សេដ្ឋកិច្ច

តាកែវ:ដោយសារ​តែតម្លៃ​ថ្លៃនិង​លំហូរ​ចូល​នៃ​ផលិតផល​សូត្រ​រោង​ចក្រធូរថ្លៃ​​ពី​ប្រទេសជិតខាងសូត្រ​ខ្មែរ​ប្រណីត​ដែល​ត្បាញ​ដោយដៃយ៉ាង​ផ្ចិតផ្ចង់ ប្រឈម​ការ​​​ពិបាក​ឈរជើង​លើទីផ្សារជាហេតុ​នាំ​ឱ្យ​មាន​​ការ​បាត់បង់​អ្នក​តម្បាញ​ប្រពៃណីដែលពុំអាច​ប្រើចិញ្ចឹមជីវិត​ដោយ​កីតម្បាញ​ចិញ្ចឹមជីវិតនិង​ឈាន​​ដល់ការ​ធ្វើ​ចំណាកស្រុក។

មូលហេតុ​នេះ​ហើយ​​ដែល​នាំឱ្យ​អ្នកស្រី ឃុយចាន់ស៊ូ បាន​សម្រេចចិត្ត​​ប្រមែប្រមូលអ្នក​សិប្បករ​តម្បាញ​នៅខេត្ត​តាកែវមក​រួមគ្នា​ផលិត​សូត្រ​ប្រពៃណីដើម្បីលើកស្ទួយ​​​​ទំនៀម​ទម្លាប់ផលិត​​វាយនភ័ណ្ឌ​មរតក​ដូនតា នៅ​លើ​ទីផ្សារ​​ពោរពេញដោយការ​ប្រកួតប្រជែង​។

ស្ថាបនិក​​​​សិប្បកម្ម​ស៊ូ​កប្បាស អ្នកស្រី​ ចាន់​ស៊ូបាន​រៀបរាប់​ឱ្យសារព័ត៌មានSR Newsដឹងថា​៖ «​ដោយ​ខ្ញុំ​សង្កេតឃើញថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃតម្បាញ​មានការ​ថយចុះ​ជា​លំដាប់​ហើយ​គុណភាពក៏​មិនល្អ​ដូច​ពីមុន​ដែរ»។

អ្នកស្រី​បាន​បន្ត​ទៀត​ថា៖«​ក្នុងនាម​ខ្ញុំ​ជាកូន​អ្នក​តម្បាញ​ម្នាក់​ដែល​បាន​សិក្សា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ម្នាក់តើ​ខ្ញុំ​ត្រូវ​មានគំនិត​អ្វីមួយ ដើម្បី​ជួយអ្នកភូមិ​ស្រុក​របស់ខ្ញុំអ៊ីចឹង​ទើប​ខ្ញុំ​ខិតខំ​រៀនសូត្រ​និង​បានរៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារតើ​ត្រូវធ្វើ​ម៉េចដើម្បីស្តារ​ទីផ្សារ​តម្បាញ​សូត្រ​ឡើងវិញ​»​។​

​ទើប​នៅក្នុង​ឆ្នាំ​២០២១អ្នកស្រី ចាន់​ស៊ូ បាន​ចាប់ផ្ដើម​បោះបង់​ការងារ​​​ទាំងអស់​មក​ផ្ដោត​តែ​លើ​​សិប្បកម្ម​ស៊ូ​កប្បាសដើម្បី​ធានា​ថា​ការ​ដំណើរការ​បានរលូន តាមរយៈបទពិសោធន៍ជា​កូនចៅអ្នកតម្បាញនិង​ចំណេះដឹងផ្នែកទីផ្សារ​ពី​ថ្នាក់ឧត្តមសិក្សា។​

អ្នកស្រី ចាន់​ស៊ូ បាន​រៀបរាប់​បន្តទៀតថា៖«​ខ្ញុំ​បាន​ប្រមែប្រមូល​កៀរគរ​អ្នក​ស្រុកភូមិ​របស់ខ្ញុំ​មកវិញ ដើម្បី​ឲ្យតម្បាញ​សូត្រ​មានពន្លឺឡើងវិញ​ដើម្បី​លើកកម្ពស់​ឲ្យ​ស្ត្រី​មេផ្ទះមានការ​ងារ​ធ្វើអាច​រកប្រាក់​ចំណូល​បានកុំ​ឲ្យ​ពួកគាត់​ធ្វើការ​ចំណាកស្រុក​បន្តទៀត​»​។​

សព្វ​ថ្ងៃ ស៊ូកប្បាស​​មាន​បុគ្គលិក​​២​នាក់ ដែលសុទ្ធសឹងតែជាស្រ្តីមេផ្ទះ​មក​បំពេញ​ការងារជាអ្នកតម្បាញយ៉ា​ងស្ទាត់ជំនាញ ដើម្បីយកស្នាដៃដ៏​ល្អឯកមួយនេះមក​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ជាតិនិងអន្តរជាតិក្នុងទម្រង់ជាផលិតផល​ផ្សេងៗគ្នា។

​ស្ត្រី​វ័យ​៣៣​ឆ្នាំ​​រូបនេះ​បាន​បន្ថែមទៀតថា៖«​កន្សែង​សូត្រ​ដែល​ខ្ញុំ​ត្បាញ​រាល់ថ្ងៃ​មាន​២​ប្រភេទ គឺ​កន្សែង សូត្រ​លាតនិង​កន្សែង​សូត្រ គោម​(​ហូល​) តែ​ក្រៅពី​កន្សែង​សូត្រ​ខ្ញុំ​ក៏មាន​ផលិត​ជា​កន្សែងអំបោះ ក្រណាត់ ផាហ៊ុមហើយក៏​មាន​ច្នៃ​ក្រមា​ខ្មែរ​ដេរ​ធ្វើជា​ប្រដាប់​ចង​សក់​សម្រាប់ យុវវ័យ​ដែលកំពុង​ពេញ និយម​​ផ​ងដែរ​»​។

កន្សែង​សូត្រ​​ខ្នាតតូច​មាន​ទំហំ​ទទឹង​៥​តឹកនិង​បណ្តោយ​១,៨ ម៉ែត្រ​ ​មានតម្លៃ​៣៥​ដុល្លារ និងខ្នាត​ធំ​ដែល​មាន​ទទឹង​១,២​ម៉ែត្រ តម្លៃ​៤៥​ដុល្លារ។កន្សែង​សូត្រនេះ​​ទទួល​បាន​ការ​គាំទ្រ​ពី​ភ្ងៀ​វ​ជាតិ​និង​អន្តរជាតិ។​​​

ដើម្បីប្រើប្រាស់ផលិតផលសូត្រឲ្យបានយូរ​​អ្នកស្រីបានណែនាំ​មិនឱ្យ​​យកកន្សែងសូត្រ​ទៅ​បោកគក់​ក្នុង​​​​ទឹក​ធម្មតា​បានទេ ដោយសារ​សាច់​អំបោះ​សូត្រ​អាច​ខូច​ទ្រង់​ទ្រាយ​ពេល​ត្រូវ​ទឹក​សើម​។​

​​​ទោះជា​សិប្បកម្ម​​ស៊ូកប្បាស​ត្រូវ​ប្រឈម​នឹងទីផ្សារ​ដែល​សម្បូរផលិតផល​សូត្រ​នាំ​ចូល​ក៏ពិតមែនតែអ្នកស្រី​ ចាន់ស៊ូ ​​​នៅតែបន្ត​​លើកស្ទួយអត្តសញ្ញាណសូត្រ​ខ្មែរ​ឱ្យ​បរទេសស្គាល់​កាន់តែ​ច្រើន។

ក្រៅពី​ប្ដេជ្ញាថានឹង​​ជួយ​អភិរក្ស​តម្បាញ​ខ្មែរ​​​ឲ្យ​មាន​ឈ្មោះ​បោះ​សម្លេង​កាន់តែខ្លាំង  សិប្បករ​ជាកូន​អ្នកតម្បាញ​​នៅស្រុកព្រៃកប្បាស​រូបនេះ​​បានសង្កត់ធ្ងន់​ថា៖«ពិសេស​បង្កើត​វត្ថុធាតុដើម​ដោយ​ខ្លួនឯង ដូចជា​អំបោះ​កប្បាស​​និង​ល័ក្ដ​ខ្មែរនិង​ចងក្រង​សៀវភៅ​តម្បាញ​ស្រុក​ខ្មែរ​​មួយ​ដែល​និយាយ​ពី​តម្បាញ​តាំងពី​បុរាណកាល​រហូ​ត​មក​ដល់​​​ប​ច្ចុ​ប្បន្ន»​។​

ព័ត៌មានបន្ថែមសូមទំនាក់ទំនងហ្វេសប៊ុកផេកស៊ូកប្បាស SouKabasCambodia ឬតាមទូរសព្ទលេខ០៧៧ ៣៦០ ១៤៤៕

ស្ថាបនិកសិប្បកម្មស៊ូកប្បាស ជម្នះឧបសគ្គដើម្បីអភិរក្សតម្បាញខ្មែរឱ្យល្បីល្បាញលើទីផ្សារ

ដោយសារតែតម្លៃថ្លៃ និងលំហូរចូលនៃផលិតផលសូត្ររោងចក្រធូរថ្លៃពីប្រទេសជិតខាង សូត្រខ្មែរប្រណីតដែលត្បាញដោយដៃយ៉ាងផ្ចិតផ្ចង់ ប្រឈមការពិបាកឈរជើងលើទីផ្សារ ជាហេតុនាំឱ្យមានការបាត់បង់អ្នកតម្បាញប្រពៃណីដែលពុំអាចប្រើចិញ្ចឹមជីវិតដោយកីតម្បាញចិញ្ចឹមជីវិត និងឈានដល់ការធ្វើចំណាកស្រុក។

ថិញ រិទ្ធី
Heading

តាខ្មៅ​: ក្រោយពី​ដំណើរការ​ចាប់តាំងពីឆ្នាំ២០១៩ ​ឥដ្ឋ​អេកូ​រាប់សិបដុំ​ច្នៃ​ពី​សំរាមប្លាស្ទិក ទទួលបានការ​គាំទ្រ​ច្រើនពីអតិថិជនហើយ​ម្ចាស់សិប្បកម្ម​ក៏បានអះអាង​ដែរថា ផលិតផល​គ្រឿង​​វិស័យសំណង់​នេះ​មិនត្រឹមតែ​ជួយបរិស្ថានទេថែមទាំង​មានគុណភាពអាយុកាល​យូរអង្វែង​ក្នុង​វិស័យសំណង់។

លោក សុខ ធី ស្ថាបនិក​ក្រុមហ៊ុន Eco-Bricksបាន​ប្រាប់​សារព័ត៌មាន SR News ថា​​៖ «ឥដ្ឋ​របស់​យើង​អាចមាន​អាយុកាល​ជាង​១០០ ឆ្នាំនិង​មាន​កម្លាំង​ខ្លាំង​ជាង​ឥដ្ឋ​ដីឥដ្ឋ​ក្រហម​ស្តង់ដារ​ពី ៥​ទៅ ៦​ដង​»​។

ទំរាំ​តែ​មានថ្ងៃ​នេះ ក្រុមហ៊ុន​ផលិត​ឥដ្ឋ​អេកូ​បាន​ឆ្លង​កាត់​ឧបសគ្គជាច្រើនទាំងការ​ខ្វះ​ខាតដើម​ទុននិង​វត្ថុធាតុដើម​។

កាលណោះ លោក​ ធី ​មិនមាន​សូម្បីតែ​ម៉ាស៊ីន​សម្រាប់​កិន​ប្លា​ស្ទិ​ក។​លោក​ត្រូវ​ប្រើ​កន្ត្រៃ និង​កាំបិត ដើម្បី​កាត់​ប្លា​ស្ទិ​ក ជា​បំណែក​តូចៗ​។

តាមរយៈ​ការ​សិក្សា​ពី​អ៊ីនធើណិតគួបផ្សំ​នឹង​បទពិសោធន៍​ពីប្រទេស​​ថៃ ម៉ាឡេស៊ី ហ្វីលីពីន ចិន និង​ឥណ្ឌា​លោក​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ដំបូង​នៅ​ឆ្នាំ២០១៩។

រោងចក្រ​កែច្នៃ​សំរាម​ប្លា​ស្ទិ​ក​នេះ​ក៏បាន​បំផុសគំនិត​ឲ្យ​ប្រជាជន​ខ្មែរ​យល់ដឹង​ពី​ការកែច្នៃ​សំរាម​ទៅជា​ឥដ្ឋនិង​បានធ្វើ​ឲ្យ​ពួកគេ​បាន​ប្លា​ស់​ប្តូរ​ផ្នត់គំនិត​ពី​ការ​បោះចោល​សំរាមឬ​ដុត​ប្លា​ស្ទិ​ក​។  

លោក សុខ ធី បានឱ្យដឹងថា​៖ «​ប្លា​ស្ទិ​ក​ទម្ងន់​២ គីឡូក្រាម​អាច​ផលិត​ឥដ្ឋ​អេកូ​បាន​មួយ​ដុំហើយ​ឥដ្ឋ​មួយ​ដុំ​មានតម្លៃ​១០០០​រៀលហើយ​អតិថិជន​ក៏​អាចធ្វើ​ការជ្រើសរើស​ប្រភេទ​ឥដ្ឋ​អេកូ ទៅតាម​ការចង់បាន​ផងដែរដោយមាន​៣ ប្រភេទ​គឺ ឥដ្ឋ​ឡាំ​តូ ឥដ្ឋ​សម្បកឈើ និង​ឥដ្ឋ​ធម្មតា​»​។​

សូម្បី​តែដំណើរការ​ផលិត​ឥដ្ឋ​អេកូ ក៏លោក ធី បានព្យាយាមបញ្ចៀសផល​ប៉ះពាល់ដល់បរិស្ថានផង​ដែរ។

លោក​បាន​ឱ្យដឹងទៀតថា៖ «​យើង​ស​ម្ងួ​ត​ឥដ្ឋ​ដោយ​មិន​ប្រើ​ឈើ​ដុត​ស​ម្ងួ​ត​នោះទេដោយ​សង្វាក់​ផលិតកម្ម​របស់​យើង​ធ្វើតាម​បច្ចេកទេស​ដោយ​គ្រាន់តែ​ស្រោច​ទឹក​ប៉ុណ្ណោះ។​នេះ​ក៏​ជួយ​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​និង​កាត់បន្ថយ​តម្លៃ​ថ្លៃដើម​ផងដែរ​»​។​

​​ ​សព្វថ្ងៃនេះ ក្រុមហ៊ុន Eco-Bricksបានឈ្នះ​ពានរង្វាន់​ចំនួន​៤​សម្រាប់​សហគ្រិន​ឆ្នើម​ប្រចាំឆ្នាំ​និង​បាន​លក់គម្រូ​​អាជីវកម្ម​ជា​​ហ្វ្រេ​ន​ឆាយទៅ​​ចំនួន​១០​ក្រុមហ៊ុន​ផ្សេងទៀដោយបង្រៀន​​បច្ចេកទេស​ផលិត​ដល់ក្រុមហ៊ុនទាំងនោះ​ក្នុងការ​​ផលិត​ឥដ្ឋ​អេកូ​មានគុណ​ភាពដូចគ្នា​នឹងក្រុមហ៊ុន​មេ​។​

​​សិប្បកម្ម​ផលិត​ឥដ្ឋ​អេកូ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​ហូរ​លិចសង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ហ្វេ​ស​ប៊ុ​ក​ផេ​ក ឥដ្ឋ​អេកូ Eco-Bricks​ឬ​សូម​ទំនាក់ទំនងទូរ​សព្ទ​លេខ ០៨៥ ២២៤ ៤៦៦៕

ឥដ្ឋអេកូកែច្នៃពីសំរាមប្លាស្ទិក ជួយបរិស្ថាន ហើយមាំធន់សម្រាប់សំណង់

សាកគិតមើលទៅ ប្លាស្ទិកទម្ងន់២ គីឡូក្រាមអាចផលិតឥដ្ឋអេកូបានមួយដុំ ហើយឥដ្ឋមួយដុំមានតម្លៃតែ ១០០០រៀល។ អ៊ីចឹងផ្ទះមួយខ្នង ជួយកាត់បន្ថយសំរាមប្លាស្ទិកបានប៉ុន្មានដែរ?
January 14, 2025
Heading

ភ្នំពេញ : ​ស្ថិតនៅ​សិប្បកម្ម​មួយកន្លែងនៃសង្កាត់​ចោមចៅដប​ប្លា​ស្ទិ​កជាង​៤០០​តោន​នៅ​ក្នុងស្ដុក​កំពុង​​រង់ចាំ​កម្មករ​ដែល​កំពុងតែ​ញាប់​ដៃញាប់ជើង​ហូត​ជា​សរសៃៗ​ដើម្បី​កែច្នៃ​ជា​អំបោស​ប្រើប្រាស់​ប្រចាំថ្ងៃ។

​​ភាព​មមាញឹក​នៃចង្វាក់​ផលិតកម្ម​នេះ​ត្រូវបាន​ត្រួត​ពិនិត្យ​ដោយ​លោក​លោក ហាស់ គា ដែល​កំពុង​ឈរ​ក្នុង​រោង​សិប្បកម្ម​ផលិត​អំបោស​ខណៈ​​កម្មករ​ជាច្រើន​ពាក់ស្រោមដៃការពារ​ការមុត​កំពុង​អង្គុយ​ហូត​សរសៃ​ជ័រ​ចេញពី​ដប​ប្លា​ស្ទិក​។​

លោក​ គា ដែល​ជា​ម្ចាស់សិប្បកម្ម បានធ្វើ​ឱ្យ​​គំនិតផលិត​​អំបោស​ពី​ដប​ប្លាស្ទិក​​ក្លាយជា​អាជីវកម្ម​​ពិតៗ​តាមរយៈ​ការ​​មើលវីដេអូលើ​​យូ​ធូប​គួបផ្សំ​នឹង​ការ​ខិតខំ​​ស្រាវជ្រាវ​បន្ថែម។

​​លោក​​បាន​ប្រាប់​សារព័ត៌មាន SR News ថា៖ ​«​​ដំបូង​ខ្ញុំ​គ្រាន់តែ​មើល​យូ​ធូប​ឃើញ​វីដេអូបរទេស​បង្ហាញ​ពី​ការផលិត​អំបោស​ពី​ដប​​ទឹក​សុទ្ធ ពេលនោះ​ខ្ញុំ​គិតថា​នៅ​ស្រុក​យើងសម្បូរ​ដប​ទឹក​សុទ្ធ ហើយ​មានតម្លៃ ថោក​ទៀតផងខ្ញុំ​ក៏បាន​ស្រាវជ្រាវ​លំអិត​បន្ថែម​ពី​ដំណើរ​ការផលិត​»​។​

​​នៅក្នុង​ដើមឆ្នាំ​២០២៣ សិប្បកម្ម​កែច្នៃ​ប្លា​ស្ទិកក្នុង​ភូមិ​ព្រៃទា ២ សង្កាត់​ចោមចៅ ៣ ខណ្ឌពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​ត្រូវបាន​បង្កើត​និង​បានផ្ដល់​ការងារ​ដល់​អ្នក​រស់​នៅ​ជុំវិញ​​​នោះ​ប្រមាណ​ជា​ជិត៣០​នាក់។

​កម្មករ​ទាំងនោះ​សុទ្ធសឹងតែ​ជា​ស្ត្រី​វ័យ​ចំណាស់ៗនិង​មាន​ជីវភាព​ខ្សត់ខ្សោយ ដោយ​ពួកគាត់​ជា​អ្នក​កែច្នៃអំបោស​ពីដបប្លាស្ទិក ដែល​​កំពុងមាន​គាំទ្រ​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​។​

​លោក គាដែលជា​ម្ចាស់​សិប្បកម្ម​កែច្នៃ​អំបោស​ប្លា​ស្ទិក​បាន​សម្ដែងចំណាប់អារម្មណ៍ថា៖ «​ខ្ញុំ​សប្បាយចិត្ត​ដែលសិប្បកម្ម​របស់ខ្ញុំ​បានរួម​ចំណែក​ក្នុង​ការជួយ​សម្រាល​បន្ទុក​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ជាពិសេស​អ្នក​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ ថែមទាំង​បាន​ជួយ​បរិស្ថាន​បាន​មួយកម្រិត​​ទៀតផង»​។​

​អំបោស​ធ្វើ​អំពី​ដប​ទឹក​សុទ្ធធន់​​​មិនថា​ការ​​​បោស​ដី​ភក់ ​ស្លឹកឈើ ​សំរា​ម​សើម សំរាម​ស្ងួត លាមក​សត្វ គ្រួស​​​ថ្ម ជាដើម​ហើយ​ងាយ​លាង​ទឹកសម្អាតយក​មកប្រើប្រាស់ឡើងវិញ។

វត្ថុធាតុ​ដើម​​ក្នុងការ​ធ្វើអំបោស​មិន​មានអ្វី​ច្រើន​លើសពី​ដប​ប្លាស្ទិកដងឫស្សី លួស និង​សរសៃជ័រនោះទេ។

​លោក​ គា បាន​រៀបរាប់ពីដំណើរការ​ផលិត​ថា៖​«ដើម្បី​ផលិត​បានជា​អំបោស​ដ៏​រឹងមាំ​មួយ​បានយើង​ត្រូវការ​ដង​ឫស្សី មួយ ម៉ែត្រ​២​តឹក​យកមក​បំពាក់​ជើងក្អែក​លួស​២​លី​កន្លះ​ជាមួយនឹង​សរសៃ​ជ័រ​៥​​ខាំ​មក​រុំ​ចុង​អំបោស​យក​ប្រវែង​បួន​តឹករួច​ឃ្លុំបេ​ដោយ​ដប​ទឹក​សុទ្ធ​នៅជាប់​នឹង​​ក្បាល​អំបោស​ដើម្បី​ឲ្យ​មានសោភ័ណភាព​រួច​ក្រង​សរសៃ​ជ័រ​ដប​ទឹក​សុទ្ធ​ដោយ​ប្រើ​ខ្សែ​តាន់​ស្វិត​ដើម្បី​ឲ្យ​សរសៃ​អំបោស​រឹង​បន្តិច»​​។​

​​ក្នុង​មួយថ្ងៃៗ​សិប្បកម្ម​របស់លោក​អាច​ផលិត​អំបោស​បាន​ពី​២០០​ទៅ​៥០០​ដើម​ជាមួយ​​កម្លាំង​​កម្មករ ១​៦​នាក់​។​​អំបោស​១​ដើម​មានតម្លៃ​១០,០០០ រៀល​និង​១៥,០០០​រៀល​។​

​ម្ចាស់​អាជីវកម្ម​​វ័យ​៤០​ឆ្នាំ​រូបនេះ​បានបង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ​ពេល​មាន​ក្រុមហ៊ុន​បោសសម្អាត​តាម​ដងផ្លូវ​ទីសាធារណៈ​មួយ​បាន​កុម្ម៉ង់​អំបោស​ពី​សិប្បកម្ម​លោក​យកទៅ​ប្រើប្រាស់​ប្រចាំថ្ងៃ។

​លោក​រំពឹង​ថា បើ​​មាន​​​ក្រុមហ៊ុន​ដទៃ​ផ្សេងទៀចាប់​​អារម្មណ៍​​កុម្ម៉ង់បន្ថែម​នោះវា​​រឹត​តែ​ល្អ ដោយសារ​​សិប្បកម្ម​នេះ​គាំទ្រ​ការ​កែច្នៃ​ប្រើប្រាស់​ឡើងវិញ ហើ​យ​ផលិតផល​ត្រូវបាន​​ធ្វើ​ដោយ​ដៃ​សុទ្ធសាធ​​​។​

​​នា​​ថ្ងៃ​អនាគត លោក គា ​ចង់​ពង្រីក​សិប្បកម្ម​នេះ​ឱ្យ​កាន់តែ​ធំ​ថែមទៀត​ដើម្បី​​​ជួយ​ដល់​អ្នក​ខ្វះខាត​ឲ្យ​បាន​កាន់តែច្រើនក៏ដូចជា​រួមចំណែក​កែច្នៃកាកសំណល់ដប​ប្លាស្ទិក​ជា​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ។​

​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ហ្វេ​ស​ប៊ុ​ក​ផេ​ក អំបោស​ប្រើ​មិន​ខូចឬ​សូម​ទំនាក់ទំនង​ទូរ​សព្ទ​លេខ ០១៧ ២២២ ០០០៕

អំបោសធ្វើពីសរសៃដបប្លាស្ទិកធន់មាំ ទទួលការគាំទ្រកាន់តែខ្លាំង

គ្រាន់តែមើលយូធូប បុរសម្នាក់នេះបានខិតខំស្រាវជ្រាវបន្ថែម រហូតបង្កើតបានសិប្បកម្មដែលស្ដុកដបទឹកប្លាស្ទិក ៤០០តោនសម្រាប់កែច្នៃទៅជាអំបោសប្រើប្រាស់។
January 9, 2025
Heading

អត្ថបទបន្ថែម

ប៉ៃលិនៈ ដោយមើលឃើញពីការបោះចោលផ្លែស្វាយជាច្រើនស្ទើររាល់ឆ្នាំ ព្រោះលក់​មិនចេញ សិប្បករ វួច ធុច បានសម្រេចចិត្តចាប់ផ្តើមផលិតស្រាស្វាយកែវរមៀត ដើម្បីជួយសម្រួលដល់កសិករ ក្នុងការទិញផលិតផលផ្លែស្វាយក្នុងស្រុក។ ​ចាប់​ផ្ដើមធ្វើស្រាស្វាយតាំង​ពី​ចុង​ខែមីនា​ និងត្រូវ​អប់ទុក​រយៈពេល​យ៉ាង​តិច៤ ទៅ ៥ ខែ​ លោក ធុច នឹង​បញ្ចេញ​​លក់ស្រាស្វាយលើ​ទីផ្សារ​នា​ខែ​តុលាខាងមុខ។ 

​ដោយមានដើមទុនតិចតួច និងជាជំហ៊ានដំបូង សិប្បករអាយុ៣៩ឆ្នាំរូបនេះ បានផលិតស្រាស្វាយ​ប្រមាណ ២ ពាន់​ដបប៉ុណ្ណោះ ដោយ​​ប្រើស្វាយ​កែវរមៀត​ប្រហែល ២ តោន​។ ស្រាស្វាយកែវរមៀតនេះ នឹងត្រូវវេចខ្ចប់​ជាប្រភេទ​ដប​ស្រាក្រហម និង​ច្រកប្រអប់​ប្រកប​ដោយ​ភាព​ប្រណិតដែលមាន​​តម្លៃ​លក់​រាយ​ ១០ ដុល្លារ។ 

ចំពោះរបៀបនៃការធ្វើស្រាស្វាយ សិប្បកររូបនេះ បានដកស្រង់បច្ចេកទេសចេញពីបទពិសោធន៍ផ្ទាល់ខ្លួន ដែលលោកធ្លាប់បាន​ផលិត​ស្រា​ផ្លែឈើ​ (ស្រាមៀនប៉ៃលិន) ដំបូង​ក្នុង​ឆ្នាំ​២០០៨ ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ពី​​អ្នក​ជំនាញ​ជនជាតិ​ស្កុ​ត​ឡេ​ន ​​អំពី​បច្ចេកទេស​ផលិត​ស្រា​ទំពាំង​បាយជូរ​។​

លោក វួច ធុច បានទទួលជោគជ័យក្នុង​ផលិត​ស្រា​មៀន​ប៉ៃលិន​ និងបាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ជា​សិប្បកម្ម SKH ក្នុង​ការ​ផលិត​ស្រាមៀន​នេះផងដែរ។

លោក ធុច បាន​បន្ដថា​៖ «សុំ​ឱ្យប្រជាជន​ខ្មែរ​យើង​គ្រប់​រូប ​គួរ​តែ​ងាក​មក​ប្រើ​ប្រាស់​ផលិតផល​ខ្មែរ ​ពីព្រោះ​ប្រសិនបើ​សិប្បករ​យើង​ផលិត​ផលិតផល​អ្វីមួយ ​​ទទួល​បាន​ការ​គាំទ្រ យើង​ចេះតែ​បន្ដ​អភិវឌ្ឍ​ទៅមុខ ការ​កែច្នៃនេះ​ ទាម​ទារ​​ទាំង​ការ​ចំណាយ​ថវិកា និង​កម្លាំង​ចិត្ដផងដែរ​»៕

លោក​ វួច ធុច កែច្នៃស្វាយទុំជាស្រាស្វាយ កំពុងទទួលបានការចាប់អារម្មណ៍

សិប្បករ វួច ធុច បានបញ្ជាក់ថាមូលហេតុ ដែលនាំ​ឱ្យលោកងាកមកផលិតស្រាស្វាយកែវ រមៀតនេះ ដោយសារផ្លែស្វាយត្រូវបានគេបោះចោលស្ទើររាល់ឆ្នាំព្រោះលក់​មិនចេញ។ ​ចាប់​ផ្ដើមធ្វើស្រាស្វាយ តាំង​ពី​ចុង​ខែមីនា​ និងត្រូវ​អប់ទុក​រយៈពេល​យ៉ាង​តិច៤ ទៅ ៥ ខែ​ លោក ធុច នឹង​បញ្ចេញ​​លក់ស្រាស្វាយ ​លើ​ទីផ្សារ​នា​ខែ​តុលាខាងមុខ។ 
សួស យ៉ាមី