ជីវិត និង សង្គម

ទន្តបណ្ឌិត សៀ សុងឡាយ៖ ការដាំបង្គោលធ្មេញក្នុងឆ្អឹង មានអត្ថប្រយោជន៍ និងពុំមានគ្រោះថ្នាក់ឡើយ

October 22, 2024
ថិញ រិទ្ធី
Heading
Option 1

ភ្នំពេញៈ ការដាំបង្គោលធ្មេញក្នុងឆ្អឹង គឺជាការវះកាត់មួយដែលដាក់បង្គោលធ្មេញដាំចូលក្នុងឆ្អឹង ដែលបង្គោលនេះ ជាចន្ទល់សម្រាប់ការដាក់ធ្មេញ។ ​ការដាំបង្គោលធ្មេញក្នុងឆ្អឹងនេះ បានធ្វើឱ្យអ្នកមានបញ្ហាធ្មេញខូចមានអារម្មណ៍​​ភ័យ​ខ្លាចក្នុងការព្យាបាល ប៉ុន្តែ​លោក សៀ សុងឡាយ ទន្តបណ្ឌិតនៃពេទ្យធ្មេញស៊ឹមទ្រីបានអះអាង ប្រាប់សារព័ត៌មាន SR Digital Media ថា ការដាំបង្គោលធ្មេញក្នុងឆ្អឹង ពុំមានគ្រោះថ្នាក់ និងមានអត្ថប្រយោជន៍ជាច្រើន។

ទន្តបណ្ឌិត សៀ សុងឡាយ រៀបរាប់ពីអត្ថប្រយោជន៍នៃការដាក់បង្គោលធ្មេញថា៖ «បើធ្មេញខូច១ គ្រាប់អាចដាក់១គ្រាប់ បើខូច២គ្រាប់អាចដាក់បាន២គ្រាប់ ព្រោះយើងដាំបង្គោលតាមធ្មេញខូច វាមិនប៉ះពាល់ដល់ធ្មេញជិតខាងហើយធ្មេញនេះ មានសភាពរឹងមាំ មួយទៀតពេលយើងញ៉ាំអី ងាយស្រួលទំពារអាហារ មិនស្រៀវ មិនស្រគា ហើយជួយកាត់បន្ថយការស្រកឆ្អឹង ពេលមានបង្គោលអ៊ឹមផ្លែនត៍ (Implant)។ កាន់តែសំខាន់នោះ ធ្វើឲ្យធ្មេញស្អាតដូចធ្មេញធម្មជាតិ បង្កើនភាពស្រស់ស្អាតនៃមាត់ធ្មេញ ហើយអ្នកមិនចាំបាច់ដោះចេញ ដាក់ចូល ដូចធ្មេញស្និត ប្រើប្រាស់បានរយៈពេលយូរ និងងាយស្រួលថែទាំដូចធ្មេញធម្មជាតិ»។

ចំណែកផ្នែកសុវត្ថិភាពវិញ ទន្តបណ្ឌិតរូបនេះបានឱ្យដឹងថា មុននឹងធ្វើដាក់បង្គោលធ្មេញ ទន្តពេទ្យជំនាញនឹងធ្វើការថតស្កេនឆ្អឹងធ្មេញរបស់អ្នកជំងឺ តាមលក្ខណៈបច្ចេកទេស មិនតែប៉ុណ្ណោះទន្តពេទ្យជំនាញ ក៏នឹងតាមដានសុខភាពមាត់ធ្មេញ និងសុខភាពអ្នកជំងឺផងដែរ ថាអាចដាក់បង្គោលធ្មេញក្នុងឆ្អឹងបាន ឬអត់? ហើយការធ្វើបែបនេះ គឺជាការសិក្សាស្រាវជ្រាវ ដែលប្រើក្នុងវិស័យវេជ្ជសាស្ត្រយូរមកហើយ។

លោក អ៊ឹង សិលា ដែលបានដាក់បង្គោលធ្មេញក្នុងឆ្អឹងរយៈពេល៤ឆ្នាំមកហើយបានឱ្យដឹងថា ធ្មេញរបស់លោកដែលដាក់បង្គោលក្នុងឆ្អឹងនោះពុំមានបញ្ហាអ្វីឡើយ ធ្មេញមានសភាពសស្អាត និងងាយស្រួលក្នុងការទំពារអាហារ ដូចធ្មេញធម្មជាតិដូច្នោះដែរ ប៉ុន្តែត្រូវការពារផងដែរដូចជា មិនត្រូវផឹកទឹកត្រជាក់ពេក ឬក្តៅពេក និងមិនត្រូវទំពារអាហាររឹងៗ ព្រោះអាចមានបញ្ហាប៉ះពាល់ទៅដល់បង្គោលធ្មេញ។  

ជាមួយគ្នានេះ លោក សិលា បានលើកទឹកចិត្តដល់អ្នកដែលចង់ដាក់បង្គោលធ្មេញក្នុងឆ្អឹង គួរតែទៅជួបជាមួយ ទន្តពេទ្យជំនាញដើម្បីពិនិត្យ និងពិភាក្សា និងកុំបារម្ភពីការដាំបង្គោលធ្មេញក្នុងឆ្អឹង ព្រោះការព្យាបាល និងការដាំបង្គោលបែបនេះមានសុវត្ថិភាព៕

អត្ថបទពេញនិយម

ចិនតម្លើងសាច់ដុំលើសង្វៀន AI ជាមួយអាមេរិក ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំង ៥ នេះ

បទ «Baby MAMA» របស់ វណ្ណដា ឈរលើកំពូលតារាង YouTube

មកស្គាល់ហាងកាហ្វេល្បីទាំង៣ នៅខេត្តកែប

២១ ត្រណម តាមជំនឿតៗក្នុងរដូវកាលបុណ្យសែនក្បាលទឹក

គេងលើកោះដ៏ស្រស់ស្អាត រំលេចធម្មជាតិជុំជិត នៅពាមសេ្នហ៍រីស៊ត