ចំណេះដឹង

តស់! មកដឹងពីវីតាមីនល្អៗជួយដល់សុខភាពភ្នែក

August 20, 2024
វង់ អូន
Heading
Option 1

ការថែរក្សា​សុខភាព​ភ្នែក​ឱ្យបាន​ល្អ គឺជា​កត្តា​សំខាន់​សម្រាប់​សុខុមាលភាព​ទូទៅ ហើយ​វីតាមីននិង​សារជាតិ​ចិញ្ចឹម​មួយចំនួន មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​ការមើលឃើញ និង​ការពារ​ភ្នែកពី​ជំងឺ​ផ្សេងៗ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

​ក្នុង​អត្ថបទ​នេះសារព័ត៌មាន​អេស​អ័​រ (SR News) នឹង​លើកយក​វីតាមីន​ល្អៗ សម្រាប់​ថែរក្សា​សុខភាព​ភ្នែក ដោយ​ផ្អែកលើ​ការស្រាវជ្រាវ និង​ការណែនាំ​ពី​អ្នកជំនាញ​មក​បង្ហាញ​ដូចខាងក្រោម​នេះ​៖

១ វីតាមីន A (Vitamin A)

សារៈសំខាន់​: វីតាមីន A ជា​សារធាតុ​សំខាន់​ជួយ​ដល់​មុខងារ​នៃ​កែវភ្នែកការពារ​ភ្នែក​ស្ងួត និង​ធ្វើឱ្យ​ការមើលឃើញ​នៅពេល​យប់​កាន់តែ​ប្រសើរឡើង​។ វីតាមីន A ជួយ​ការពារ​ពី​ជំងឺ night blindness និង​ជំងឺxerophthalmia ដែល​អាច​នាំឱ្យ​មនុស្ស​ខ្វាក់ភ្នែក​។​

ប្រភព​អាហារ​: វីតាមីន A ជាទូទៅ​ស្ថិតនៅក្នុង​របប​អាហារ​ដូចជា ត្រី ស៊ុត ខ្យង ស្លឹក​បាស ការ៉ុត ដំឡូងជ្វា ស្ពៃ​ខ្មៅ ខាត់ណា និង ផ្លែ​ដូងជាដើម​។​

២ វីតាមីន C (Vitamin C)

សារៈសំខាន់​: វីតាមីន C ជា​វីតាមីន​ប្រឆាំង​អុកស៊ីតកម្មដែល​ជួយ​ការពារ​កោសិកា​ភ្នែក ពី​ការខូចខាត​ដោយសារតែ​សម្ពាធ​តានតឹង និង​ភាព​ហត់នឿយ​នៃ​ការប្រើប្រាស់​កែវភ្នែក​។ វា​អាចជួយ​ការពារ​បញ្ហា​ភ្នែក​ដែល​ទាក់ទង​ជំងឺភ្នែកឡើងបាយ ឬ​ការ​មើលរូប​ភាពមិន​ច្បាស់​។​

ប្រភព​អាហារ​: វីតាមីន C ជាទូទៅ​ស្ថិតនៅក្នុង​របប​អាហារ​ដូចជា ផ្លែក្រូច ផ្លែ​ប៉ោម ក្រូចឆ្មា ផ្លែឈើ​ក្រៀម និង​អាហារ​ផ្សេងៗ​ទៀត​។​

៣​ វីតាមីន E (Vitamin E)

សារៈសំខាន់​: វីតាមីន E ជា​វីតាមីន​ប្រឆាំង​អុកស៊ីតកម្ម​ដែល​កាត់បន្ថយ​ការខូចខាត​កោសិកា​ភ្នែក​។ វា​អាចជួយ​ការពារ​ពី​ជំងឺភ្នែកឡើងបាយ ដែល​ទាក់ទង​ទៅនឹង​អាយុ​ច្រើនដែលជា​ហេតុ​ធ្វើអោយ​ភ្នែក​យើង​ព្រិល ។​

ប្រភព​អាហារ​: វីតាមីន E ជាទូទៅ​ស្ថិតនៅក្នុង​របប​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ដូចជា ស្លឹក​ជី​នាងវង​បារាំង ប្រេងដូង និង​ពោត​កំប៉ុង​ជាដើម​។​

៤ វីតាមីន B2 (Riboflavin)

សារៈសំខាន់​: វីតាមីន B2ជួយ​ការពារ​ជំងឺ​ភ្នែក ដែលជា​ទូទៅ​ការពារ​ជំងឺភ្នែកឡើងបាយនិង​មើល​មិនសូវ​ច្បាស់​។​

ប្រភព​អាហារ​: វីតាមីន B2ជាទូទៅ​ស្ថិតនៅក្នុង​របប​អាហារ​ដូចជា​ ទឹកដោះគោ សាច់ ស៊ុត គ្រាប់​ធញ្ញជាតិ ម្សៅនិង​បន្លែ​បៃតង​។

៥ វីតាមីន D (Vitamin D)

សារៈសំខាន់​: វីតាមីន D ជា​សារធាតុ​សំខាន់​សម្រាប់​ការថែរក្សា​សុខភាព​ភ្នែកនិង​ជួយ​កាត់បន្ថយ​ហានិភ័យ​ដែល​បង្ករ​ឱ្យ​កើត​ជំងឺភ្នែកឡើងបាយចំពោះ​អ្នក​ដែលមាន​អាយុ​ច្រើន​។​

ប្រភព​អាហារ​: វីតាមីន D ជាទូទៅ​ស្ថិតនៅក្នុង​របប​អាហារ​ដូចជា ស្រា អាហារ​ដែលមាន​ជាតិ​ម្សៅ ទឹកដោះគោ ត្រី​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់​ជាដើម​។​

​ដូចដែល​បាន​រៀបរាប់​ខាងលើវីតាមីន A, C, E, B2,និង D គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ក្នុងការ​ថែរក្សា​សុខភាព​ភ្នែក​យើង​ជា​រៀងរាល់ថ្ងៃ ជាពិសេស​វីតាមីន​ទាំងអស់នោះអាច​រកបាន​យ៉ាង​ងាយស្រួល ដែលមាន​នៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ផងដែរ​៕

អត្ថបទពេញនិយម

អង់គ្លេស កំពុងសម្លឹងមើល Microsoft AI ថតរូបអេក្រង់

Huawei ប្រកួតប្រជែងជាមួយ Apple ដោយដាក់លក់ស្មាតហ្វូនបត់ជាបី តម្លៃ ២៨០០ដុល្លារ

ចានក្រដាស ផលិតចេញពីកាកអំពៅ មានគុណភាពខ្ពស់ ធន់ និងរក្សាទុកបានយូរ

អ្នកជំនាញចាក់សាក់យ័ន្ដខ្មែរតាមក្បួនខ្នាត មានចំនួនកាន់តិចតួចបំផុត

ទិវាមច្ឆាជាតិ៖ ក្រុមអ្នកស្ទូចត្រី និងពលរដ្ឋ ស្នើឱ្យរួមគ្នាអភិរក្ស និងប្រលែងកូនត្រី