម្បី​ឲ្យ​ខ្យល់​ចេញចូល​ជុំវិញ​ជើង​របស់​អ្នក​បានល្អ​។​

៦ ស្វែងរក​ដំបូន្មាន​វេជ្ជសាស្ត្រ​ប្រសិនបើ​ចាំបាច់​

​ប្រសិនបើ​ក្លិន​ជើង​នៅតែ​បន្តទោះបីជា​បាន​អនុវត្តតាម​វិធានការ​ទាំងនេះ​ក៏ដោយ វា​អាច​បណ្តាលមកពី​ស្ថានភាព​ដូចជា hyperhidrosis (​អាកា​រៈ​បែកញើស​ច្រើន​) ឬ​ការឆ្លង​មេរោគ​ផ្សិត ដោយ​ក្នុង​ករណីបែបនេះសូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ការព្យាបាល​អោយបានត្រឹមត្រូវ​។​

​ការប្រើប្រាស់​វិធីសាស្ត្រ​ដូចដែល​បាន​រៀបរាប់  គឺជា​ចំនែក​ដ៏​សំខាន់​ក្នុងការ​ព្យាបាលនិង​ការពារ​ក្លិន​ជើងបាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

អត្ថបទពេញនិយម

រដូវភ្លៀងពិបាកថែរក្សាសក់ មកដឹងវិធីមួយចំនួននេះ ធានាថាសក់ស្អាត រឹងមាំ

ភ្នំព្រះ ឬខ្នងព្រះអង្គ ឋានសួគ៌ធម្មជាតិដ៏ស្រស់ស្អាត ស័ក្តសមសម្រាប់អ្នកចូលចិត្តផ្សងព្រេង

អ្នកស្រី គឹម ស្រៀង បន្តមរតកដូនតា ផលិតតំណាប់ពីផ្លែក្រូចសើច និងវល្លិបណ្តូលពេជ្រ

តស់! ទៅលេងផ្សារសួនម្លប់ «កសិកម្ម» បានទាំងគាំទ្រដំណាំក្នុងស្រុក និងរូបថតស្អាតៗ បរិយាកាសបរទេស

៨០% នៃបុគ្គលិកជា Gen Z គាំទ្រទម្លាប់គេងថ្ងៃនៅកន្លែងធ្វើការ