ជីវិត និង សង្គម

ការញ៉ាំឈីសទាំងដុំៗច្រើនលើសកំណត់ នាំឱ្យអ្នកកើតជំងឺជាច្រើន

October 22, 2024
វង់ អូន
Heading
Option 1

ភ្នំពេញៈវីដេអូនារីខ្មែរម្នាក់ញ៉ាំឈីសទាំងដុំៗដោយមិនចំអិន ស្រោចទឹកឃ្មុំពីលើ កំពុងតែផ្ទុះខ្លាំងនៅលើបណ្តាញសង្គមតិកតុកដោយមានអ្នកចូលទស្សនាររាប់សែន​នាក់ និងមានអ្នកចូលខម្មិនត៍បង្ហាញពីចំណាប់អារម្មណ៍ចង់ញ៉ាំឈីសទាំងដុំៗដូចគ្នាផងដែរ។

​ទំនោរនៃការញ៉ាំឈីសទាំងដុំៗនេះបានកើនឡើងកាន់តែខ្លាំងដោយមានអ្នកធ្វើវីដេអូ សាកញ៉ាំឈីសទាំងដុំកាន់តែច្រើនក្នុងបណ្តាញសង្គម ប៉ុន្តែការញ៉ាំបែបនេះ អាចធ្វើឱ្យអ្នកមានបញ្ហាសុខភាពខ្ពស់ប្រសិនបើអ្នកញ៉ាំឈីសច្រើនជារៀងរាល់ថ្ងៃ ដោយមិនបានដឹងពីកម្រិត និងពេលវេលានៃការញ៉ាំ។

ក្នុងអត្ថបទនេះសារព័ត៌មានឌីជីថល SR បានដកស្រង់ពីការព្រមានអំពីហានិភ័យសុខភាពដែលអាចកើតមានឡើង ទាក់ទងនឹងការទទួលទានឈីសច្រើនលើសលប់ របស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក​៖

ឈីស ជាអាហារសម្បូរសារធាតុចិញ្ចឹមប៉ុន្តែឈីសពោរពេញទៅដោយសារធាតុខ្លាញ់ឆ្អែតខ្ពស់​ និងផ្ទុកនូវបរិមាណដ៏ច្រើននៃជាតិសូដ្យូមដែលធ្វើឱ្យអ្នកដែលទទួលទានក្នុងបរិមាណច្រើន អាចនាំឱ្យកើតជំងឺលើសឈាម ជំងឺបេះដូង និងបញ្ហាសុខភាពផ្សេងៗទៀត។

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ បានណែនាំថា ឈីស គឺសំខាន់ណាស់សម្រាប់របបអាហារប្រចាំថ្ងៃ ដែលជួយទៅដល់សុខភាពឱ្យប្រសើរផងដែរតួយ៉ាងការញ៉ាំ​ផ្លែឈើ បន្លែ ​គ្រាប់ធញ្ញជាតិ និងអាហារប្រចាំថ្ងៃ អ្នកគួរមានលាយបន្ថែមនូវឈីសតិចតួចប៉ុណ្ណោះដូច្នេះអ្នកបរិភោគ គួរដឹងពីកម្រិតឈីសដែលត្រូវបរិភោគប្រចាំថ្ងៃ។

អ្នកគួរញ៉ាំឈីសត្រឹមកម្រិត១៥ក្រាមក្នុងមួយថ្ងៃ ឬយ៉ាងច្រើនបំផុតចន្លោះពី ៣០ ទៅ ៥០ក្រាម ប៉ុណ្ណោះក្នុងមួយថ្ងៃព្រោះកម្រិតឈីសប៉ុណ្ណេះ អាចជួយឱ្យសុខភាពអ្នកល្អ ប៉ុន្តែមិនត្រូវញ៉ាំលើសពីកម្រិតខាងលើនោះឡើយ។

ជម្រើសពេលវេលាល្អបំផុតអ្នកគួរញ៉ាំឈីសពេលព្រឹកព្រលឹម ហើយសម្រាប់អ្នកដែលមិនញ៉ាំសាច់ អ្នកអាចញ៉ាំឈីស ជំនួសសាច់បាន។អ្នកគួរចៀសវាងញ៉ាំឈីសនៅពេលយប់ ព្រោះវានឹងធ្វើឱ្យក្រពះ អ្នកមានបញ្ហា គឺពិបាកក្នុងការរំលាយអាហារចំណុចមួយទៀតគឺធ្វើឱ្យអ្នកឡើងទម្ងន់។ នេះបើតាមCDC។

ដូច្នេះ យើងគួរតែសិក្សាស្វែងយល់ពីការបរិមាណឈីសក្នុងរបបអាហាររបស់អ្នកឱ្យបានត្រឹមត្រូវ  ដើម្បីជៀសនូវគ្រោះថ្នាក់សុខភាព ដោយសារតែការបរិភោគពុំបានត្រឹមត្រូវ៕

អត្ថបទពេញនិយម

លោក ផាត សុផល បង្កើតសាលាគំនូរ 3D និងភាពយន្ត បង្រៀនក្មេងជនបទ មិនយកប្រាក់

កម្មវិធី ៥០០០ ជំហានដើម្បី «កំពតស្អាត» វិលមកជាថ្មី បង្កើនស្មារតីលើកស្ទួយបរិស្ថានស្អាតនៅទឹកដីទេសចរណ៍ខេត្តកំពត

ការព្យាបាលដោយកប់ដី ប្រែក្លាយវាលខ្សាច់ស៊ីនជាំងទៅជាដែនទេសចរណ៍

អ្នកដឹកនាំភាពយន្ត ២ រូប ធ្វើឱ្យមហោស្រពភាពយន្តខ្មែរ ក្រុងឡុងប៊ិច ឈានដល់ឆ្នាំទី ១០ មានទាំង អេនជែលីណា ចូលី ជាទូតសុឆន្ទៈ

ព្រះនាង ជេនណា បដិសេធព័ត៌មានកំពុងហ្វឹកហាត់ក្លាយជាតារា K-pop នៅកូរ៉េខាងត្បូង