ជីវិត និង សង្គម

ឈឿង ល្វៃ៖ «ក្រុមជម្រើសជាតិ ត្រូវសិក្សាបន្ថែមពីចម្លាក់ក្បាច់គុនបុរាណខ្មែរនៅអង្គរ»

September 5, 2024
SR Digital Content Creator
Heading
Option 1

កីឡាករជើង​ខ្លាំងមាន​រហស្សនាម «នាគខ្មៅ» ឈឿង ល្វៃបាន​ស្នើ​ឱ្យ​កីឡាករ កីឡាការិនី​កម្ពុជា ជាពិសេស​ក្រុមអត្តពលិក​​ជម្រើសជាតិ​ប្រដាល់​គុនខ្មែរគួរ​ណាស់ចុះ​ទៅ​សិក្សាបន្ថែម​ពី​សាវតារ ខ្លឹមសារ និង​ប្រវត្តិពិត​នៃ​​ចម្លាក់​ក្បាច់គុន​បុរាណ​ខ្មែរដែល​បាន​ឆ្លាក់​នៅ​តាមជញ្ជាំងប្រាសាទ​នានា នៅ​តំបន់​អង្គរ ក្នុង​ខេត្ត​សៀម​រាប។

ការ​លើក​ឡើង​បែប​នេះ​របស់​ ឈឿង ល្វៃ ត្រូវបាន​ធ្វើ​ឡើងបន្ទាប់ពី​រូប​គេ រួមជាមួយ​កីឡាករ លន បញ្ញា កីឡាការិនី ទូច ចាន់វត្តី និងកីឡាការិនី ឆា ចាន់ដេងរួមទាំង​ក្រុមគុន​ល្បក្កតោ បាន​​ចុះ​ទៅ​មើល​ដោយ​ផ្ទាល់ពី​សាវតារនិង​ប្រវត្តិ​ក្បាច់​គុនបុរាណ​ខ្មែរ នៅ​លើជញ្ជាំង​ប្រាសាទ​នានា ក្នុង​តំបន់​អង្គរក្នុង​កម្មវិធី «​ដំណើរទស្សនកិច្ចគុនខ្មែរទៅ​​កាន់តំបន់ប្រវត្តិសាស្ត្រអង្គរ»ដែល​រៀបចំ​ឡើង​ដោយអគ្គនាយកដ្ឋានកីឡា​​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡាកាលពី​ថ្ងៃទី​២៧ ដល់​ទី​២៩ ខែសីហា ឆ្នាំ​២០២៤។

រូបភាព៖ ឈន ណន

បើទោះបីជា ឈឿង ល្វៃមានបច្ចេក​ទេស​ប្រកួត​ល្អនិងមានជំនាញ​អាច​ផ្តួល​ដៃគូ​ប្រកួត​ឱ្យ​សន្លប់​ទាំងការ​ប្រើ​កណ្តាប់ដៃ ជង្គង់ ទាត់ជាពិសេស​ការ​​​ប្រើក្បាច់​​កែង​ប៉ុន្តែ​កីឡាករ​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ​រូប​នេះ បានអះអាង​ថាការ​ចុះ​ទៅ​ស្វែង​យល់​បន្ថែម​ពី​ចម្លាក់​ក្បាច់គុន​បុរាណ​ខ្មែរ នៅតាម​ប្រាសាទក្នុង​តំបន់​អង្គរ វាជារឿង​ចាំចាប់ ចំពោះ​កីឡាករ កីឡាការិនី​កម្ពុជាគ្រប់​រូបជាពិសេស​ក្រុម​ជម្រើសជាតិ​ប្រដាល់​គុនខ្មែរ​តែម្តង។

ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ​២០២៣ ឈឿង ល្វៃ បានឱ្យដឹង​ថាតាម​រយៈ​​​ដំណើរទស្សនកិច្ចគុនខ្មែរទៅ​​កាន់តំបន់ប្រវត្តិសាស្ត្រអង្គរនៅ​ខេត្ត​សៀម​រាប​នេះ បាន​ធ្វើ​ឱ្យ​រូបគេមានការ​យល់​ដឹងកាន់តែ​ច្រើន​ពី​អត្ថន័យពិត​នៃ​ចម្លាក់​ក្បាច់គុន​បុរាណខ្មែរហើយ​រូបគេ នឹង​យក​ចំណេះ​ដឹង​ទាំង​នេះ ទៅ​ពង្រឹង​សមត្ថ​ភាព​ខ្លួនឯង​បន្ថែមក៏​ដូចជា​ចែក​រំលែក​បទពិសោធន៍​នេះ​ទៅ​ដល់​អ្នក​ជំនាន់​ក្រោយ៕

អត្ថបទពេញនិយម

អ្នកស្នេហាសៀវភៅត្រៀមខ្លួន! Big Bad Wolf ត្រឡប់មកវិញជាមួយសៀវភៅរាប់លានក្បាល

ការតាំងពិព័រណ៍ទោលរបស់ BTS Jungkook នឹងបើកនៅទីក្រុងសេអ៊ូល

តារា K-pop កាន់តែច្រើន សុខចិត្តចេញពីទីភ្នាក់ងារធំៗ មកចាប់យកសេរីភាពលើវិថីចម្រៀង

វិស្វករសំណង់បែកគំនិតចិញ្ចឹមក្តាមថ្មក្នុងប្រអប់រកចំណូលបានខ្ទង់ម៉ឺនដុល្លារ

«ផ្កាព្រៃរីស៊ត» ឋានសួគ៌សម្រាកលម្ហែ នៃដែនដីធម្មជាតិស្រស់បំព្រង ក្នុងស្រុកសំឡូត