បច្ចេកវិទ្យា

បេសកកម្ម OpenAI ដែលបម្រើប្រយោជន៍មនុស្សជាតិ បែរជាហានិភ័យព្រោះវិនិយោគិនសម្រុកដាក់លុយច្រើនពេក

September 16, 2024
SR Digital Content Creator
Heading
Option 1

OpenAI ត្រូវបាន​បង្កើតឡើង​ដោយ Sam Altman ក្នុង​ឆ្នាំ២០១៥ ជាមួយនឹង​គោលដៅ​ធំ​មួយ​៖ ​បង្កើត​​បញ្ញា​សិប្បនិម្មិត (AI)ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​មនុស្ស​គ្រប់រូប​នៅក្នុង​ពិភពលោក​។ដើម្បី​រក្សា​ការពិត​ចំពោះ​គោល បំណង​នេះ ក្រុមហ៊ុន​ត្រូវបាន​បង្កើត​ឡើងជា​អង្គ​ការមិន​រកប្រាក់​ចំណេញ​។

ទោះជា​យ៉ាងណាក៏ដោយនៅពេល​​ក្រុមហ៊ុន​កាន់តែ​ខិត​ទៅជិត​ការអភិវឌ្ឍន៍​ប្រភេទ AI ដែល​អាច​គិត​ដូច​​មនុស្ស​ការព្រួយបារម្ភ​កាន់តែ​កើនឡើង​។ ជាមួយនឹង​លំហូរ​ប្រាក់​កាន់តែច្រើន​បានមកពី​អ្នកវិនិយោគ​​ដ៏​អន្ទះសា​មនុស្ស​មានការ​ព្រួយបារម្ភ​ថា OpenAI កំពុង​ផ្លាស់ប្តូរចាក​​​ឆ្ងាយ​ពី​បេសកកម្ម​ដើម​របស់​ខ្លួន​។​

​មិនយូរប៉ុន្មាន​ក្រុមហ៊ុន​បានចាប់ផ្តើម​ផ្លាស់ប្តូរ​។នៅ​ឆ្នាំ ២០១៩ OpenAI បានប្រកាសថា​ខ្លួន​កំពុង​បន្ថែម​​ផ្នែក​រកប្រាក់​ចំណេញ ​ដើម្បី​រៃអង្គាសប្រាក់​បន្ថែមទៀត​សម្រាប់កិច្ច​​ការងារ​របស់ខ្លួនប៉ុន្តែ​ពួកគេ​បាន​សន្យាថា ​នឹង​កំណត់ ថា​តើ ​​អ្នកវិនិយោគ​អាច​រកប្រាក់​ចំណេញ​បាន​ប៉ុន្មាន​។ OpenAI ​បាន​ហៅការផ្លាស់ប្ដូរថ្មី​​​​​នេះ​ថា​ជា​ក្រុមហ៊ុន "Capped-profit" ដែល​មានន័យថា​ពួកគេ​នៅតែ​អាច​បន្ត​បេសកកម្ម​របស់​ពួកគេ ស្របពេល​ការ​​ស្វែងរក​វិធី​ ​ដើម្បី​រីកចម្រើន​ផ្នែក​ហិរញ្ញវត្ថុ​។ការ​ផ្លាស់ប្តូរ​​​​នេះ​គឺ​សំដៅ​ធ្វើឱ្យមាន​តុល្យភាព​រវាង​បុគ្គលិក និង​ភាគី​ពាក់ព័ន្ធ​ដែល​ចង់ឱ្យ AI ត្រូវបាន​អភិវឌ្ឍ​ដោយ​សុវត្ថិភាព និង​អ្នក​ដែល​ចង់​ផ្តោតលើ​ការផលិត​ផលិតផល​។​

​ប៉ុន្តែ​នៅពេលដែល​ប្រាក់​កាន់តែច្រើន​បាន​ហូរ​ចូលទៅក្នុង​ផ្នែក​រកប្រាក់​ចំណេញ​នៃ​អាជីវកម្មហើយ OpenAI កាន់ តែ​ល្បីល្បាញ​មនុស្ស​មួយចំនួន​ចាប់ផ្តើម​មានការ​ព្រួយបារម្ភ​។

កាលពី​ឆ្នាំមុនក្រុមប្រឹក្សាភិបាល​របស់ OpenAI បាន​ដក​លោក Altmanចេញពី​តំណែង​​ដោយ​បារម្ភ​ថា ​ក្រុមហ៊ុន​កំពុងដំណើរការ​លឿន​ពេក​ក្នុងការ​ចេញផ្សាយ​ផលិតផល​ ​ដោយ​មិន​ផ្តោតលើ​សុវត្ថិភាព​គ្រប់គ្រាន់​។

ទោះជា​យ៉ាងណាក៏ដោយបុគ្គលិក​ជាច្រើន និង​ក្រុមហ៊ុន Microsoft ដែលជា​អ្នកវិនិយោគ​ធំ​បាន​គាំទ្រ​លោកAltmanហើយលោក​​បាន​វិល​ត្រឡប់មក​បំពេញ​តួនាទី​របស់​​លោក​​វិញ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។ទោះយ៉ាងណា​ក៏ដោយ ការបែងចែក​នៅក្នុង​ក្រុមហ៊ុន​ត្រូវបាន​បង្ហាញ​។ មិនយូរប៉ុន្មាន អ្នកស្រាវជ្រាវ​សំខាន់​​ពីរ​នាក់​គឺ Jan Leike និង Ilya Sutskever ដែល​បាន​ដឹកនាំ​ក្រុម​ដែល​ទទួលខុសត្រូវ​ក្នុងការធានា​​ថា AIត្រូវបាន​អភិវឌ្ឍ​ដោយ​សុវត្ថិភាព​​នោះ​ក៏​បាន​ចាក​ចេញពី​ក្រុមហ៊ុន​។

​ក្រុមការងារ​ដែល​ពួកគេ​បាន​គ្រប់គ្រង​ដែល​គេ​ហៅថា«​ក្រុម superalignment» ត្រូវបាន​រំលាយ​ភ្លាមៗ។ Leikeបាន​និយាយនៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​កំពុង​ប្រឆាំងនឹង​ទិសដៅ​របស់​ក្រុមហ៊ុន​។ លោក​បាន​និយាយថាOpenAIចាំបាច់​ត្រូវ​ផ្តោតលើ​សុវត្ថិភាព​បន្ថែមទៀតដោយ​ហៅ​ការបង្កើត AI ជា​កិច្ចការ​ដ៏​គ្រោះថ្នាក់​។ ប៉ុន្តែ​យោង​តាមរូបលោក​ពេលនេះ OpenAI កាន់តែ​ចាប់អារម្មណ៍​លើ​ការបង្កើត​ផលិតផល​​ដែល​ទាក់ទាញនិង​អាចធ្វើ​ទីផ្សារ​បាន​។​​

​វា​​ហាក់បីដូចជាOpenAIបាន​ផ្លាស់ប្តូរ​ទៅជា​ក្រុមហ៊ុន​ដែល​ប្រតិបត្តិការ​ដូច​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ផ្សេងទៀតដោយបាន​ជំរុញ​ទៅមុខ​យ៉ាង​លឿន ទោះបីជា​មានការ​រារាំង​ក៏ដោយ​។

របាយការណ៍​ថ្មីៗ​នេះ​បាន​លាតត្រដាង​ថាAltmanបាន​ប្រាប់​និយោជិត​ថាOpenAIទំនងជា​នឹង​ចាក​ចេញពី​ក្រុមប្រឹក្សាភិបាល​មិន​រកប្រាក់​ចំណេញ​របស់​ខ្លួនដែល​វា​លែង​សម​នឹង​ទិសដៅរបស់​​​ក្រុមហ៊ុន​ហើយ​នៅ​ឆ្នាំក្រោយ​។​

​ទន្ទឹមនឹងនេះOpenAIត្រូវបាន​គេ​រាយការណ៍​ថា​​ជិត​ទទួលបាន​មូលនិធិ​ចំនួន ៦,៥ ពាន់​លាន​ដុល្លារ​បន្ថែមទៀត​ដែល​នឹង​ផ្តល់ឱ្យ​ក្រុមហ៊ុន​នេះ​មានតម្លៃ​ចំនួន១៥០ពាន់​លាន​ដុល្លារ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយOpenAIបាន​និយាយថា​ក្រុមហ៊ុន​នៅតែ​ផ្តោតលើ​ការកសាង AI ដែល​ជួយ​មនុស្ស​គ្រប់គ្នាហើយ​ក្រុមហ៊ុន​ក៏​នឹង​នៅតែ​បន្ត​ធ្វើការ​ជាមួយ​ក្រុមប្រឹក្សាភិបាល​មិន​រកប្រាក់​ចំណេញ​របស់​ខ្លួន​។ពួកគេ​បាន​សង្កត់ធ្ងន់ថា ​​អង្គ​ការមិន​រកប្រាក់​ចំណេញ​នៅតែ​ជា​ផ្នែក​ស្នូល​នៃ​បេសកកម្ម​របស់​ពួកគេ​៕

ប្រភព៖ Business Insider

អត្ថបទពេញនិយម

លោក ប៉ិល សម្បត្តិ បើកបង្រៀនចិញ្ចឹម និងចែកពូជខ្យងមាសជប៉ុនឥតគិតថ្លៃដល់ជនពិការ និងអ្នកក្សត់ខ្សោយ

គ្រូបង្រៀនចិត្តធម៌៖ «ខ្ញុំចាត់ទុកកូនសិស្ស ស្មើគ្រាប់ពេជ្រ ដែលត្រូវកែច្នៃឱ្យពួកគាត់មានពន្លឺ»

ស្ពានពស់កណ្តាលវាលស្រែស្រស់ស្អាត ក្បែរជើងភ្នំគូលែន ស្រុកស្វាយលើ កំពុងទាក់ទាញភ្ញៀវទេសចរ ភ្លូកទឹកភ្លូកដី

នារី YouTuber កូរ៉េខាងត្បូង ផ្សព្វផ្សាយពីភាពស្រស់បំព្រងនៃជីវិតនៅលីវ

យុទ្ធនាការ ៥០០០ ជំហាន ដើម្បីកំពតស្អាត ទាក់ទាញអ្នកចូលរួមប្រមាណជា ៣០០នាក់ មកចូលរួមបំផុសគំនិតគិតគូរបរិស្ថាន