បច្ចេកវិទ្យា

Huawei ប្រកួតប្រជែងជាមួយ Apple ដោយដាក់លក់ស្មាតហ្វូនបត់ជាបី តម្លៃ ២៨០០ដុល្លារ

September 11, 2024
SR Digital Content Creator
Heading
Option 1

ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Huawei កាលពីថ្មីៗ​នេះបានដាក់លក់ស្មាតហ្វូនដែលអាចបត់ជាបី ​ក្នុង​តម្លៃ ២៨០០​ដុល្លារ។ទូរសព្ទ​នេះ​មាន​ឈ្មោះ​ថា Mate XT ដែល​អាច​បត់​បាន​បី​របៀបហើយ​ត្រូវ​បាន​គេ​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​មួយ​ក្នុង​ទីក្រុងស៊ិនជិន​ ប្រទេស​ចិន។ការ​ចេ​ញ​លក់​នេះ​ត្រូវបានធ្វើ​​ឡើង​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី Appleបាន​បង្ហាញiPhone16 ជាផ្លូវការ​​។

ក្រុមហ៊ុន Huawei បាននិយាយថាមនុស្សជាង ៤​ លាននាក់បានបង្ហាញពីចំណាប់អារម្មណ៍លើ Mate XT តាមរយៈការបញ្ជាទិញជាមុន។

លោក Richard Yu នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយដោយមោទនភាពថា៖«យើងបានធ្វើការយ៉ាងលំបាកអស់រយៈពេល ៥ ឆ្នាំដើម្បីបង្កើតផលិតផលនេះដោយប្រែក្លាយអ្វីដែលបី​ដូចជាការប្រឌិតបែបវិទ្យាសាស្ត្រឱ្យ​ទៅ​ជា​ការពិត»។

Mate XT មានមុខងារ AIកម្រិតខ្ពស់រួមទាំងការសង្ខេបអត្ថបទ ការបកប្រែ និងជម្រើសកែរូបថត។មុខងារទាំងនេះត្រូវបានបំពាក់ដោយបន្ទះឈីប Kylin របស់ក្រុមហ៊ុនHuaweiផ្ទាល់។ទូរសព្ទនេះមានពណ៌ក្រហម និងខ្មៅ ជាមួយនឹងអេក្រង់ទំហំ 10.2អ៊ីញ និងតួខ្លួនស្តើង 3.6mm។វាក៏រួមបញ្ចូលផងដែរនូវឯកសារភ្ជាប់ក្តារចុចទំហំប៉ុនហោប៉ៅ។ តម្លៃចាប់ផ្តើមពី ១៩៩៩៩យន់ (២៨០០ដុល្លារ) ជាមួយនឹងម៉ូដែលដែលមានតម្លៃកាន់តែ​ថ្លៃ សម្រាប់​ជម្រើស​ទំហំផ្ទុកទិន្ន័យ​កាន់តែធំ។

ទូរសព្ទ​ថ្មី Mate XT ប្រជែងនឹង​ iPhone16របស់ Appleដែល​ត្រូវ​បាន​អ្នក​ប្រើ​ចិន​ខ្លះ​រិះគន់​ថា​ខ្វះ​មុខងារAIខ្លាំង។កម្មវិធី AI ថ្មីរបស់ Apple នឹងមិនមានជាភាសាចិនទេរហូតដល់ឆ្នាំក្រោយ ដែលបណ្តាលឱ្យអ្នកប្រើប្រាស់មួយចំនួនចោទសួរពីតម្លៃ និងសមត្ថភាពរបស់iPhone។

ខណៈពេលដែលក្រុមហ៊ុន Huawei ត្រូវបានរងផលប៉ះពាល់ដោយការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកHuaweiបានការត្រឡប់មកវិញយ៉ាងខ្លាំងកាលពីឆ្នាំមុនតាមរយៈ​ការបើកដំណើរការទូរស័ព្ទកម្រិតខ្ពស់ដោយប្រើបន្ទះឈីបក្នុងស្រុករបស់ខ្លួន។

Mate XT ថ្មីនេះបង្ហាញថាHuaweiនៅតែជាក្រុមហ៊ុនយក្សនាំមុខគេខាងបច្ចេកវិទ្យាទោះបីជាតម្លៃខ្ពស់របស់វាអាចនឹងនាំ​ធ្វើ​ឱ្យការលក់មានកម្រិត​ក៏ដោយ។

ទីផ្សារទូរសព្ទដែលអាចបត់បានកំពុងកើនឡើង ហើយបច្ចុប្បន្ន Huaweiគឺជាអ្នកនាំមុខគេដែលមានចំណែកទីផ្សារ២៧,៥​%។ទោះបីជាបែបនេះក៏ដោយ ទូរសព្ទដែលអាចបត់បាននៅតែតំណាងឱ្យផ្នែកដ៏​​តូចមួយនៃទីផ្សារស្មាតហ្វូនទាំងមូល៕​

ប្រភព៖ NYPOST

អត្ថបទពេញនិយម

កីឡាការិនីចំបាប់ស្ត្រីទី១របស់សិង្ហបុរីប្តេជ្ញាមិនរាថយលើសង្វៀន

ចិនសាងសង់ថាមពលកកើតឡើងវិញ បរិមាណទ្វេដង ច្រើនជាងប្រទេសទាំងអស់នៃពិភពលោករួមបញ្ចូលគ្នា

យកក្រោលគោបង្រៀនសិស្ស រហូតបង្កើតជាសាលាសហគមន៍ បង្រៀនសិស្សមិនយកប្រាក់

អ្នកស្រី គឹម ស្រៀង បន្តមរតកដូនតា ផលិតតំណាប់ពីផ្លែក្រូចសើច និងវល្លិបណ្តូលពេជ្រ

ក្រុមហ៊ុននៅកម្ពុជា បកស្រាយករណីដបទារក Philips Avent លេចមីក្រូប្លាស្ទិក