ចំណេះដឹង

អ្នកកើតខែសីហា ត្រូវនឹងតារានិករ Leo តើអ្នកមានចរិតលក្ខណៈបែបណា?

October 22, 2024
វង់ អូន
Heading
Option 1

តារនិករមានចំនួន 12 ដែលត្រូវបានគេប្រើប្រាស់ក្នុងហោរាសាស្រ្តបែបវិទ្យាសាស្រ្ត (astrology) ដើម្បីពណ៌នាចរិតលក្ខណៈនិងសំណាងរបស់មនុស្សម្នាក់ៗ ហើយតារានិករទាំងអស់នេះ  ក៏ត្រូវបានបែងចែកតាមខែ និងថ្ងៃកំណើត។

អត្ថបទនេះសារព័ត៌មាន អេសអ័រ (SR) នឹងរៀបរាប់ពីអត្តចរិតដ៏អស្ចារ្យរបស់តារានិករ​ Leo ដែលជាតារានិករ ស្ថិតនៅក្នុងខែសីហានេះតែម្តង៖

ភាពជាអ្នកដឹកនាំ:  តារានិករ Leo តែងតែសប្បាយចិត្តក្នុងការទទួលយកតួនាទីជាអ្នកដឹកនាំ។ ពួកគេមានទំនុកចិត្ត និងសេចក្តីប្រាថ្នា ដែលធ្វើឱ្យគេក្លាយជាអ្នកដែលមានគេគោរព អនុវត្តតាម និងជាគម្រូ។ ពួកគេចូលចិត្តកាន់តំណែងដែលមានភាពទទួលខុសត្រូវ និងជាមនុស្សឧស្សាហ៍ព្យាយាម ហើយចាប់ផ្តើមធ្វើគម្រោងថ្មីៗ។

ភាពលេចធ្លោ: Leo ជាមនុស្សដែលមានការយកចិត្តទុកដាក់ និងចាប់អារម្មណ៍ខ្ពស់ពីមនុស្សជុំវិញខ្លួន។ ពួកគេចូលចិត្តធ្វើអ្វីដែលនាំឱ្យអ្នកផងទាក់ចិត្តនិងចូលចិត្តបង្ហាញមានវត្តមាននៅកណ្តាលឆាក ដើម្បីឱ្យមានការកោតសរសើរនិងស្រឡាញ់ពេញចិត្ត។

ភាពសប្បុរស: Leo ជាអ្នកមានចិត្តសប្បុរស ឧស្សាហ៍មានចិត្តឧបត្ថម្ភ និងជួយគេដោយឥតលាក់លៀម។ គេឆាប់ជួយ និងឧបត្ថម្ភអ្នកដែលត្រូវការជំនួយ អ្នកក្រខ្សត់  ហើយទង្វើទាំងនោះ​ គឺធ្វើចេញពីចិត្តដោយ គ្មានការរំពឹងពីការតបស្នងមកវិញ។

ភាពក្លាហាន: ការប្រឈមមុខនឹងបញ្ហាផ្សេងៗមិនធ្វើឱ្យ Leo​ ខកចិត្តនិងរាថយឡើយ។ ពួកគេមាន សតិ និងសម្បជញ្ញៈ ជាធំ ដើម្បីទទួលយកគ្រប់ការប្រឈម និងអាចទទួលយកបាន​ ទោះបីជាមានបញ្ហាធំដុំយ៉ាងណាក៏ដោយ។

ចំណង់ចំណូលចិត្ត: Leo មានចំណង់ចំណូលចិត្តខ្ពស់ ហើយគេតែងតែ ស្វែងរកអ្វីដែលអាចធ្វើឱ្យជីវិតពួកគេសប្បាយចិត្ត និងមានន័យ។ ពួកគេធ្វើអ្វីៗដោយបញ្ចេញចិត្តស្មោះ និងមិនងាយបោះបង់នូវគោលដៅរបស់ខ្លួនងាយៗនោះទេ។

ឯករាជ្យភាព: Leo គឺជាមនុស្សដែលមានឯករាជ្យខ្ពស់ និងចូលចិត្តសម្រេចបានអ្វីៗដោយខ្លួនឯង។ ពួកគេចូលចិត្តភាពដឹកនាំផ្លូវផ្ទាល់ខ្លួន និងមានចំណាប់អារម្មណ៍ក្នុងការរកស៊ី និងធ្វើអ្វីដែលគេជឿជាក់ថាជាផ្លូវល្អ។

ភាពស្មោះត្រង់: Leo មានភាពស្មោះត្រង់ចំពោះគោលការណ៍របស់ខ្លួន និងមានចំណាប់អារម្មណ៍ ក្នុងការរក្សាគុណតម្លៃ និងច្បាប់ក្រម។ ពួកគេទទួលបានការគោរពពីអ្នកផ្សេងដោយសារតែភាពស្មោះត្រង់នេះឯង។

ភាពស្រស់ស្រាយ: Leo ចូលចិត្តការសប្បាយរៀងរាល់ថ្ងៃ និងបរិយាកាសសប្បាយៗ។  ពួកគេទទួលយកជីវិតដោយការគិតវិជ្ជមាន និងមើលឃើញអ្វីៗក្នុងផ្លូវកណ្តាល។

ខាងលើនេះគឺជាចំនុចពិសេសៗ នៃចរិតលក្ខណៈរបស់តារានិករ Leo ប្រាប់ Admin ផង តើអ្នកដែលកំពុងអានមានចំនុចពិសេសៗ ប៉ុន្មានចំនុចដែរ?

អត្ថបទពេញនិយម

ពលរដ្ឋចាត់ទុក «ទិវាឪពុក» ជាថ្ងៃដឹងគុណ និងចែករំលែកក្តីស្រឡាញ់ក្នុងសង្គម

លោក អ៊ុំ ប៊ុនរ៉េត សម្រេចបេសកកម្មជិះម៉ូតូម្នាក់ឯងជាង ២៩០០០ គីឡូម៉ែត រៃអង្គាសថវិកា ៦៤០០០ ដុល្លារជូនមូលនិធិគន្ធបុប្ផា

មិនថានៅកម្ពុជា ឬពិភពលោក ម៉ូដខោអាវកាលពីជាង ២០ឆ្នាំមុន ប្រែក្លាយជាហ្វេសសិនទាន់សម័យជាថ្មីម្ដងទៀត

តន្ត្រីករនៅតាកែវ បើកសិប្បកម្ម និងខិតខំធ្វើវីដេអូ «ជួយថែរក្សាឧបករណ៍ភ្លេងខ្មែរ»

ពិតទេសត្វថ្លែនមានពិស?