បច្ចេកវិទ្យា

Microsoft ត្រៀមបញ្ឈប់បុគ្គលិក Xbox ល្បាក់ ៦៥០នាក់ ក្រោយការទិញយកក្រុមហ៊ុន Activision Blizzard

September 13, 2024
SR Digital Content Creator
Heading
Option 1

ក្រុមហ៊ុន Microsoft បានប្រកាសថាខ្លួននឹងបញ្ឈប់បុគ្គលិកចំនួន ៦៥០​ នាក់នៅក្នុងផ្នែកហ្គេម Xbox របស់ខ្លួន ដែលជាសញ្ញានៃការកាត់បន្ថយការងារមួយផ្សេងទៀតនៅក្នុងឧស្សាហកម្មវីដេអូហ្គេម។នេះគឺជាលើកទីបីនៃការបញ្ឈប់ការងារបុគ្គលិក​សម្រាប់ផ្នែកហ្គេមរបស់ Microsoft បន្ទាប់ពីការទិញយកក្នុង​តម្លៃ ៦៩ ពាន់លានដុល្លារ នៃ Activision Blizzard ដែលជាក្រុមហ៊ុនល្បីខាងផលិតហ្គេមជាស៊េរី Call of Duty ដ៏ពេញនិយម។

នៅក្នុងអនុស្សរណៈផ្ទៃក្នុង នាយកប្រតិបត្តិក្រុមហ៊ុន Microsoft Gaming លោក Phil Spencer បានពន្យល់ថាការសម្រេចចិត្តត្រូវបានធ្វើឡើងក្នុងការរៀបចំរចនាសម្ព័ន្ធក្រុមឡើងវិញ ក្រោយ​ពី​ការទិញយកដោយធានានូវភាពជោគជ័យរយៈពេលវែងសម្រាប់អាជីវកម្ម។ លោក​ទទួលស្គាល់ថាវាជាជម្រើសដ៏លំបាកប៉ុន្តែចាំបាច់សម្រាប់អនាគតរបស់ក្រុមហ៊ុន។

លោក Spencer បាននិយាយថា៖ «យើងពិត​មានអំណរ​គុណ​យ៉ាងជ្រាលជ្រៅចំពោះ​ការងាររបស់សហសេវិករបស់យើងដែលជាអ្នក​រងផលប៉ះពាល់ឥឡូវនេះ»។

នៅសហរដ្ឋអាមេរិក អ្នកដែលរងផលប៉ះពាល់នឹងទទួលបានកញ្ចប់ចាកចេញដែលរួមមានប្រាក់បំណាច់ ការថែទាំសុខភាពបន្ថែម និងសេវាផ្តល់ការងារ ដើម្បីជួយគាំទ្រ​ពួកគេក្នុង​ដំណើរ​ផ្លាស់ប្តូរទៅរកតួនាទី​ការងារ​ថ្មី។សម្រាប់បុគ្គលិកនៅក្រៅសហរដ្ឋអាមេរិក លក្ខខណ្ឌ​នៃការគាំទ្រនឹងប្រែប្រួលទៅតាម​ទីតាំង។

លោក Spencer ក៏បានលើកឡើងផងដែរថាក្រុម​បុគ្គលិក​ផ្សេង​ទៀតមួយចំនួនអាចប្រឈមនឹងការផ្លាស់ប្តូរដោយសារតែការផ្លាស់ប្តូរអាទិភាពប៉ុន្តែបានធានាដល់​​​បុគ្គលិកថា មិនមាន​គម្រោងហ្គេម ឧបករណ៍ឬបទពិសោធន៍លេងហ្គេមណាមួយត្រូវបានលុបចោលនោះទេ។ លើសពីនេះ ក៏​គ្មានស្ទូឌីយោ​ណាមួយ​នឹងត្រូវបិទដោយសារតែការបញ្ឈប់បុគ្គលិក​​លើ​នេះ​ដែរ។

ការកាត់បន្ថយការងាររបស់ Microsoft គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយដើម្បីកាត់បន្ថយការចំណាយធ្វើឱ្យការវិនិយោគដ៏ធំរបស់ខ្លួនក្នុងវិស័យហ្គេម និងធានានូវ​និរន្ត​រភាព​ក្រោយ​ការទិញយកដោយ​Activision។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមហ៊ុន Microsoft ក៏បានទិញយក ZeniMax Media ដែលជាក្រុមហ៊ុននៅពីក្រោយFallout និង The Elder Scrolls ក្នុងតម្លៃ៧.៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។

និន្នាការ​​នៃ​ការ​បញ្ឈប់​ការងារ​នេះ​មិន​មាន​លក្ខណៈ​ពិសេស​សម្រាប់Microsoftទេ។

ក្រុមហ៊ុនវិស័យហ្គេមសំខាន់ៗផ្សេងទៀតនៅក្នុងឧស្សាហកម្មហ្គេមរួមមាន Sony,Unity, Twitch (គ្រប់គ្រងដោយ Amazon), Playtika និង Discord ក៏​បានកាត់បន្ថយកម្លាំងការងាររបស់ពួកគេផងដែរ។ទោះជាយ៉ាងណាក៏ដោយ ការកាត់បន្ថយរបស់ក្រុមហ៊ុន Microsoft គឺស្ថិត​ក្នុង​កម្រិត​ធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកចំនួន ១៩០០នាក់នៅក្នុងផ្នែកហ្គេម។ នៅក្នុងខែឧសភា ក្រុមហ៊ុន Microsoft បានបិទស្ទូឌីយ៉ូជាច្រើនដូចជាArkane Austin, Tango Gameworks និង Alpha Dog ទោះបីជាវាមិនបានបង្ហាញពីចំនួនមនុស្សដែលរងផលប៉ះពាល់នៅក្នុងការបិទទាំងនោះក៏ដោយ។

ខណៈពេលដែលឧស្សាហកម្មនេះកំពុងឆ្លងកាត់ពេលវេលាដ៏លំបាក Microsoft មានបំណងផ្តោតលើកំណើនរយៈពេលវែងនិងភាពជោគជ័យនៅក្នុងអាជីវកម្មហ្គេមរបស់ខ្លួន បើទោះបីជាមានការកាត់បន្ថយ​បុគ្គលិកជា​​ចាំបាច់ក៏ដោយ៕​

ប្រភព៖ CNBC

អត្ថបទពេញនិយម

នារី YouTuber កូរ៉េខាងត្បូង ផ្សព្វផ្សាយពីភាពស្រស់បំព្រងនៃជីវិតនៅលីវ

ចម្លាក់កងទ័ពបុរាណចិន Terracotta ប្រារព្ធខួប៥០ឆ្នាំ នៃការរុករកឃើញក្រោមដី

អ្នកស្រី អ៊ុន សុ​ផា​រី តស៊ូច្នៃរុក្ខជាតិជាភេសជ្ជៈ និងប្រេងរឹត

ស្ពានពស់កណ្តាលវាលស្រែស្រស់ស្អាត ក្បែរជើងភ្នំគូលែន ស្រុកស្វាយលើ កំពុងទាក់ទាញភ្ញៀវទេសចរ ភ្លូកទឹកភ្លូកដី

សង្គមស៊ីវិល និងយុវជន ស្នើឱ្យគ្រប់ភាគីរួមគ្នាលុបបំបាត់ការប្រើប្រាស់ពលកម្មកុមារ