ចំណេះដឹង

អ្នកជំនាញណែនាំ ៣ ចំណុច ដោយសារមនុស្សច្រើនណាស់ផឹកកាហ្វេមិនបានត្រឹមត្រូវ

September 25, 2024
August Stella
Heading
Option 1

កាហ្វេ ​គឺ​ជា​​​ទម្លាប់​ពេលព្រឹករបស់មនុស្ស​​ជាច្រើន មិន​ថា​ការ​​​ឆុង​ផឹក​​នៅផ្ទះឬ​ទិញ​តាមផ្លូវ​ទៅ​កន្លែង​ធ្វើការ​នោះ​ទេ។​ ប៉ុន្តែ​មិនប្រាកដ​ថា​អ្នក​ផឹកកាហ្វេ​រាល់ថ្ងៃ សុទ្ធតែ​អាច​ដាស់ខួរក្បាល​ឱ្យ​បង្កើន​ប្រសិទ្ធភាព​​ការងារ​នោះទេ។

យោង​តាមការ​ស្ទាបស្ទង់មតិ​របស់ Cinch Home Services ដែល​បាន​និយាយ​ទៅកាន់​អ្នក​ផឹក​កាហ្វេ​ជាង ១០០០​​​នាក់​​នៅ​​សហរដ្ឋអាមេរិក​គួប​ផ្សំ​នឹង​ការ​សម្ភាស​ CNBC Make It ​​ជាមួយ​ជំនាញ​ផ្នែក​​​កាហ្វេ និង​អ្នកជំនាញ​ផលិតភាព ខាង​ក្រោម​នេះ​ជា​​របៀបណែនាំ​​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​ពែង​​​កាហ្វេ​​របស់​អ្នករាល់​ព្រឹក។​

១. កុំ​ផឹក​កាហ្វេ​ភ្លាមៗ​នៅពេល​អ្នក​ភ្ញាក់​

ក្លិន​កាហ្វេ​ឈ្ងុយ អាចផ្ដល់ភាពស្រស់ស្រាយដល់​អ្នក​ក្រោក​ពីដំណេកពេកព្រឹក​​តែ​​​ការផឹក​កាហ្វេ​ភ្លាមៗ​បន្ទាប់ពី​បើក​ភ្នែក ​អាច​កាត់បន្ថយ​កម្រិត​ថាមពល​ធម្មជាតិ​នៃ​​រាងកាយ​របស់​អ្នក​។​

​អ្នកជំនាញ​ផ្នែក​គ្រប់គ្រង និង​អាកប្បកិរិយា លោក Daniel Pink បាន​ពិនិត្យមើល​វិទ្យាសាស្ត្រ​នៃ​ពេលវេលានិង​របៀប​ដែលកាហ្វេ​​អាច​ប៉ះពាល់​ដល់​ផលិតភាព​របស់​យើង​។

នៅក្នុង​សៀវភៅ​របស់គាត់​ដែលមាន​ចំណងជើង​ថា “When: The Scientific Secrets of Perfect Timing” លោក Pink បាន​កត់សម្គាល់ថា ដោយ​ផ្អែកលើ​ការស្រាវជ្រាវ​ពី​ការសិក្សា​ជាច្រើន​ថាពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​ការផឹក​កាហ្វេ​កែវ​ដំបូង​របស់​អ្នក​គឺ​ប្រហែល ៦០-៩០ នាទី​បន្ទាប់ពី​អ្នក​ភ្ញាក់​ពី​គេង​។នោះ​ដោយសារតែ​ជាតិ​កាហ្វេ​អ៊ី​ន​រំខាន​ដល់​ការផលិត cortisol ដែលជា​អរ​ម៉ូ​ន​ដែល​ផ្តល់​សញ្ញា​ឱ្យ​រាងកាយ​របស់​អ្នក​ភ្ញាក់និងប្រតិកម្ម​​ឆ្លើយតប។ យោងតាម​ការស្រាវជ្រាវ​នេះ ជាធម្មតា​​កម្រិត cortisol ឡើងខ្ពស់នៅម៉ោងខ្ទង់​ ៨:៣០ព្រឹក​។​

​២. ​ជ្រើសរើស​គ្រឿងផ្សំ​ត្រឹមត្រូវ​

​គ្រាប់​កាហ្វេ​មាន​កម្រិត​ជាតិ​កាហ្វេ​អ៊ី​ន​ខុសៗ​គ្នា អាស្រ័យទៅលើ​របៀបលីង​។ប្រសិនបើ​អ្នកមាន​អារម្មណ៍​ងងុយ​ ស្ពឹក បើកភ្នែកពុំរួច​ហើយ​កំពុង​ស្វែងរក​ការជំរុញ​ថាមពល​ខ្លាំង​ជាង​មុន សូម​ទៅរក​កាហ្វេ​ដែលមាន​ស្លា​កថា"​ light roast ​" ឬ​គ្រាប់កាហ្វេ​លីង​ស្ទើរ។ នេះ​បើយោង​តាម​​លោក Mike Balderrama អ្នក​ជំនាញ​ប្រចាំ​តំបន់​សម្រាប់Counter Culture Coffee បាន​​ណែនាំ​។

លោក​​បាន​​ពន្យល់ថា​៖ «​ពេល​អ្នក​លីង​កាហ្វេកាន់តែ​យូរកាន់តែ​ឡើង​គ្រាប់ខ្មៅ ​ជាតិ​កាហ្វេ​អ៊ី​ន​កាន់តែ​ដុត​អស់​។​

​ប៉ុន្តែ​កាហ្វេ​ក៏ពឹងផ្អែក​លើ​គ្រឿងផ្សំ​សំខាន់​មួយទៀត​គឺ ទឹក​។

លោក​​និយាយថា៖ «ជាង ៩៨% នៃ​កាហ្វេ​​​មួយ​ពែង​គឺជា​ទឹកដូច្នេះ​ប្រសិនបើ​ប្រើទឹកមិនល្អ​ វា​បី​ដូចជា​អ្នក​ផឹក​កាហ្វេ​​​មិន​ល្អ​​ដូចគ្នា»។

មិន​ថា​អ្នក​កំពុង​ធ្វើ​ភេសជ្ជៈ​ត្រជាក់ ឬ​កាហ្វេ​ក្តៅ​ទេ លោកណែនាំថា៖ «​ត្រូវ​ប្រាកដថា​ទឹក​ដែល​អ្នក​កំពុង​ដាក់​ក្នុង​ភេសជ្ជៈ​របស់​អ្នកសូម្បីតែ​ដុំ​ទឹកកក​នៅក្នុង​កាហ្វេ​ទឹកកក​របស់​អ្នក​ ត្រូវ​ធ្វើការ​ចម្រោះ​ឱ្យ​ស្អាត​​ព្រោះ​វា​នឹងធ្វើ​ឱ្យ​​​គុណភាពកាហ្វេ​របស់​អ្នក​ល្អ​ទៅតាមហ្នឹងដែរ»​​។​

២. សាកល្បងគេងថ្ងៃ + កាហ្វេ "nappucino"

​កាហ្វេ និង​ការ​គេ​ថ្ងៃ បើអនុវត្ត​​​រួមគ្នា ​វា​អាចបង្កើន​​ស្មារតី​និង​ប្រសិទ្ធភាព​ការងារ។ ការសិក្សា​នៅ​ប្រទេស​អង់គ្លេស និង​ជប៉ុន​បាន​បង្ហាញថាប្រសិនបើ​អ្នក​ផឹក​កាហ្វេ​ភ្លាមៗ​មុនពេលគេង​ថ្ងៃ ២០​នាទី នោះ​អ្នក​អាច​ផ្តោតអារម្មណ៍​លើ​ការងារ​បាន​ប្រសើរ​ត្រឹមតែ​គេ​ថ្ងៃឬ​ត្រឹមតែ​ផឹកកាហ្វេមួយពែង។​

​វិទ្យាសាស្ត្រ​នៅ​ពីក្រោយ​ការគេង​ថ្ងៃនិង​ផឹកកាហ្វេ​​គឺ​សាមញ្ញងាយយល់។ ការ​គេង​កាត់បន្ថយ​បរិមាណ​នៃ​សារធាតុ adenosine ជា​សារធាតុ​គីមី​ដែល​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​អស់កម្លាំង​នៅក្នុង​ខួរក្បាលនិង​រាងកាយ​របស់​អ្នក​។ ជាតិ​កាហ្វេ​អ៊ី​ន​ដែល​ត្រូវ​ចំណាយពេល​ប្រហែល ២០​នាទី​ក្នុងការ​ទប់ស្កាត់ ​adenosine។​ ដូច្នេះ​បើ​ផឹកកាហ្វេ​មុនគេង​ថ្ងៃ វាស្មើ​នឹង ២០​នាទី​ល្មមពេលអ្នកក្រោកឡើង​​មាន​បរិមាណ​​ adenosineទាប​នៅក្នុង​ប្រព័ន្ធ​រាងកាយហើយ​កាហ្វេ​ក៏​ចាប់ផ្ដើម​ជ្រាប​ប្រសិទ្ធភាព​។ ដូច្នេះ​វា​ធ្វើឱ្យកាហ្វេ​អាចបង្កើនស្មារតី​​ឱ្យ​អ្នក​បានប្រសើរជាង​មុន៕

អត្ថបទពេញនិយម

ការឡើងទម្ងន់ក្នុងរដូវកាលឈប់សម្រាកបុណ្យទាន គឺជារឿងធម្មតា?

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក ) ដឹកនាំអ្នកសារព័ត៌មានជាង ៣៧ ស្ថាប័ន ចុះផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍខេត្តពោធិ៍សាត់

តារា Mukbang ចិនម្នាក់ ស្លាប់ក្នុងអំឡុងពេលផ្សាយផ្ទាល់

កុមារមើលទូរសព្ទ និងកុំព្យូទ័រច្រើន ធ្វើឱ្យសុខាភាពមិនប្រក្រតី

«ម្លប់បៃតង» ល្បីមាន់ដុតទឹកឃ្មុំ ទីលម្ហែសមបំណងអ្នកចូលចិត្តទេសភាពស្ងប់ស្ងាត់