ចំណេះដឹង

តើរលកកម្តៅពិភពលោក នឹងថយចុះ ឬកើនឡើងនាពេលអនាគត?

June 11, 2024
សួស យ៉ាមី
Heading
Option 1

បណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផង បានរងនូវរលកកម្តៅក្តៅខ្លាំង២ឆ្នាំជាប់គ្នា គឺឆ្នាំ២០២៣ និងឆ្នាំ២០២៤។ ជាមួយគ្នានេះ កំណត់ត្រាថ្មីបានចាត់ទុកថា ខែមេសា ឆ្នាំ២០២៤ គឺជាខែក្តៅបំផុត ក្នុងប្រវត្តិសាស្ត្រ ដោយសីតុណ្ហភាពកើនចន្លោះពី៤០°C ដល់ ៤៥°C។ការកើនឡើងនៃរលកកម្តៅ ខុសពីធម្មតានេះ បានធ្វើឱ្យមនុស្សរាប់លាននាក់នៅទូទាំងអាស៊ីអាគ្នេយ៍ជួបនឹងបញ្ហាលំបាក សាលារៀនបង្ខំបិទទ្វារ និងគំរាមកំហែងដល់សុខភាពសាធារណៈ។

អ្នកវិទ្យាសាស្ត្រមកពីសហភាពអ៊ឺរ៉ុប EU'sCopernicus Climate Change Service កាលពីខែមីនា បាននិយាយថាឆ្នាំ2024 ជាឆ្នាំក្តៅបំផុតដែលរាប់ចាប់ពីឆ្នាំ1940មក ហើយសីតុណ្ហភាពបានកើនចំនួន1.5 អង្សារសេ។ ទន្ទឹមនឹងនេះសីតុណ្ហភាព​របស់​ផែន​ដី ​អាច​នឹង​មាន​ការ​កើនឡើងបន្ថែមទៀតនាចុង​សតវត្ស​ទី​២១​ប្រមាណចន្លោះពី​ 1,5 ទៅ 5,8អង្សារសេ។

ការព្យាករណ៍នេះបានបង្ហាញថា អាកាសធាតុក្តៅរបស់ពិភពលោកនឹងមិនថមថយចុះនោះឡើយ។ ការ​ឡើងកម្តៅផែនដីនេះ ក៏នឹងផ្តល់ផលប៉ះពាល់​ដ៏ធ្ងន់ធ្ងរ​ផ្សេងទៀត​ជាពិសេស​បាតុភូតធម្មជាតិ​ប្លែកៗ និងការប្រែប្រួលអាកាសធាតុដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ ព្យុះសង្ឃារានិងអគ្គិភ័យ ។ល។

អ្នក​វិទ្យាសាស្រ្ត​ខាងអាកាសធាតុ​បានបញ្ជាក់ថាកត្តាដែលធ្វើ​ឱ្យភពផែនដីកើនកម្តៅ គឺបណ្តាលមកពី ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ​ដែល​បង្ក​ឡើង​ដោយ​សកម្មភាព​មនុស្ស​ទៅ​ក្នុង​បរិយាកាស។ឧស្ម័ន​ទាំងនោះ​រួមមាន​ដូចជា​ ឧស្ម័ន​កាបូនិក (CO2)នីត្រួស​អុកស៊ីត (N2O)CFCs និង​មេតាន។

​​ឧស្ម័ន​កាបូនិក មាន​ប្រភព​​ចម្បង​​ចេញ​ពី​គ្រឿង​ម៉ាស៊ីន​ដែល​ដើរ​ដោយ​ប្រេងនិង​ធ្យូងថ្ម ដូចជា ​គ្រឿងម៉ាស៊ីន​ក្នុង​វិស័យ​ឧស្សាហកម្ម​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម ម៉ាស៊ីន​យានយន្ត។ការ​កាប់បំផ្លាញ​ព្រៃឈើ​ក៏​ជា​ដើមហេតុ​ដែល​នាំ​ឲ្យ​​ឧស្ម័ន​កាបូនិក​នៅ​ក្នុង​បរិយាកាស​កើនឡើង​ផងដែរ។បរិមាណឧស្ម័ន​កាបូនិក នឹងមាន​ការ​កើនឡើង​នៅពេល​បរិមាណ​ព្រៃ​ឈើ​មាន​ការ​ថយ​ចុះ ព្រោះ​ថា​ដើមឈើ​គឺជា​ភ្នាក់ងារ​ស្រូប​យក​ឧស្ម័ន​កាបូនិក​ទាំង​នោះ​ ដោយ​បញ្ចេញ​មក​វិញ​នូវ​អុកស៊ីសែន។ចំណែក​ឯ​សកម្មភាពកសិកម្ម​​វិញ គឺ​ជាប្រភព​ចម្បង​នៃ​ការ​បញ្ចេញ​ឧស្ម័ន​មេតាន៕

អត្ថបទពេញនិយម

ប្រហុកអង្ក្រង អ្នកបាត់ដំបង ទទួលបានការគាំទ្រច្រើន មួយថ្ងៃផលិតបាន ១០០គីឡូក្រាម

ក្រុមយុវជន សប្បាយរីករាយហែទីងមោង ក្នុងពិធីហែទៀនវស្សា នៅស្រុកស្អាង

កុមារានីហ្សេរីយ៉ាកើតនៅកម្ពុជា ប្រាថ្នាសញ្ជាតិខ្មែរ តំណាងកម្ពុជាដណ្ដើមពាន បាល់ទាត់ធំៗនៅបរទេស

ជាងចម្លាក់ជាង ៤០ឆ្នាំបន្តច្នៃប្រាក់ស្ពាន់ជាវត្ថុសិល្បៈដ៏រស់រវើកតម្លៃចាប់ពីខ្ទង់រយដល់ម៉ឺនដុល្លារ

Cinnamoroll តុក្កតាដ៏ពេញនិយមជាងគេក្នុងត្រកូល Sanrio ប្រចាំឆ្នាំ ២០២៤