ទេសចរណ៍

ប្រាសាទទាំង ៥ នេះអាចលេងស្ទីលថត Temple Run ស្អាតប្លែកពីរូបនៅអង្គរវត្ត និងតាព្រហ្ម

ការពេញនិយមថតរូប ឬវីដេអូរបស់ភ្ញៀវទេសចរដោយយកលំនាំតាមហ្គេម Temple Run នៅប្រាសាទបុរាណនៃប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម បានផ្ទុះខ្លាំងលើបណ្ដាញសង្គម។ ទន្ទឹមនឹងមានការល្បីខ្លាំងអំពីស្ទីលថតបែប Temple Run ក៏មានការសម្ដែងក្ដីព្រួយបារម្ភថា វាអាចបង្កការខូចខាតដល់ប្រាសាទបុរាណ ឬអាចបង្កគ្រោះថ្នាក់ដល់អ្នកថតថែមទៀត។ មតិម្ខាងទៀតបានបានលើកពីភាពវិជ្ជមានថាថា ការថតបែប Temple Run ដែលចំណាយពេលត្រឹមតែប៉ុន្មានវិនាទីនោះ មិនទំនងជាប៉ះពាល់ដល់ប្រាសាទបុរាណ ឬបង្ករបួសស្នាមដល់អ្នកទេសចរនោះឡើយ។ និន្នាការនេះថែមទាំងជួយផ្សព្វផ្សាយប្រាង្គប្រាសាទកម្ពុជាទៅកាន់ពិភពលោកថែមទៀតផង។
September 5, 2024

អត្ថបទបន្ថែម

ណាត់គ្នាទៅបាត់ដំបងខែវិច្ឆិកា មហោស្រព សៀក ទីនេះ ទីនោះ របស់ហ្វារ ដឹងតែអស្ចារ្យជាមួយសិល្បករ ១២ ប្រទេស

មហោស្រពសៀកអន្តរជាតិ ទីនេះ ទីនោះ នឹងវិលត្រឡប់សាជាថ្មីក្នុងខែវិច្ឆិកា ដែលនឹងក្លាយជាព្រឹត្តិការដ៏ធំពុំធ្លាប់មាន ជាមួយវត្តមានក្រុមសៀកជាតិ និងអន្តរជាតិ ១៤ក្រុម និងអ្នកចូលរួមប្រមាណ ១១០០០នាក់មកកាន់ទឹកដីខេត្តបាត់ដំបង។
August Stella

តស់! ទៅលេងផ្សារសួនម្លប់ «កសិកម្ម» បានទាំងគាំទ្រដំណាំក្នុងស្រុក និងរូបថតស្អាតៗ បរិយាកាសបរទេស

ស្ថិតនៅឧទ្យានបៃតងខៀវស្រងាត់ដ៏ស្ងប់ស្ងាត់លាក់ខ្លួននៅចំកណ្តាលទីក្រុង ផ្សារសួនម្លប់ «កសិកម្ម» នឹងរំលេចរូបរាងនៅថ្ងៃទី ៧ និង ៨ ខែកញ្ញា ស្វាគមន៍ប្រិយមិត្តអ្នកទស្សនាស្វែងយល់ពីទីផ្សារបន្លែផ្លែឈើស្រស់ ជី ដំណាំ និងរុក្ខជាតិជាច្រើនប្រភេទ នៅតំបន់បឹងទំពុន។
August Stella

ទស្សនាត្រីប្លែកៗ សត្វព្រៃ និងល្មូនដ៏កម្រ នៅ Angkor Wildlife & Aquarium

មកទទួលយកបទពិសោធន៍ថ្មីនៃការចូលទៅទស្សនាកម្សាន្តពិភពជីវៈចម្រុះ សត្វព្រៃ ត្រីទឹកសាប ត្រីទឹកប្រៃដ៏កម្រ និងមកពីតំបន់អាម៉ាហ្ស៊ូន និងផ្ទះសត្វល្មូនលំដាប់ពិភពលោក ដែលមានតែមួយគត់នៅអង្គរវ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម (Angkor Wildlife & Aquarium)។ អង្គរវ៉ាយដ៍ឡាដ៍យហ្វ៍ & អឹឃ្វារៀម គឺជាកន្លែងអភិរក្ស និងសង្គ្រោះសត្វ បង្កើតនៅឆ្នាំ ២០១៩ និងបើកដំណើរការនៅឆ្នាំ២០២២ លើផ្ទៃដីទំហំ១០ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លៀប ទេពិទូ

អារ៉ែងខេមភីង រីស៊តធម្មជាតិជាប់ដងស្ទឹង ក្បែរជួរភ្នំក្រវ៉ាញ កំពុងទាក់ទាញទេសចរកុះករ

កោះកុង: អារ៉ែងខេមភីង(ARENG Camping) គឺជាអេកូរីស៊តដែលពេញនិយម សម្រាប់អ្នកចូលចិត្ត ទេសភាពធម្មជាតិជាប់ដងស្ទឹង ព្រៃឈើពណ៌បៃតង ខ្យល់អាកាសល្អបរិសុទ្ធ ហើយថែមទាំងបានជិះក្បូនតាមដងស្ទឹង ជិះខ្សែរ៉ក និងបាញ់ធ្នូរ ធានាថាសប្បាយបាត់អស់នូវភាពសៅហ្មង ជាមិនខាន។
លៀប ទេពិទូ

អូរសោម កែប្រែមុខមាត់ថ្មី ក្លាយជាតំបន់សក្ដានុពលទេសចរណ៍

អូរសោម ជាឃុំមួយស្ថិតនៅក្នុងស្រុកវាលវែង នៃពោធិ៍សាត់ និងធ្លាប់ជាទីតាំងសមរភូមិក្ដៅនៅក្នុងសម័យខ្មែរក្រហម ប៉ុន្តែពេលនេះ អូរសោម ប្រែមុខមាត់ថ្មីពីតំបន់ដាច់ស្រយាល ក្លាយជាតំបន់ពោពេញទៅដោយសក្ដានុពលទេសចរណ៍ ពាណិជ្ជកម្ម ប្រព័ន្ធធារាសាស្ត្រពេញលេញ។
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ស្រុកវាលវែង ក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញ ដែលទេសចរមិនដែលរំលង

បន្ទាប់ពីលេចចេញនូវសមិទ្ធផលផ្លូវជាតិលេខ៥៥ រួចមក ទឹកដីស្រុកវាលវែង ខេត្តពោធិ៍ សាត់ បាននឹងកំពុងអភិវឌ្ឍខ្លួនទៅមុខជាលំដាប់ ពិសេសលើវិស័យទេសចរណ៍ ដែលក្នុងនោះរួមមាន រមណីយដ្ឋានកែច្នៃ តំបន់ទេសចរណ៍ធម្មជាតិព្រៃភ្នំ ទឹកធ្លាក់ និង កន្លែងកម្សាន្តជាប់ព្រំដែនប្រទេសថៃ ដែលទីតាំងទាំងអស់នេះ សុទ្ធសឹងតែជាទីគាប់ប្រាថ្នា របស់បណ្ដាភ្ញៀវទេសចរជិតឆ្ងាយ។
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម