ចំណេះដឹង

ក្រូចឆ្មាជួយបំបាត់ក្លិនក្លៀក បានយ៉ាងមានប្រសិទ្ធភាព

August 6, 2024
វង់ អូន
Heading
Option 1

បញ្ហា​ក្លិន​ក្លៀក គឺជា​កង្វល់​សម្រាប់​មនុ​ស្ស​ទូទៅខណៈ​ការបំបាត់​ក្លិន​រាងកាយមួយ​នេះ មាននូវ​វិធីសាស្ត្រ​ជាច្រើន ជាពិសេស​ការប្រើប្រាស់​ផលិតផល​គ្រឿងសម្អាងប៉ុន្តែ​ពេលនេះ សារព័ត៌មាន អេស​អ័​រ (SR) នឹង​បង្ហាញ​ពី​វិធី​បំបាត់​ក្លិន​ក្លៀក​តាមបែប​ធម្មជាតិដែល​ប្រក​បដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព គឺជា​ការប្រើប្រាស់​ក្រូចឆ្មា​។

​វេជ្ជបណ្ឌិត Geeta Yadav គ្រូពេទ្យ​ជំនាញ​ខាង​សើ​ស្បែកនៅ​សាកលវិទ្យាល័យ Toronto, Johns Hopkins បានឱ្យដឹងថា ក្លិន​ក្លៀកគឺ​កើតឡើង​ដោយ​បាក់តេរី​នៅក្នុង​ញើស ដែល​វា​លូតលាស់​បំបែក​ខ្លួនហើយ​បង្កើតបានជា​ក្លិន​មិនល្អ ចំណែក​ក្រូចឆ្មា មាន​អាស៊ីត alpha-hydroxy ប្រឆាំងនឹង​បាក់តេរីដូច្នេះ អាស៊ីត​នៃ​ក្រូចឆ្មា អាច​សម្លាប់​បាក់តេរី​ដែល​បង្ក​ក្លិន​បាន​។

​ខាងក្រោម​នេះ​គឺជា​របៀប​នៃ​ការប្រើប្រាស់​ក្រូចឆ្មា​ក្នុងការ​បំបាត់​ក្លិន​ខ្លួន​៖

​ក្រូចឆ្មា​ស្រស់​៖ កាត់​ក្រូចឆ្មារ​ស្រស់​ជា​ចំនិតហើយ​យក​វា​ជូត​លើ​សាច់​ក្លៀក​របស់​អ្នក ត្រូវ​ប្រាកដថា​អ្នក​បាន​ជូត​លើ​រង្វង់​ក្លៀក​ទាំងមូលហើយទុកឱ្យ​វា​ស្ងួត​រយៈពេល​ ១៥​នាទី មុនពេល​អ្នក​ងូតទឹក​លាង​សម្អាត​វា​ចេញ។ វិធី​នេះ​អាចធ្វើ​ជាប្រចាំ​ថ្ងៃ​ និង​ទទួលបាន​ផល​ល្អ​ជាទី​គាប់ចិត្ត​។​

ស្ព្រា​យ​ទឹកក្រូច​ឆ្មា​៖ សម្រាប់​អ្នក​ដែលមាន​ស្បែក​ងាយ​ប្រតិកម្មការ​លាយ​ទឹក​ក្រូចឆ្មា​ជាមួយ​ទឹក​បន្តិច​អាច​កាត់បន្ថយ​ការ​រលា​កបាន​។ លាយ​ទឹក​ក្រូចឆ្មារ និង​ទឹក​ធម្មតា​ក្នុង​ដប រួច​បាញ់​លើ​សាច់​ក្លៀក​ឱ្យសព្វរួច​ទុកអោយ​ស្ងួត ចាំ​ស្លៀកពាក់​ធម្មតា​។ វិធី​នេះ​គួ​តែ​អនុវត្ត​ជាប្រចាំ​ថ្ងៃ នោះ​អ្នក​នឹង​មាន​អារ​ម្ម​ណ៏​ថា​ទោះជា​បែកញើស​យ៉ាងណា​ក៏​មិនមាន​ភាយ​ក្លិន​មិនល្អ​មកដល់​ច្រមុះ​អ្នក​ដែរ​។​

ទឹកក្រូច​ឆ្មា និង​ម្សៅ Baking Soda Paste៖ ការលាយ​ទឹក​ក្រូចឆ្មារ​ជាមួយ baking soda ដើម្បី​បង្កើតជា​ម្សៅ​បិទ​លើ​ក្លៀក​។ លាប​ល្បាយ​នេះ​លើ​ក្លៀក​របស់​អ្នក រួច​ទុកចោល​២០​នាទី​ មុននឹង​លាង​សម្អាត​ចេញ​។ ការរួមបញ្ចូល​គ្នា​នេះ​មិន​ត្រឹមតែ​កម្ចាត់​បាក់តេរី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ស្រូបយក​សំណើម​ទៀតផង​។ វិធី​នេះ​អ្នក​អាចធ្វើ​ ២ ឬ ៣​ដង​ក្នុង​មួ​យស​ប្តា​ហ៏ មុនពេល​អ្នក​ងូតទឹក នោះ​ប្រសិទ្ធភាព​កាន់តែ​ឆាប់​បាន​ទទួលផល​៕​

អត្ថបទពេញនិយម

ទស្សនាត្រីប្លែកៗ សត្វព្រៃ និងល្មូនដ៏កម្រ នៅ Angkor Wildlife & Aquarium

អត្ថប្រយោជន៍៣សំខាន់ របស់ប្រទាលកន្ទុយក្រពើ

យុវជនកូរ៉េខាងត្បូងលែងចង់ឈោងចាប់អាជីពជាតារាចម្រៀង K-pop ដូចពីមុន

វិស្វករសំណង់បែកគំនិតចិញ្ចឹមក្តាមថ្មក្នុងប្រអប់រកចំណូលបានខ្ទង់ម៉ឺនដុល្លារ

ចំណាយលុយជិត៣លានដុល្លារ បង្កើតសួនផ្កាខ្នាតយក្សរូបផ្ការំដួលដ៏ស្រស់ស្អាត បង្អួត ខ្លួនលើទឹកដីសៀមរាប